Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:35 - អាល់គីតាប

35 អ៊ីសា‌ហាក់​ឆ្លើយ​វិញ​ថា៖ «ប្អូន​របស់​កូន​បាន​ប្រើ​កល‌ល្បិច ដណ្តើម​យក​ពរ​របស់​កូន​បាត់​ទៅ​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ប៉ុន្តែ​អ៊ីសាក​និយាយថា​៖ “ប្អូនប្រុស​របស់ឯង​បាន​មក​ដោយ​បោកបញ្ឆោត ហើយ​យក​ពរ​របស់ឯង​ទៅបាត់​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ប៉ុន្ដែ លោក​ឆ្លើយ​ថា៖ «ប្អូន​របស់​កូន​បាន​មក​ដោយ​ប្រើ​កល‌ល្បិច ហើយ​ដណ្តើម​យក​ពរ​របស់​កូន​បាត់​ទៅ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 លោក​អ៊ីសាក​ឆ្លើយ​វិញ​ថា៖ «ប្អូន​របស់​កូន​បាន​ប្រើ​កល‌ល្បិច ដណ្ដើម​យក​ពរ​របស់​កូន​បាត់​ទៅ​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 តែ​គាត់​ឆ្លើយ​ថា ប្អូន​ឯង​បាន​មក​ដោយ​ឧបាយ‌កល​ភ្ជែង​ដណ្តើម​យក​ពរ​ឯង​ហើយ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:35
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា‌ហាក់​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង សួរ​ថា៖ «តើ​អ្នក​ដែល​បាន​បាញ់​សត្វ​យក​មក​ឲ្យ​ឪពុក​អំបាញ់​មិញ​នេះ ជា​នរណា? មុន​កូន​មក​ដល់ ឪពុក​បាន​បរិភោគ​អស់​ស្រេច​ទៅ​ហើយ ឪពុក​ក៏​ឲ្យ​ពរ​វា វា​នឹង​ទទួល​ពរ​រហូត»។


លុះ​ព្រលឹម​ឡើង យ៉ាកកូប​ឃើញ​ថា​ជា​លេអា គាត់​ពោល​ទៅ​កាន់​ឡាបាន់​ថា៖ «ម្តេច​ក៏​លោក​ឪពុក​ធ្វើ​ដូច្នេះ? ខ្ញុំ​នៅ​បម្រើ​លោក​ឪពុក ដើម្បី​រ៉ាជែល​ទេ តើ​ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បោក​ប្រាស់​ខ្ញុំ​បែប​នេះ?»។


ឥឡូវ​នេះ ចូរ​ប្រមូល​ពួក​ព្យាការី ពួក​អ្នក​គោរព​បម្រើ និង​ពួក​បូជា‌ចារ្យ​ទាំង​អស់​របស់​ព្រះ​បាល​ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​យើង។ សូម​កុំ​ឲ្យ​នរណា​ម្នាក់​អវត្ត‌មាន​ឡើយ ដ្បិត​ខ្ញុំ​ចង់​ធ្វើ​គូរបាន​មួយ​យ៉ាង​ធំ​ចំពោះ​ព្រះ​បាល។ បើ​នរណា​ម្នាក់​អាក់​ខាន​នឹង​ត្រូវ​ប្រហារ​ជីវិត»។ លោក​យេហ៊ូវ​ប្រើ​ឧបាយ‌កល​ដូច្នេះ ដើម្បី​លុប​បំបាត់​ពួក​អ្នក​គោរព​បម្រើ​ព្រះ​បាល​ឲ្យ​អស់។


តើ​អស់​លោក​ពោល​ពាក្យ​មិន​ត្រឹម​ត្រូវ ក្នុង​នាម​អុលឡោះ ហើយ​និយាយ​ពាក្យ​មិន​ពិត ក្នុង​នាម​ទ្រង់​កើត​ឬ?


«ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​នឹង​មិត្ត​សម្លាញ់ ហើយ​មិន​ត្រូវ​ទុក​ចិត្ត​បង​ប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​បង​ប្អូន​ពូកែ​បោក​ប្រាស់​គ្នា​ឯង ហើយ​មិត្ត​សម្លាញ់​ក៏​ពូកែ​មួល​បង្កាច់​គ្នា​ដែរ។


ពួក​យើង​ទាំង​អស់​គ្នា​មាន​ឪពុក​តែ​មួយ​គត់ ហើយ​អុលឡោះ​ដែល​បង្កើត​ពួក​យើង​មក ក៏​មាន​តែ​មួយ​ដែរ ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​យើង​ក្បត់​គ្នា ទៅ​វិញ​ទៅ​មក ដោយ​បំពាន​លើ​សម្ពន្ធ‌មេត្រី ដែល​អុលឡោះ​បាន​ចង​ជា​មួយ បុព្វបុរស​របស់​ពួក​យើង​ដូច្នេះ?


យើង​មាន​មុខ‌ងារ​ដ៏​ប្រសើរ​នេះ ប្រៀប​បី​ដូច​ជា​ឆ្នាំង​ដី​ដែល​មាន​កំណប់​នៅ​ខាង​ក្នុង ដើម្បី​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អំណាច​ដ៏​ប្រសើរ​ខ្ពង់‌ខ្ពស់​នេះ​ជា​អំណាច​របស់​អុលឡោះ មិន​មែន​ជា​របស់​យើង​ទេ។


មិន​ត្រូវ​ឲ្យ​បង​ប្អូន​ណា​ម្នាក់​ប្រព្រឹត្ដ​អ្វី​ខុស​ចំពោះ​បង​ប្អូន​ឯ​ទៀតៗ ឬ​រំលោភ​លើ​សិទ្ធិ​គេ​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​អុលឡោះ‌ជាអម្ចាស់​នឹង​ដាក់​ទោស​អ្នក​ប្រព្រឹត្ដ​អំពើ​ទាំង​នេះ ដូច​យើង​បាន​និយាយ និង​បញ្ជាក់​រួច​ស្រេច​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម