ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 27:21 - អាល់គីតាប

អ៊ីសា‌ហាក់​និយាយ​ទៅ​យ៉ាកកូប​ទៀត​ថា៖ «ចូរ​កូន​ខិត​មក​ជិត​ឪពុក​បន្តិច ឪពុក​នឹង​ស្ទាប​មើល ដើម្បី​ឲ្យ​ដឹង​ថា កូន​ពិត​ជា​អេសាវ​មែន ឬ​មិន​មែន»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ៊ីសាក​និយាយ​នឹង​យ៉ាកុប​ថា​៖ “កូន​អើយ ចូរ​ចូលមកជិត​ឲ្យ​ឪពុក​ពាល់​ឯង​មើល៍ ថាតើ​ឯង​ពិតជា​អេសាវ​កូនប្រុស​របស់ឪពុក​មែន ឬ​មិនមែន”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​លោក​យ៉ាកុប​ថា៖ «កូន​អើយ ចូល​មក​ជិត​មក៍ ឲ្យ​ពុក​បាន​ស្ទាប​កូន​មើល ដើម្បី​ឲ្យ​ដឹង​ថា កូន​ជា​អេសាវ កូន​ពុក​មែន ឬ​មិន​មែន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​លោក​យ៉ាកុប​ទៀត​ថា៖ «ចូរ​កូន​ខិត​មក​ជិត​ឪពុក​បន្តិច ឪពុក​នឹង​ស្ទាប​មើល ដើម្បី​ឲ្យ​ដឹង​ថា កូន​ពិត​ជា​អេសាវ​មែន ឬ​មិន​មែន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ៊ីសាក​និយាយ​ទៅ​យ៉ាកុប​ថា កូន​អើយ ចូរ​ឯង​មក​ជិត ដើម្បី​អញ​នឹង​ស្ទាប​ឯង​មើល​ឲ្យ​ដឹង បើ​ឯង​ជា​អេសាវ​កូន​អញ​ពិត​មែន

សូមមើលជំពូក



លោកុ‌ប្បត្តិ 27:21
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ឪពុក​ស្ទាប​កូន ហើយ​ឃើញ​ថា​កូន​បញ្ឆោត​គាត់​នោះ កូន​មុខ​ជា​ទទួល​បណ្តាសា​មិន​ខាន គឺ​មិន​មែន​ទទួល​ពរ​ទេ»។


យ៉ាកកូប​ចូល​ទៅ​ជិត​អ៊ីសា‌ហាក់ ជា​ឪពុក ហើយ​គាត់​ក៏​ស្ទាប​មើល ទាំង​ពោល​ថា៖ «សំឡេង​ជា​សំឡេង​យ៉ាកកូប តែ​ដៃ​ជា​ដៃ​របស់​អេសាវ»។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សុភ‌មង្គល តែ​នៅ​ពេល​ណា​ខ្ញុំ នៅ​ជា​មួយ​ទ្រង់​ប៉ុណ្ណោះ ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ ខ្ញុំ​នឹង​ប្រកាស​អំពី​ស្នា‌ដៃ ទាំង​ប៉ុន្មាន​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា យើង​នឹង​ដាក់​ពាក្យ​សរសើរ​តម្កើង នៅ​ក្នុង​មាត់​ពួក​គេ។ ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់ អ្នក​ដែល​នៅ​ឆ្ងាយៗ​ក៏​ដូច​ជា​អ្នក​ដែល​នៅ​ជិត យើង​នឹង​ប្រោស​ពួក​គេ​ឲ្យ បាន​ជា​សះ‌ស្បើយ​មែន!


សូម​ចូល​ទៅ​ជិត​អុលឡោះ នោះ​ទ្រង់​នឹង​មក​ជិត​បង​ប្អូន​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ទៅ! មនុស្ស​មាន​ចិត្ដ​ពីរ​អើយ ចូរ​ជម្រះ​ចិត្ដ​គំនិត​ឲ្យ​បាន​ស្អាត​ឡើង!