បន្ទាប់មក អ៊ីសាហាក់ជាឪពុកនិយាយទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិតឪពុក ហើយថើបឪពុកសិន»។
លោកុប្បត្តិ 29:11 - អាល់គីតាប បន្ទាប់មក គាត់ថើបរ៉ាជែល ហើយទ្រហោយំ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក យ៉ាកុបថើបរ៉ាជែល ហើយបន្លឺសំឡេងយំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបក៏ថើបនាងរ៉ាជែល ហើយទ្រហោយំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកថើបនាងរ៉ាជែល ហើយទ្រហោយំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបក៏ថើបរ៉ាជែល រួចឡើងសំឡេងយំ |
បន្ទាប់មក អ៊ីសាហាក់ជាឪពុកនិយាយទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិតឪពុក ហើយថើបឪពុកសិន»។
ពេលយ៉ាកកូបឃើញរ៉ាជែល ជាកូនរបស់ឡាបាន់ ដែលជាបងប្រុសរបស់ម្តាយគាត់ និងហ្វូងចៀមរបស់ឡាបាន់មកដល់ គាត់ក៏ចូលទៅជិតប្រមៀលថ្មចេញពីមាត់អណ្តូង រួចដងទឹកឲ្យសត្វរបស់ឡាបាន់ផឹក។
កាលឡាបាន់ឮដំណឹងថា យ៉ាកកូប ជាកូនរបស់ប្អូនស្រីគាត់មកដល់ គាត់ក៏រត់ទៅទទួល ទាំងឱបថើបទៀតផង ហើយនាំយ៉ាកកូបចូលទៅក្នុងផ្ទះ។ យ៉ាកកូបរៀបរាប់ប្រាប់ឡាបាន់ តាមដំណើររឿងទាំងអស់។
អេសាវរត់មកជួបគាត់ រួចឱបគាត់ទៀតផង។ គាត់អោបកគាត់ ថើបគាត់ ហើយទាំងពីរនាក់ក៏នាំគ្នាយំ។
ពេលយូសុះឃើញប្អូន គាត់អួលដើមក គាត់ក៏ចូលទៅយំនៅក្នុងបន្ទប់ ព្រោះទប់ទឹកភ្នែកពុំបាន។
យូសុះទ្រហោយំយ៉ាងខ្លាំង រហូតដល់ជនជាតិអេស៊ីបបានឮ សូម្បីតែអ្នកនៅក្នុងដំណាក់របស់ស្តេចហ្វៀរ៉អ៊ូនក៏បានឮដែរ។
ម៉ូសាចេញទៅទទួលឪពុកក្មេក ទាំងក្រាបសំពះគាត់ ហើយថើបគាត់ទៀតផង។ ពួកគេសួរសុខទុក្ខគ្នា រួចចូលទៅក្នុងជំរំ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ហារូនថា៖ «ចូរចេញទៅជួបម៉ូសានៅវាលរហោស្ថាន»។ ហារូនក៏ចេញទៅជួបម៉ូសានៅភ្នំរបស់អុលឡោះហើយឱបគាត់។
សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាលផង។ ក្រុមជំអះទាំងអស់របស់អាល់ម៉ាហ្សៀស សូមជម្រាបសួរមកបងប្អូន។