អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
លោកុប្បត្តិ 22:9 - អាល់គីតាប លុះមកដល់កន្លែង ដែលអុលឡោះបានបង្ហាញប្រាប់ អ៊ីព្រហ៊ីមសង់អាសនៈមួយ ហើយយកអុសមកគរពីលើ រួចគាត់ចងអ៊ីសាហាក់ ជាកូន យកទៅដាក់ពីលើគំនរអុស នៅលើអាសនៈនោះ។ ព្រះគម្ពីរខ្មែរសាកល លុះទៅដល់កន្លែងដែលព្រះបានប្រាប់គាត់ហើយ អ័ប្រាហាំក៏សង់អាសនាមួយនៅទីនោះ រួចរៀបចំអុស ហើយចងអ៊ីសាកកូនប្រុសរបស់គាត់ផ្ដេកលើអាសនា នៅលើអុស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានមកដល់កន្លែងដែលព្រះបានបង្ហាញប្រាប់លោកហើយ លោកអ័ប្រាហាំក៏សង់អាសនាមួយនៅទីនោះ រួចតម្រៀបឧស ហើយចងអ៊ីសាកជាកូន ដាក់លើគំនរឧសនៅលើអាសនានោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះមកដល់កន្លែងដែលព្រះជាម្ចាស់បានបង្ហាញប្រាប់ លោកអប្រាហាំសង់អាសនៈមួយ ហើយយកអុសមកគរពីលើ រួចលោកចងអ៊ីសាក ជាកូន យកទៅដាក់ពីលើគំនរអុសនៅលើអាសនៈនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់កន្លែងដែលព្រះបានមានបន្ទូលប្រាប់គាត់ហើយ នោះអ័ប្រាហាំក៏ស្អាងអាសនា១នៅទីនោះ រួចដំរៀបឧស ហើយចងអ៊ីសាកជាកូនដាក់លើឱសនៅលើអាសនា |
អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
បន្ទាប់មក គាត់ចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ភ្នំ ដែលនៅខាងកើតបេតអែល គាត់បោះជំរំនៅចន្លោះបេតអែល ដែលនៅខាងលិច និងក្រុងអៃ ដែលនៅខាងកើត។ គាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ហើយគោរពបម្រើនាមអុលឡោះតាអាឡា។
អ៊ីប្រាំរើជំរំមកបោះនៅតំបន់ដើមជ្រៃរបស់តាម៉ាមរ៉េ ជិតក្រុងហេប្រុន។ នៅទីនោះគាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។
អ៊ីព្រហ៊ីមឆ្លើយថា៖ «កូនអើយ អុលឡោះផ្ទាល់នឹងផ្គត់ផ្គង់ចៀមសម្រាប់ធ្វើគូរបាន»។ បន្ទាប់មក ទាំងឪពុក ទាំងកូន ក៏ដើរទៅមុខជាមួយគ្នា។
ណុះហ៍បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។ គាត់បានយកសត្វខ្លះពីក្នុងចំណោមសត្វហាឡាល់គ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបហាឡាល់គ្រប់ប្រភេទ មកដុតទាំងមូល ធ្វើជាគូរបាននៅលើអាសនៈ។
មានតែអុលឡោះតាអាឡាទេដែលជាម្ចាស់ដ៏ពិត តែមួយ ទ្រង់បំភ្លឺយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈរបស់អុលឡោះតាអាឡា!
លុះព្រលឹមឡើងពួកអ៊ីមុាំប្រជុំគ្នា ជាមួយពួកអះលីជំអះ ពួកតួន និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូល។ គេបានចងអ៊ីសា ហើយបញ្ជូនគាត់ទៅលោកពីឡាត។
រីឯអាយិតគីតាបដែលគាត់កំពុងអាននោះគឺ៖ “គាត់ត្រូវគេនាំយកទៅដូចជាចៀម ដែលគេនាំទៅសម្លាប់ គាត់ពុំបានហើបមាត់ទាល់តែសោះ គឺប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់ នៅមុខអ្នកកាត់រោម។
ដោយអាល់ម៉ាហ្សៀសបានទទួលបណ្ដាសាសម្រាប់យើង ទ្រង់លោះយើងឲ្យរួចផុតពីបណ្ដាសាដែលមកពីហ៊ូកុំ ដ្បិតមានចែងទុកមកថា «អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!»។
ចូររស់នៅដោយមានចិត្ដស្រឡាញ់ ដូចអាល់ម៉ាហ្សៀសបានស្រឡាញ់យើង ហើយបានលះបង់ជីវិតសម្រាប់យើង ទុកជាជំនូនជូនអុលឡោះ និងទុកជាគូរបានដែលគាប់បំណងទ្រង់។
អាល់ម៉ាហ្សៀសក៏បានប្រគល់ជីវិតរបស់គាត់តែមួយដង ធ្វើជាគូរបាន ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ គាត់នឹងមកម្ដងទៀត តែលើកនោះគ្មានទាក់ទាមអ្វីនឹងបាបទេ គឺគាត់មកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំគាត់។
អ៊ីព្រហ៊ីមជាបុព្វបុរសរបស់យើងបានសុចរិត ដោយសារអំពើដែលគាត់ប្រព្រឹត្ដ គឺគាត់បានយកអ៊ីសាហាក់ជាកូនទៅដាក់នៅលើអាសនៈ ដើម្បីធ្វើជាគូរបាន។
អាល់ម៉ាហ្សៀសបានផ្ទុកបាបរបស់យើង ក្នុងរូបកាយរបស់គាត់ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិន នឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិ។ បងប្អូនបានជាសះស្បើយដោយសារ ស្នាមរបួសរបស់គាត់