Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:30 - អាល់គីតាប

30 ពេល​យូសុះ​ឃើញ​ប្អូន គាត់​អួល​ដើម​ក គាត់​ក៏​ចូល​ទៅ​យំ​នៅ​ក្នុង​បន្ទប់ ព្រោះ​ទប់​ទឹក​ភ្នែក​ពុំ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 យ៉ូសែប​ក៏​ប្រញាប់​ចេញទៅ​រក​កន្លែង​យំ ពីព្រោះ​រំភើបចិត្ត​នឹង​ប្អូនប្រុស​របស់គាត់ ហើយ​គាត់​ចូលទៅ​ក្នុង​បន្ទប់ផ្ទាល់ខ្លួន រួច​យំ​នៅ​ទីនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ពេល​នោះ លោក​យ៉ូសែប​ក៏​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​រក​កន្លែង​យំ ព្រោះ​លោក​មាន​ចិត្ត​ក្តួល​អាណិត​ដល់​ប្អូន​ជា​ខ្លាំង ហើយ​លោក​ក៏​ចូល​ទៅ​យំ​នៅ​ក្នុង​បន្ទប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ពេល​លោក​យ៉ូសែប​ឃើញ​ប្អូន លោក​អួល​ដើម​ក លោក​ក៏​ចូល​ទៅ​យំ​នៅ​ក្នុង​បន្ទប់ ព្រោះ​ទប់​ទឹក​ភ្នែក​ពុំ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 យ៉ូសែប​ក៏​ប្រញាប់‌ប្រញាល់​ទៅ​រក​កន្លែង​យំ ពី​ព្រោះ​គាត់​មាន​សេចក្ដី​ក្តួល​នឹង​ប្អូន​ខ្លាំង​ណាស់ នោះ​គាត់​ចូល​ទៅ​យំ​ក្នុង​បន្ទប់

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:30
16 ការដាក់ឲ្យឆ្លើយតបគ្នា  

យូសុះ​ចេញ​ពី​ពួក​គេ​បន្តិច ដើម្បី​ទៅ​ពួន​យំ រួច​គាត់​វិល​មក​និយាយ​ជា​មួយ​ពួក​គេ​វិញ។ យូសុះ​បាន​យក​ស៊ីម្មាន​ចេញ​ពី​ចំណោម​បងៗ ទៅ​ដាក់​គុក​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។


យូសុះ​ទ្រហោ​យំ​យ៉ាង​ខ្លាំង រហូត​ដល់​ជន‌ជាតិ​អេស៊ីប​បាន​ឮ សូម្បី​តែ​អ្នក​នៅ​ក្នុង​ដំណាក់​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ក៏​បាន​ឮ​ដែរ។


យូសុះ​បាន​ទឹម​រទេះ​របស់​គាត់ រួច​ឡើង​ទៅ​កូសែន ដើម្បី​ទទួល​អ៊ីស្រ‌អែល ជា​ឪពុក។ ពេល​ទៅ​ដល់​ភ្លាម គាត់​ឱប​ឪពុក ហើយ​យំ​យ៉ាង​យូរ។


ស្ត្រី​ជា​ម្តាយ​របស់​កូន​ដែល​នៅ​រស់ មាន​ចិត្ត​អាណិត​មេត្តា​កូន​របស់​ខ្លួន​យ៉ាង​ខ្លាំង ក៏​ជម្រាប​ស៊ូឡៃ‌ម៉ាន​ថា៖ «សូម​ជម្រាប​ស្តេច ខ្ញុំ​សូម​អង្វរ​មេត្តា​ប្រទាន​កូន​ដែល​នៅ​រស់ ឲ្យ​ស្ត្រី​នេះ​ចុះ! សូម​កុំ​សម្លាប់​វា​ឡើយ»។ ចំណែក​ឯ​ស្ត្រី​ម្នាក់​ទៀត ពោល​ថា៖ «សូម​កាប់​កូន​នេះ​ជា​ពីរ​ទៅ! ធ្វើ​ដូច្នេះ កូន​នេះ​នឹង​មិន​បាន​មក​ខ្ញុំ ឬ​បាន​ទៅ​នាង​ឡើយ»។


