ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 27:26 - អាល់គីតាប

បន្ទាប់​មក អ៊ីសា‌ហាក់​ជា​ឪពុក​និយាយ​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត​ឪពុក ហើយ​ថើប​ឪពុក​សិន»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ៊ីសាក​ឪពុក​របស់គាត់​និយាយ​នឹង​គាត់​ថា​៖ “កូន​អើយ ចូរ​ចូលមកជិត ហើយ​ថើប​ឪពុក​មក៍​!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត ហើយ​ថើប​ពុកមក៍!»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត​ឪពុក ហើយ​ថើប​ឪពុក​សិន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ៊ីសាក​ឪពុក​គាត់​ប្រាប់​ថា ឥឡូវ​នេះ ចូរ​ឯង​មក​ថើប​អញ កូន​អើយ

សូមមើលជំពូក



លោកុ‌ប្បត្តិ 27:26
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា‌ហាក់​ក៏​និយាយ​ថា៖ «លើក​ម្ហូប​ឲ្យ​ឪពុក​មក ឪពុក​នឹង​បរិភោគ​សាច់​ដែល​កូន​បាញ់​បាន រួច​សឹម​ឪពុក​ឲ្យ​ពរ​កូន»។ យ៉ាកកូប​រៀប​ចំ​ជូន​ឪពុក​ពិសា គាត់​បាន​ចាក់​ទឹក​ទំពំាង​បាយ​ជូរ​ជូន​គាត់​ពិសា​ដែរ។


យ៉ាកកូប​ក៏​ខិត​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ ពេល​នោះ អ៊ីសា‌ហាក់​ស្គាល់​ក្លិន​សម្លៀក​បំពាក់​របស់​អេសាវ ក៏​ឲ្យ​ពរ​យ៉ាកកូប ដូច​តទៅ​នេះ៖ «ក្លិន​របស់​កូន​ប្រៀប​បាន​នឹង​ក្លិន​ចម្ការ មួយ​ដែល​ទទួល​ពរ​ពីអុលឡោះ‌តាអាឡា។


បន្ទាប់​មក គាត់​ថើប​រ៉ាជែល ហើយ​ទ្រហោ​យំ។


លោក​យ៉ូអាប់​នាំ​ពាក្យ​របស់​សម្តេច​អាប់‌សាឡុម​ទៅ​ជម្រាប​ទត។ ទត​ហៅ​សម្តេច​អាប់‌សាឡុម សម្តេច​ក៏​ចូល​ទៅ​ជួប​ទត រួច​ទត​ក៏​ឱប​សម្តេច​អាប់‌សាឡុម។


សូម​បង​ថើប​អូន​ឲ្យ​អស់​ចិត្ត​មក ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​បង វិសេស​ជាង​ស្រា​ទំពាំង‌បាយជូរ​ទៅ​ទៀត។


កាល​យូដាស​មក​ដល់​ភ្លាម គាត់​ដើរ​តម្រង់​មក​រក​អ៊ីសា​ហើយនិយាយ​ថា៖ «សាឡាមមូអាឡៃគុមតួន!» រួច​ថើប​អ៊ីសា។