លោកុប្បត្តិ 31:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 គ្រប់ទាំងរបស់ទ្រព្យណាដែលព្រះបានដកពីឪពុកយើងមក នោះជារបស់ផងយើង នឹងកូនចៅយើងហើយ ដូច្នេះ ការអ្វីដែលព្រះបានបង្គាប់មកអ្នក សូមអ្នកធ្វើឥឡូវចុះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល16 គ្រប់ទាំងទ្រព្យសម្បត្តិដែលព្រះបានដកយកពីឪពុករបស់ពួកខ្ញុំ គឺជារបស់ពួកខ្ញុំ និងកូនៗរបស់ពួកខ្ញុំ។ ដូច្នេះឥឡូវនេះ សូមធ្វើអ្វីៗទាំងអស់ដែលព្រះបានមានបន្ទូលនឹងបងចុះ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ទ្រព្យសម្បត្តិទាំងអស់ដែលព្រះបានដកពីឪពុកយើងមក នោះជារបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ អ្វីដែលព្រះបានបង្គាប់មកបង សូមបងធ្វើតាមទៅ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលព្រះជាម្ចាស់បានដកហូតពីឪពុករបស់យើងនោះ សុទ្ធតែជាទ្រព្យសម្បត្តិរបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ សូមបងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់បងទៅ»។ សូមមើលជំពូកអាល់គីតាប16 ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលអុលឡោះបានដកហូតពីឪពុករបស់យើងនោះ សុទ្ធតែជាទ្រព្យសម្បត្តិរបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ សូមបងធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះប្រាប់បងទៅ»។ សូមមើលជំពូក |