នៅពេលល្ងាច យ៉ាកកូបវិលត្រឡប់មកពីចម្ការវិញ លេអាក៏រត់ទៅទទួល ហើយពោលថា៖ «យប់នេះបងត្រូវសម្រាន្តជាមួយខ្ញុំ ដ្បិតខ្ញុំបានយកផ្លែស្នេហ៍របស់កូនខ្ញុំ មកដូរជាថ្នូរហើយ»។ ដូច្នេះ យ៉ាកកូបក៏រួមដំណេកជាមួយគាត់នៅយប់នោះទៅ។
លោកុប្បត្តិ 30:17 - អាល់គីតាប អុលឡោះបានប្រោសប្រណីលេអា គឺគាត់មានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយទៀតជាកូនទីប្រាំ ជូនយ៉ាកកូប។ ព្រះគម្ពីរខ្មែរសាកល ព្រះទ្រង់សណ្ដាប់លេអា នោះនាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសទីប្រាំឲ្យយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះទ្រង់ស្ដាប់តាមនាងលេអា ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសទីប្រាំឲ្យលោកយ៉ាកុប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានប្រោសប្រណីលោកស្រីលេអា គឺគាត់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយទៀត ជាកូនទីប្រាំជូនលោកយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់ក៏ស្តាប់តាមលេអា ហើយនាងមានទំងន់បង្កើតបានកូនប្រុសទី៥ឲ្យយ៉ាកុប |
នៅពេលល្ងាច យ៉ាកកូបវិលត្រឡប់មកពីចម្ការវិញ លេអាក៏រត់ទៅទទួល ហើយពោលថា៖ «យប់នេះបងត្រូវសម្រាន្តជាមួយខ្ញុំ ដ្បិតខ្ញុំបានយកផ្លែស្នេហ៍របស់កូនខ្ញុំ មកដូរជាថ្នូរហើយ»។ ដូច្នេះ យ៉ាកកូបក៏រួមដំណេកជាមួយគាត់នៅយប់នោះទៅ។
គាត់ពោលថា៖ «អុលឡោះប្រទានរង្វាន់ឲ្យខ្ញុំ ព្រោះខ្ញុំបានយកស្រីបម្រើមកជូនប្ដីខ្ញុំ»។ គាត់ដាក់ឈ្មោះកូននោះថា“អ៊ីសាខារ”។
រ៉ាជែលពោលថា៖ «អុលឡោះបានរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់ឮពាក្យខ្ញុំ និងប្រទានឲ្យខ្ញុំមានកូនប្រុសមួយ» ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះកូននោះថា“ដាន់”។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសំរែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។
ម៉ាឡាអ៊ីកាត់ក៏មានប្រសាសន៍ទៅកាន់គាត់ថា៖ «កុំខ្លាចអី សាការីយ៉ាអើយ! អុលឡោះជាអម្ចាស់យល់ព្រមតាមពាក្យសូមអង្វររបស់អ្នកហើយ។ នាងអេលីសាបិត ជាភរិយារបស់អ្នក នឹងបង្កើតកូនប្រុសមួយ អ្នកត្រូវដាក់ឈ្មោះកូននោះថា “យ៉ះយ៉ា”។
នៅឆ្នាំនោះនាងហាណាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា «សាំយូអែល» ដ្បិតនាងពោលថា «ខ្ញុំបានទូរអាសូមកូននេះពីអុលឡោះតាអាឡា»។