អេសាវពោលទៅកាន់យ៉ាកកូបថា៖ «បងសុំសម្លក្រហមនោះញ៉ាំបន្តិចមក បងអស់កម្លាំងណាស់» (ហេតុនេះហើយបានជាគេហៅគាត់ថា “អេដុម” មានន័យថាមនុស្សពណ៌ក្រហម)។
លោកុប្បត្តិ 30:14 - អាល់គីតាប ថ្ងៃមួយ នៅរដូវចម្រូតស្រូវសាលី រូបេនបានចេញទៅចម្ការ ហើយបេះបានផ្លែស្នេហ៍យកមកជូនម្តាយ។ ពេលនោះ រ៉ាជែលពោលទៅកាន់លេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងមកឲ្យខ្ញុំខ្លះមក»។ ព្រះគម្ពីរខ្មែរសាកល នៅរដូវច្រូតស្រូវសាលី រូបេនចេញទៅ ហើយឃើញផ្លែស្នេហ៍នៅទីវាល ក៏យកមកឲ្យលេអាម្ដាយរបស់គាត់ នោះរ៉ាជែលនិយាយនឹងលេអាថា៖ “សូមឲ្យផ្លែស្នេហ៍ខ្លះរបស់កូនប្រុសបងដល់ខ្ញុំផង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថ្ងៃមួយ រូបេនបានចេញទៅវាលនៅរដូវច្រូតស្រូវសាលី ឃើញផ្លែស្នេហ៍ រួចយកមកជូននាងលេអាជាម្តាយ។ ពេលនោះ នាងរ៉ាជែលពោលទៅកាន់នាងលេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងខ្លះមកខ្ញុំផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ នៅរដូវចម្រូតស្រូវសាលី រូបេនបានចេញទៅចម្ការ ហើយបេះបានផ្លែស្នេហ៍យកមកជូនម្ដាយ។ ពេលនោះ លោកស្រីរ៉ាជែលពោលទៅកាន់លោកស្រីលេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងមកឲ្យខ្ញុំខ្លះមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯរូបេនក៏ចេញទៅឯវាលនៅវេលាច្រូតស្រូវភោជ្ជសាលី ឃើញផ្លែស្នេហ៍ រួចយកមកជូនដល់លេអាជាម្តាយ នោះរ៉ាជែលនិយាយទៅលេអាថា សូមឲ្យផ្លែស្នេហ៍របស់កូនបងខ្លះមកខ្ញុំផង |
អេសាវពោលទៅកាន់យ៉ាកកូបថា៖ «បងសុំសម្លក្រហមនោះញ៉ាំបន្តិចមក បងអស់កម្លាំងណាស់» (ហេតុនេះហើយបានជាគេហៅគាត់ថា “អេដុម” មានន័យថាមនុស្សពណ៌ក្រហម)។
លេអាតបថា៖ «ឯងយកប្ដីរបស់ខ្ញុំប៉ុណ្ណឹងហើយ នៅតែមិនល្មមទេឬបានជាចង់យកផ្លែស្នេហ៍កូនខ្ញុំទៀត?»។ រ៉ាជែលតបវិញថា៖ «ដូច្នេះ យប់នេះ ឲ្យគាត់រួមដំណេកជាមួយបងទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។
នៅពេលល្ងាច យ៉ាកកូបវិលត្រឡប់មកពីចម្ការវិញ លេអាក៏រត់ទៅទទួល ហើយពោលថា៖ «យប់នេះបងត្រូវសម្រាន្តជាមួយខ្ញុំ ដ្បិតខ្ញុំបានយកផ្លែស្នេហ៍របស់កូនខ្ញុំ មកដូរជាថ្នូរហើយ»។ ដូច្នេះ យ៉ាកកូបក៏រួមដំណេកជាមួយគាត់នៅយប់នោះទៅ។
ផ្លែស្នេហ៍សាយក្លិនយ៉ាងក្រអូប នៅមាត់ទ្វាររបស់យើង មានផ្លែដ៏ល្អវិសេសគ្រប់មុខ គឺទាំងផ្លែចាស់ និងផ្លែថ្មី។ ម្ចាស់ចិត្តអូនអើយ អូនរក្សាផ្លែទាំងនោះទុកជូនបង។
ទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារនៅជាប់នឹងទឹកដីស៊ីម្មាន ចាប់ពីខាងកើតទៅខាងលិច។