អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជាអ្នកបម្រើរបស់កូនប្អូន»។
លោកុប្បត្តិ 27:40 - អាល់គីតាប កូននឹងចិញ្ចឹមជីវិតដោយមុខដាវ កូននឹងបានទៅជាខ្ញុំបម្រើរបស់ប្អូនកូន ក៏ប៉ុន្តែ សន្សឹមៗកូននឹងរើបំរះចេញផុតពីនឹមរបស់ប្អូនកូន»។ ព្រះគម្ពីរខ្មែរសាកល ឯងនឹងរស់ដោយដាវរបស់ឯង ហើយឯងនឹងបម្រើប្អូនប្រុសរបស់ឯង ប៉ុន្តែកាលណាឯងរើបម្រះ ឯងនឹងបំបាក់នឹមរបស់វាចេញពីករបស់ឯង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូននឹងរស់នៅដោយសារដាវ ហើយកូននឹងបម្រើប្អូនរបស់កូន តែកាលណាកូនផ្តាច់ចំណង កូននឹងដោះនឹមរបស់វាចេញពីករបស់កូន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូននឹងចិញ្ចឹមជីវិតដោយមុខដាវ កូននឹងបានទៅជាខ្ញុំបម្រើរបស់ប្អូនកូន ក៏ប៉ុន្តែ សន្សឹមៗកូននឹងរើបម្រះចេញផុតពី នឹមរបស់ប្អូនកូន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងរស់នៅដោយសារដាវឯងវិញ ហើយនឹងបំរើដល់ប្អូន តែកាលណាឯងបានផ្តាច់ចំណង នោះនឹងបានដោះនឹមរបស់វាពីកឯងចេញ។ |
អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជាអ្នកបម្រើរបស់កូនប្អូន»។
សូមឲ្យជាតិសាសន៍នានាបានទៅជា ខ្ញុំបម្រើរបស់កូន ហើយឲ្យប្រជាជាតិជាច្រើន ក្រាបចុះចំពោះកូន!។ សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន! សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូន ក្រាបចុះចំពោះកូន! អ្នកណាដាក់បណ្តាសាកូន អ្នកនោះមុខជាទទួលបណ្តាសាមិនខាន! រីឯអ្នកណាឲ្យពរកូន អ្នកនោះក៏នឹងទទួលពរដែរ»។
អ្នកនាំសារបានវិលមកជួបយ៉ាកកូបវិញ ជម្រាបថា៖ «យើងខ្ញុំបានទៅជួបអេសាវ ជាបងរបស់ចៅហ្វាយហើយ។ អេសាវក៏កំពុងតែធ្វើដំណើរមកជួបចៅហ្វាយដែរ ដោយមានគ្នាបួនរយនាក់មកជាមួយផង»។
អេសាវតបថា៖ «ប្អូនអើយ បងមានច្រើនបរិបូណ៌ហើយ ចូររក្សាទុកអ្វីៗដែលជារបស់ប្អូនទៅ»។
ស្តេចទតបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមក៏ធ្លាក់ខ្លួនចំណុះគាត់។ អុលឡោះតាអាឡាប្រទានឲ្យគាត់មានជ័យជំនះនៅគ្រប់កន្លែងដែលគាត់ទៅ។
ស្តេចវាយឈ្នះជនជាតិអេដុមមែន ហេតុនេះហើយបានជាស្តេចមានមោទនភាព។ ចូរអបអរសាទរនឹងជ័យជំនះ រួចនៅក្នុងដំណាក់ទៅ! ហេតុអ្វីបានជាស្តេចចង់ធ្វើសង្គ្រាម ដែលបង្កឲ្យវេទនាដូច្នេះ? ស្តេច និងប្រជាជនយូដាមុខជាបរាជ័យមិនខាន»។
ស្តេចអម៉ាស៊ីយ៉ាបានប្រហារកងទ័ពអេដុមមួយម៉ឺននាក់នៅជ្រលងភ្នំអំបិល ហើយនៅពេលច្បាំងគ្នានោះ ស្តេចដណ្តើមយកបានក្រុងសេឡា ដែលស្តេចដាក់ឈ្មោះថាក្រុងយុគធាល គឺឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។
តាំងពីពេលនោះមក ជនជាតិអេដុម បានរំដោះខ្លួនពីការត្រួតត្រារបស់ជនជាតិយូដា រហូតមកដល់សព្វថ្ងៃ។ នៅគ្រានោះ ក្រុងលីបណាក៏បះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ស្តេចយ៉ូរ៉ាមដែរ ព្រោះស្តេចបានបោះបង់ចោលអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ខ្លួន។
ក្នុងរជ្ជកាលស្តេចយ៉ូរ៉ាម ជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយនាំគ្នាតែងតាំងស្តេចមួយនាក់ ឲ្យឡើងគ្រងរាជ្យលើពួកគេ។
ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង យើងបោះស្បែកជើងយើងលើទឹកដីអេដុម ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ ។ យើងនឹងស្រែកប្រកាសសង្គ្រាមប្រឆាំងនឹងស្រុកភីលីស្ទីន!»។
«កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្ដិភាពមកឲ្យផែនដីឡើយ។ ខ្ញុំមិនមែននាំសន្ដិភាពមកទេ តែខ្ញុំមកបំបែកមនុស្សចេញពីគ្នា។