កូនចៅរបស់អហូលីបាម៉ា ភរិយារបស់អេសាវ ដែលត្រូវជាកូនរបស់អណា និងជាចៅរបស់ស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរ៉ា។
លោកុប្បត្តិ 36:25 - អាល់គីតាប កូនចៅរបស់អណា មាន ឌីសសុន និងនាងអហូលីបាម៉ា។ ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាកូនៗរបស់អ័ណា គឺឌីសុន និងអ័ហូលីបាម៉ាជាកូនស្រីរបស់អ័ណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាកូនចៅរបស់អ័ណា គឺឌីសុន និងនាងអ័ហូលីបាម៉ា ជាកូនស្រីអ័ណា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកអណាមាន ឌីសុន និងនាងអហូលីបាម៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាកូនចៅអ័ន៉ា នឹងឌីសុន នឹងអ័ហូលីបាម៉ាជាកូនស្រីអ័ន៉ា |
កូនចៅរបស់អហូលីបាម៉ា ភរិយារបស់អេសាវ ដែលត្រូវជាកូនរបស់អណា និងជាចៅរបស់ស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរ៉ា។
មេកន្ទ្រាញនៃកូនចៅរបស់អហូលីបាម៉ា ដែលត្រូវជាភរិយារបស់អេសាវ មានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាមេកន្ទ្រាញនៃកូនចៅរបស់អហូលីបាម៉ា ជាភរិយារបស់អេសាវ និងជាកូនរបស់អណា។
អេសាវបានយកស្រីៗសាសន៍កាណាន មកធ្វើជាភរិយា គឺមានអដា ជាកូនរបស់អេឡូន ជនជាតិហេត អហូលីបាម៉ា ជាកូនរបស់អណា ហើយត្រូវជាចៅរបស់ស៊ីបៀន ជនជាតិហេវី
រីឯកូនចៅរបស់ស៊ីបៀន មានឈ្មោះ អៃយ៉ា និងអណា គឺអណានេះហើយ ដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់ ស៊ីបៀន ជាឪពុក។
ហើយអហូលីបាម៉ា បង្កើតបានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះ ជាកូនរបស់អេសាវ ដែលកើតនៅស្រុកកាណាន។
កូនរបស់លោកអណា គឺ ឌីសសុន កូនរបស់លោកឌីសសុន មានហិបដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន។