គាត់ក៏ទូរអាថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ចៅហ្វាយរបស់ខ្ញុំ សូមទ្រង់មេត្តាជួយឲ្យខ្ញុំបានជួបនឹងនារីម្នាក់ដូចប្រាថ្នាផង។ សូមសំដែងចិត្តសន្តោសមេត្តាដល់អ៊ីព្រហ៊ីមជាចៅហ្វាយខ្ញុំផង!
លោកុប្បត្តិ 27:20 - អាល់គីតាប អ៊ីសាហាក់តបវិញថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ យ៉ាកកូបឆ្លើយថា៖ «មកពីអុលឡោះតាអាឡាជាម្ចាស់របស់លោកឪពុកបានជួយកូន»។ ព្រះគម្ពីរខ្មែរសាកល អ៊ីសាកសួរកូនប្រុសរបស់គាត់ថា៖ “កូនអើយ ម្ដេចក៏រកបានឆាប់យ៉ាងនេះ?”។ យ៉ាកុបឆ្លើយថា៖ “ដោយព្រោះព្រះយេហូវ៉ាដ៏ជាព្រះរបស់លោកឪពុក ប្រទានឲ្យខ្ញុំបានជោគជ័យ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកសួរថា៖ «កូនអើយ ម្តេចបានជាកូនរកបានឆាប់ម៉្លេះ?» លោកយ៉ាកុបឆ្លើយថា៖ «ព្រោះព្រះយេហូវ៉ាជាព្រះរបស់លោកឪពុកបានជួយកូន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកតបវិញថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ លោកយ៉ាកុបឆ្លើយថា៖ «មកពីព្រះអម្ចាស់ ជាព្រះរបស់លោកឪពុក បានជួយកូន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកសួរថា កូនអើយ ម្តេចឡើយបានជាឯងរកបានឆាប់ដល់ម៉្លេះ នោះគាត់ឆ្លើយថា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃលោកឪពុកទ្រង់បានជួយខ្ញុំ |
គាត់ក៏ទូរអាថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ចៅហ្វាយរបស់ខ្ញុំ សូមទ្រង់មេត្តាជួយឲ្យខ្ញុំបានជួបនឹងនារីម្នាក់ដូចប្រាថ្នាផង។ សូមសំដែងចិត្តសន្តោសមេត្តាដល់អ៊ីព្រហ៊ីមជាចៅហ្វាយខ្ញុំផង!
អ៊ីសាហាក់និយាយទៅយ៉ាកកូបទៀតថា៖ «ចូរកូនខិតមកជិតឪពុកបន្តិច ឪពុកនឹងស្ទាបមើល ដើម្បីឲ្យដឹងថា កូនពិតជាអេសាវមែន ឬមិនមែន»។
តើអស់លោកពោលពាក្យមិនត្រឹមត្រូវ ក្នុងនាមអុលឡោះ ហើយនិយាយពាក្យមិនពិត ក្នុងនាមទ្រង់កើតឬ?
មិនត្រូវយកនាមរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតអុលឡោះតាអាឡា នឹងមិនអត់អោនឲ្យអ្នកដែលយកនាមរបស់ទ្រង់ទៅប្រើ ឥតបានការរបៀបនេះជាដាច់ខាត។