Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 អ៊ីសាក​សួរ​ថា កូន​អើយ ម្តេច​ឡើយ​បាន​ជា​ឯង​រក​បាន​ឆាប់​ដល់​ម៉្លេះ នោះ​គាត់​ឆ្លើយ​ថា ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ឪពុក​ទ្រង់​បាន​ជួយ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 អ៊ីសាក​សួរ​កូនប្រុស​របស់គាត់​ថា​៖ “កូន​អើយ ម្ដេចក៏​រកបាន​ឆាប់​យ៉ាងនេះ​?”។ យ៉ាកុប​ឆ្លើយថា​៖ “ដោយព្រោះ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់លោកឪពុក ប្រទានឲ្យ​ខ្ញុំ​បាន​ជោគជ័យ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 លោក​អ៊ីសាក​សួរ​ថា៖ «កូន​អើយ ម្តេច​បាន​ជា​កូន​រក​បាន​ឆាប់​ម៉្លេះ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​ឪពុក​បាន​ជួយ​កូន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​អ៊ីសាក​តប​វិញ​ថា៖ «កូន​បាញ់​សត្វ​បាន​រហ័ស​ណាស់!»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «មក​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​ឪពុក បាន​ជួយ​កូន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អ៊ីសា‌ហាក់​តប​វិញ​ថា៖ «កូន​បាញ់​សត្វ​បាន​រហ័ស​ណាស់!»។ យ៉ាកកូប​ឆ្លើយ​ថា៖ «មក​ពីអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​លោក​ឪពុក​បាន​ជួយ​កូន»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:20
4 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ក៏​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ចៅហ្វាយ​ទូលបង្គំ​អើយ នៅ​ថ្ងៃ​នេះ​សូម​ប្រោស​មេត្តា​ដល់​ទូលបង្គំ សូម​សំដែង​សេចក្ដី​សប្បុរស​ដល់​អ័ប្រា‌ហាំ ជា​ចៅហ្វាយ​ទូលបង្គំ​ផង


អ៊ីសាក​និយាយ​ទៅ​យ៉ាកុប​ថា កូន​អើយ ចូរ​ឯង​មក​ជិត ដើម្បី​អញ​នឹង​ស្ទាប​ឯង​មើល​ឲ្យ​ដឹង បើ​ឯង​ជា​អេសាវ​កូន​អញ​ពិត​មែន


តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​សេចក្ដី​ទុច្ចរិត ដោយ​យល់​ដល់​ព្រះ ព្រម​ទាំង​សេចក្ដី​កំភូត​ផង​ឬ​អី


កុំ​ឲ្យ​ចេញ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស​ដល់​អ្នក​ណា ដែល​ចេញ​ព្រះ‌នាម​ទ្រង់ ជា​អសារ​ឥត​ការ​នោះ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម