បានត្រឡប់មកជាកម្មសិទ្ធិរបស់អ៊ីព្រហ៊ីម ដោយមានជនជាតិហេត និងមនុស្សម្នាទាំងអស់ដែលអង្គុយនៅមាត់ទ្វារក្រុង ជាសាក្សី។
លោកុប្បត្តិ 23:19 - អាល់គីតាប បន្ទាប់មក អ៊ីព្រហ៊ីមក៏បានបញ្ចុះសពសារ៉ា ជាភរិយា ក្នុងរូងភ្នំ នៅចម្ការម៉ាកពេឡាដែលនៅខាងកើតម៉ាមរ៉េ ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីការទាំងនេះ អ័ប្រាហាំបានបញ្ចុះសារ៉ាប្រពន្ធរបស់គាត់ក្នុងរអាងត្រង់ចម្ការនៅម៉ាក់ពេឡា ទល់មុខម៉ាមរេ (ម៉ាមរេគឺហេប្រុន) ក្នុងដែនដីកាណាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំក៏បញ្ចុះសពលោកស្រីសារ៉ា ជាប្រពន្ធ នៅក្នុងល្អាងនៃចម្ការម៉ាក់ពេឡា ខាងកើតម៉ាមរេ (គឺជាក្រុងហេប្រុន) ក្នុងស្រុកកាណាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកអប្រាហាំក៏បានបញ្ចុះសពលោកស្រីសារ៉ា ជាភរិយា ក្នុងគុហា នៅចម្ការម៉ាកពេឡា ដែលនៅខាងកើតម៉ាមរ៉េ ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ័ប្រាហាំក៏កប់សពសារ៉ាប្រពន្ធគាត់នៅក្នុងរអាងនៃចំការម៉ាក់ពេឡា ខាងមុខម៉ាមរេទៅ ឯម៉ាមរេនោះ គឺជាហេប្រុនក្នុងស្រុកកាណាន |
បានត្រឡប់មកជាកម្មសិទ្ធិរបស់អ៊ីព្រហ៊ីម ដោយមានជនជាតិហេត និងមនុស្សម្នាទាំងអស់ដែលអង្គុយនៅមាត់ទ្វារក្រុង ជាសាក្សី។
ដូច្នេះ ជនជាតិហេតបានផ្ទេរដីចម្ការ និងរូងភ្នំដែលនៅលើដីនោះមកជាកម្មសិទ្ធិរបស់អ៊ីព្រហ៊ីម ទុកជាកន្លែងបញ្ចុះសពក្រុមគ្រួសារគាត់។
អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
អ៊ីស្រអែលនិយាយថា៖ «ចូរកូនទៅមើលមើល៍ បងៗរបស់កូនសុខសប្បាយឬទេ ហើយហ្វូងចៀមបានសុខដែរឬយ៉ាងណា។ កាលបានដំណឹងហើយ ចូរកូនវិលមកប្រាប់ពុកវិញផង»។ យ៉ាកកូបក៏ចាត់យូសុះ ពីជ្រលងភ្នំហេប្រូនឲ្យទៅស៊ីគែម។
ពេលពុកលាចាកលោកនេះទៅជួបជុំនឹងដូនតាពុកវិញ កូនត្រូវដឹកពុកចេញពីស្រុកអេស៊ីប ហើយយកសពពុកទៅបញ្ចុះនៅក្នុងផ្នូរដូនតារបស់យើង»។ យូសុះឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យលោកឪពុក»។
គឺគេបានយកសពគាត់ទៅស្រុកកាណាន រួចបញ្ចុះក្នុងរូងភ្នំនៅចម្ការម៉ាកពេឡា ជាចម្ការដែលអ៊ីព្រហ៊ីមបានទិញពីអេប្រូន ជាជនជាតិហេត សម្រាប់ធ្វើជាកន្លែងបញ្ចុះសពនៅជិតម៉ាមរ៉េ។
បន្ទាប់មក យូសុះឲ្យកូនចៅអ៊ីស្រអែលស្បថថា៖ «នៅពេលអុលឡោះមកជួយអ្នករាល់គ្នា អ្នករាល់គ្នា ត្រូវយកឆ្អឹងរបស់ខ្ញុំពីទីនេះ ទៅជាមួយផង»។
ខ្ញុំដឹងហើយថាទ្រង់នាំខ្ញុំ ទៅរកសេចក្ដីស្លាប់ គឺនៅកន្លែងដែលមនុស្សលោកទៅជួបជុំគ្នា។
ពេលនោះ អ្នកនឹងមិនហ៊ានឡើងទៅកាន់ទីខ្ពស់ៗ ហើយក៏មិនហ៊ានធ្វើដំណើរដែរ។ សក់របស់អ្នកនឹងស្កូវដូចផ្កាកប្បាស អ្នកលែងរហ័សរហួនដូចកណ្ដូប អ្នកនឹងលែងដឹងរសជាតិអាហារទៀតហើយ។ មនុស្សលោកចេះតែឈានទៅរកទីលំនៅដែលស្ថិតស្ថេររហូត។ ពួកស៊ីឈ្នួលយំនឹងដើរក្រឡឹងជុំវិញផ្ទះអ្នក រង់ចាំពេលអ្នកស្លាប់។
ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណ ដែលអុលឡោះប្រទានឲ្យ ក៏នឹងវិលទៅកាន់ទ្រង់វិញដែរ។
ឧបមាថាបុរសម្នាក់មានកូនប្រុសមួយរយ និងមានអាយុយឺនយូរ ទោះបីគាត់មានអាយុវែងក៏ដោយ ប្រសិនបើគាត់មិនដែលមានសុភមង្គល ហើយគ្មាននរណាបញ្ចុះសពគាត់ទេនោះ ខ្ញុំយល់ថា កូនរលូតប្រសើរជាងគាត់ឆ្ងាយណាស់។