ប្រសិនបើឪពុកស្ទាបកូន ហើយឃើញថាកូនបញ្ឆោតគាត់នោះ កូនមុខជាទទួលបណ្តាសាមិនខាន គឺមិនមែនទទួលពរទេ»។
លោកុប្បត្តិ 27:45 - អាល់គីតាប ពេលណាបងរបស់កូនបាត់ខឹងនឹងកូន ព្រមទាំងភ្លេចនូវអំពើដែលកូនបានប្រព្រឹត្តចំពោះវាហើយនោះ ម្តាយនឹងប្រើគេឲ្យទៅហៅកូនមកវិញ ដ្បិតម្តាយមិនចង់ឲ្យកូនទាំងពីរនាក់ បាត់បង់ជីវិតក្នុងថ្ងៃតែមួយឡើយ»។ ព្រះគម្ពីរខ្មែរសាកល រហូតដល់កំហឹងរបស់បងប្រុសឯងបានបែរចេញពីឯង ហើយវាភ្លេចអ្វីដែលឯងបានធ្វើដល់វា នោះម្ដាយនឹងចាត់គេឲ្យទៅយកឯងពីទីនោះមកវិញ។ ម្ដេចក៏ម្ដាយត្រូវបាត់បង់ឯងទាំងពីរក្នុងថ្ងៃតែមួយដូច្នេះ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺទាល់តែបងប្រុសរបស់កូនលែងខឹងនឹងកូន ព្រមទាំងភ្លេចពីការដែលកូនបានធ្វើចំពោះវា នោះម្តាយនឹងឲ្យគេទៅនាំកូនពីនោះមកវិញ។ តើត្រូវឲ្យម្តាយបាត់បង់កូនទាំងពីរទៅ នៅថ្ងៃតែមួយឬអី?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាបងរបស់កូនបាត់ខឹងនឹងកូន ព្រមទាំងភ្លេចនូវអំពើដែលកូនបានប្រព្រឹត្តចំពោះវាហើយនោះ ម្ដាយនឹងប្រើគេឲ្យទៅហៅកូនមកវិញ ដ្បិតម្ដាយមិនចង់ឲ្យកូនទាំងពីរនាក់បាត់បង់ជីវិតក្នុងថ្ងៃតែមួយឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាបងឯងលែងខឹងនឹងឯង ហើយភ្លេចពីការដែលឯងបានធ្វើដល់វា នោះអញនឹងចាត់ឲ្យទៅនាំឯងពីនោះមកវិញ ក្រែងអញបាត់ឯងទាំង២ចេញ នៅថ្ងៃតែ១។ |
ប្រសិនបើឪពុកស្ទាបកូន ហើយឃើញថាកូនបញ្ឆោតគាត់នោះ កូនមុខជាទទួលបណ្តាសាមិនខាន គឺមិនមែនទទួលពរទេ»។
យ៉ាកកូបឆ្លើយទៅឪពុកវិញថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនធ្វើដូចលោកឪពុកបានប្រាប់ សូមលោកឪពុកក្រោកឡើង ហើយអញ្ជើញពិសាសាច់ដែលកូនបានបាញ់ពីព្រៃសិន រួចសឹមឲ្យពរកូន»។
អ៊ីសាហាក់ឆ្លើយវិញថា៖ «ប្អូនរបស់កូនបានប្រើកលល្បិច ដណ្តើមយកពររបស់កូនបាត់ទៅហើយ!»។
មនុស្សគិតគូរគម្រោងការជាច្រើន ក៏ប៉ុន្តែ មានតែគម្រោងការរបស់អុលឡោះតាអាឡាប៉ុណ្ណោះ ដែលសម្រេចជារូបរាង។
ពេលអុលឡោះតាអាឡាបង្គាប់អ្វីមួយ ការនោះត្រូវតែកើតឡើង ក្រៅពីទ្រង់ គ្មាននរណាធ្វើដូច្នេះបានទេ។
កាលអ្នកកោះនោះឃើញពស់ចឹកដៃគាត់ជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះយុត្ដិធម៌ មិនទុកឲ្យគាត់នៅរស់រានមានជីវិតដែរ»។