យ៉ាកកូបក៏ទៅយកកូនពពែមកជូនម្តាយ ហើយម្តាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។
លោកុប្បត្តិ 27:15 - អាល់គីតាប បន្ទាប់មក រ៉ហ្វ៊ីកាយកសម្លៀកបំពាក់របស់អេសាវ ជាកូនច្បង គឺសម្លៀកបំពាក់ស្អាតជាងគេនៅក្នុងផ្ទះ មកពាក់ឲ្យយ៉ាកកូបជាកូនពៅ។ ព្រះគម្ពីរខ្មែរសាកល រេបិកាក៏យកសម្លៀកបំពាក់ដ៏ល្អរបស់អេសាវកូនប្រុសច្បងរបស់នាង ដែលនៅនឹងនាងនៅក្នុងផ្ទះ មកស្លៀកពាក់ឲ្យយ៉ាកុបកូនប្រុសពៅរបស់នាង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកស្រីរេបិកាយកសម្លៀកបំពាក់យ៉ាងល្អរបស់អេសាវជាកូនច្បង ដែលនៅក្នុងផ្ទះ មកបំពាក់ឲ្យលោកយ៉ាកុប ជាកូនពៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកស្រីរេបិកាយកសម្លៀកបំពាក់របស់លោកអេសាវជាកូនច្បង គឺសម្លៀកបំពាក់ស្អាតជាងគេនៅក្នុងផ្ទះ មកពាក់ឲ្យលោកយ៉ាកុប ជាកូនពៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រេបិកានាងយកសំលៀកបំពាក់យ៉ាងល្អរបស់អេសាវ ជាកូនច្បង ដែលនៅនឹងនាងក្នុងផ្ទះ មកបំពាក់ឲ្យយ៉ាកុបជាកូនពៅវិញ |
យ៉ាកកូបក៏ទៅយកកូនពពែមកជូនម្តាយ ហើយម្តាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។
យ៉ាកកូបក៏ខិតទៅជិតឪពុក ហើយថើបគាត់។ ពេលនោះ អ៊ីសាហាក់ស្គាល់ក្លិនសម្លៀកបំពាក់របស់អេសាវ ក៏ឲ្យពរយ៉ាកកូប ដូចតទៅនេះ៖ «ក្លិនរបស់កូនប្រៀបបាននឹងក្លិនចម្ការ មួយដែលទទួលពរពីអុលឡោះតាអាឡា។
ឪពុកប្រាប់ពួកអ្នកបម្រើថា “ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុត មកពាក់ឲ្យកូនខ្ញុំជាប្រញាប់ ហើយយកចិញ្ចៀន និងស្បែកជើងមកពាក់ឲ្យផង។
«ចូរប្រយ័ត្ននឹងពួកតួនឲ្យមែនទែន ពួកនោះចូលចិត្ដពាក់អាវវែងដើរចុះដើរឡើង ហើយចូលចិត្ដឲ្យគេអោនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ និងចូលចិត្ដកន្លែងកិត្ដិយសនៅពេលជប់លៀង។