អេប្រាអ៊ីម​ជា​កូន​សម្លាញ់ ជា​កូន​សំណព្វ​ចិត្ត​របស់​យើង។ ពេល​ណា​យើង​គិត​នឹង​ដាក់​ទោស​អេប្រាអ៊ីម យើង​ចេះ​តែ​នឹក​ឃើញ​គេ​ជា‌និច្ច យើង​ខ្លោច​ចិត្ត​អាណិត​គេ យើង​ស្រឡាញ់​គេ​ខ្លាំង​ណាស់» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អេប្រាអ៊ីម​អើយ តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ អ្នក​យ៉ាង​ដូច​ម្ដេច? អ៊ីស្រ‌អែល​អើយ តើ​យើង​អាច​ប្រគល់​អ្នក ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​កើត​ឬ? តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដូច ក្រុង​អាដម៉ា​ឬ? តើ​យើង​គួរ​ធ្វើ​ឲ្យ​អ្នក​បាន​ដូច ក្រុង​សេបោ​ឬ? ទេ! យើង​មិន​ដាច់​ចិត្ត​ដាក់​ទណ្ឌ‌កម្ម​អ្នក​ទេ យើង​រំជួល​ចិត្ត​អាណិត​អ្នក​ខ្លាំង​ណាស់។


គឺ​ខ្ញុំ​បាន​បម្រើ​អុលឡោះ‌ជាអម្ចាស់ ដោយ​ចិត្ដ​សុភាព‌រាបសា ទាំង​ទឹក​ភ្នែក ទាំង​លំបាក ដោយ​ជន‌ជាតិ​យូដា បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។


ហេតុ​នេះ សូម​បង​ប្អូន​ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ដោយ​នឹក​ចាំ​ថា ខ្ញុំ​បាន​ដាស់‌តឿន​បង​ប្អូន​គ្រប់ៗ​គ្នា​ទាំង​ទឹក​ភ្នែក​ក្នុង​រវាង​បី​ឆ្នាំ ទាំង​យប់ ទាំង​ថ្ងៃ ឥត​មាន​ឈប់​ឡើយ។


ពួក​អះលី‌ជំអះ​ទាំង​នោះ នាំ​គ្នា​ទ្រហោ​យំ​អោប​ក​លោក​ប៉ូល ហើយ​ថើប​គាត់​ទៀត​ផង


អុលឡោះ​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បង​ប្អូន​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង ដោយ​ចិត្ដ​អាណិត​មេត្ដា​មក​ពី​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ដូច្នេះ​ប្រសិន​បើ​បង​ប្អូន​ពិត​ជា​បាន​ទទួល​ការ​ដាស់‌តឿន អ្វី​មួយ ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ប្រសិន​បើ​សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ ពិត​ជា​លើក​ទឹក​ចិត្ដ​បង​ប្អូន ប្រសិន​បើ​រស‌អុលឡោះ​ពិត​ជា​ប្រទាន​ឲ្យ​បង​ប្អូន​រួម​រស់​ជា​មួយ​គ្នា ឬ​ប្រសិន​បើ​បង​ប្អូន​ពិត​ជា​មាន​ចិត្ដ​អាណិត​អាសូរ និង​ចិត្ដ​មេត្ដា‌ករុណា


ដោយ​អុលឡោះ​បាន​ជ្រើស‌រើស​បង​ប្អូន​ធ្វើ​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ និង​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ បង​ប្អូន​ត្រូវ​តែ​កាន់​ចិត្ដ​អាណិត‌មេត្ដា ចិត្ដ​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ដ​ស្លូត‌បូត និង​ចិត្ដ​ខន្ដី អត់‌ធ្មត់។


ខ្ញុំ​នឹក​ឃើញ​ទឹក​ភ្នែក​របស់​អ្នក ហើយ​ចង់​ជួប​អ្នក​ជា​ថ្មី​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ពោរ‌ពេញ​ដោយ​អំណរ។


ប្រសិន​បើ​នរណា​ម្នាក់​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង​ប្អូន​របស់​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​អាណិត​អាសូរ​គេ​ទេ​នោះ ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នក​នោះ​កើត!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម