ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 31:16 - អាល់គីតាប

ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​អុលឡោះ​បាន​ដក​ហូត​ពី​ឪពុក​របស់​យើង​នោះ សុទ្ធ​តែ​ជា​ទ្រព្យ​សម្បត្តិ​របស់​យើង និង​កូន​ចៅ​យើង​ហើយ។ ដូច្នេះ សូម​បង​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​អុលឡោះ​ប្រាប់​បង​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គ្រប់ទាំង​ទ្រព្យសម្បត្តិ​ដែល​ព្រះ​បាន​ដកយក​ពី​ឪពុក​របស់ពួកខ្ញុំ គឺជា​របស់​ពួកខ្ញុំ និង​កូន​ៗ​របស់ពួកខ្ញុំ​។ ដូច្នេះ​ឥឡូវនេះ សូម​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ព្រះ​បាន​មានបន្ទូល​នឹង​បង​ចុះ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​ព្រះ​បាន​ដក​ពី​ឪពុក​យើង​មក នោះ​ជា​របស់​យើង និង​កូន​ចៅ​យើង​ហើយ។ ដូច្នេះ អ្វី​ដែល​ព្រះ​បាន​បង្គាប់​មក​បង សូម​បង​ធ្វើ​តាម​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ជាម្ចាស់​បាន​ដក​ហូត​ពី​ឪពុក​របស់​យើង​នោះ សុទ្ធ​តែ​ជា​ទ្រព្យ​សម្បត្តិ​របស់​យើង និង​កូន​ចៅ​យើង​ហើយ។ ដូច្នេះ សូម​បង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​បង​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រប់​ទាំង​របស់​ទ្រព្យ​ណា​ដែល​ព្រះ​បាន​ដក​ពី​ឪពុក​យើង​មក នោះ​ជា​របស់​ផង​យើង នឹង​កូន​ចៅ​យើង​ហើយ ដូច្នេះ ការ​អ្វី​ដែល​ព្រះ​បាន​បង្គាប់​មក​អ្នក សូម​អ្នក​ធ្វើ​ឥឡូវ​ចុះ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 31:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ដដែល​នោះ ឡាបាន់​ញែក​ចៀម​ឈ្មោល​ដែល​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​ពពែ​ដែល​មាន​សម្បុរ​ពពាល​ពព្លាក់ ពពែ​ដែល​មាន​ក្រឡា​ពណ៌​ស ព្រម​ទាំង​ចៀម ដែល​មាន​សម្បុរ​ស្រអាប់​ទាំង​ប៉ុន្មាន​ដោយ​ឡែក ហើយ​ប្រគល់​ទៅ​ឲ្យ​កូនៗ​របស់​គាត់​មើល​ថែ​ទាំ


គាត់​ក៏​បាន​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដទៃ​ដូច្នោះ​ដែរ គឺ​គាត់​បាន​លក់​យើង​ទាំង​ពីរ​នាក់ ហើយ​យក​ប្រាក់​របស់​យើង​ថែម​ទៀត!


យ៉ាកកូប​ក្រោក​ឡើង នាំ​កូន និង​ប្រពន្ធ​ជិះ​អូដ្ឋ​ចេញ​ដំណើរ​ទៅ។


អុលឡោះ​បាន​ដក​ហូត​ហ្វូង​សត្វ​ពី​ឪពុក​របស់​អូន​ហើយ​ប្រគល់​មក​ឲ្យ​បង។


គឺ​ពពែ​ញី​ពីរ​រយ​ក្បាល ពពែ​ឈ្មោល​ម្ភៃ​ក្បាល ចៀម​ញី​ពីរ​រយ​ក្បាល ចៀម​ឈ្មោល​ម្ភៃ​ក្បាល


ម្ចាស់​ក្សត្រី​អើយ សុំ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ ចូរ​កុំ​នឹក​នា​ប្រជា‌រាស្ត្រ និង​រាជ‌វង្ស​របស់​នាង​ទៀត​អី!