Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​ព្រះ​បាន​ដក​ពី​ឪពុក​យើង​មក នោះ​ជា​របស់​យើង និង​កូន​ចៅ​យើង​ហើយ។ ដូច្នេះ អ្វី​ដែល​ព្រះ​បាន​បង្គាប់​មក​បង សូម​បង​ធ្វើ​តាម​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 គ្រប់ទាំង​ទ្រព្យសម្បត្តិ​ដែល​ព្រះ​បាន​ដកយក​ពី​ឪពុក​របស់ពួកខ្ញុំ គឺជា​របស់​ពួកខ្ញុំ និង​កូន​ៗ​របស់ពួកខ្ញុំ​។ ដូច្នេះ​ឥឡូវនេះ សូម​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ព្រះ​បាន​មានបន្ទូល​នឹង​បង​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ជាម្ចាស់​បាន​ដក​ហូត​ពី​ឪពុក​របស់​យើង​នោះ សុទ្ធ​តែ​ជា​ទ្រព្យ​សម្បត្តិ​របស់​យើង និង​កូន​ចៅ​យើង​ហើយ។ ដូច្នេះ សូម​បង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​បង​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 គ្រប់​ទាំង​របស់​ទ្រព្យ​ណា​ដែល​ព្រះ​បាន​ដក​ពី​ឪពុក​យើង​មក នោះ​ជា​របស់​ផង​យើង នឹង​កូន​ចៅ​យើង​ហើយ ដូច្នេះ ការ​អ្វី​ដែល​ព្រះ​បាន​បង្គាប់​មក​អ្នក សូម​អ្នក​ធ្វើ​ឥឡូវ​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​អុលឡោះ​បាន​ដក​ហូត​ពី​ឪពុក​របស់​យើង​នោះ សុទ្ធ​តែ​ជា​ទ្រព្យ​សម្បត្តិ​របស់​យើង និង​កូន​ចៅ​យើង​ហើយ។ ដូច្នេះ សូម​បង​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​អុលឡោះ​ប្រាប់​បង​ទៅ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ លោក​ឡាបាន់​ក៏​ញែក​ពពែ​ឈ្មោល​ឆ្នូតៗ ពពាល និង​អស់​ទាំង​ពពែ​ញី​ដែល​ពព្លាក់ និង​ពពាល គ្រប់​ទាំង​សត្វ​ដែល​មាន​សម្បុរ​ស​ដុំៗ និង​អស់​ទាំង​សត្វ​ខ្មៅ​ក្នុង​ហ្វូង​ចៀម​ទាំង​អស់ ប្រគល់​ទៅ​ឲ្យ​កូនៗ​របស់​គាត់​មើល​ថែ​ទាំ


តើ​គាត់​មិន​បាន​រាប់​យើង​ដូច​ជា​អ្នក​ដទៃ​ទេ​ឬ? ដ្បិត​គាត់​បាន​លក់​យើង ហើយ​បាន​ស៊ី​បង្ហិន​ប្រាក់​បណ្ណា‌ការ​របស់​យើង​អស់​រលីង​ហើយ។


លោក​យ៉ាកុប​ក៏​ក្រោក​ឡើង ហើយ​បញ្ជិះ​កូន​ប្រពន្ធ​លើ​សត្វ​អូដ្ឋ


ដូច្នេះ ព្រះ‌ទ្រង់​បាន​ដក​ហូត​ហ្វូង​សត្វ​ឪពុក​របស់​អូន ហើយ​ប្រគល់​មក​ឲ្យ​បង»។


គឺ​ពពែ​ញី​ពីររយ​ក្បាល ពពែ​ឈ្មោល​ម្ភៃ​ក្បាល ចៀម​ញី​ពីរ​រយ​ក្បាល ចៀម​ឈ្មោល​ម្ភៃ​ក្បាល


៙ ឱ​បុត្រី​អើយ ចូរ​ស្តាប់ ហើយ​ពិចារណា ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ ចូរ​បំភ្លេច​ប្រជា‌រាស្ត្រ​របស់​បុត្រី និងពួក​ដំណាក់​បិតា​របស់​បុត្រីទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម