ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 18:6 - អាល់គីតាប

អ៊ីព្រហ៊ីម​ប្រញាប់‌ប្រញាល់​ចូល​ទៅ​រក​សារ៉ា​នៅ​ក្នុង​ជំរំ ប្រាប់​ថា៖ «ចូរ​យក​ម្សៅ​បី​កំប៉ុង​មក ហើយ​រៀប​ចំ​ធ្វើ​នំ​ឲ្យ​បាន​រួស​រាន់​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ័ប្រាហាំ​ក៏​ប្រញាប់​ចូលទៅ​ក្នុង​រោង ហើយ​ប្រាប់​សារ៉ា​ថា​៖ “ចូរ​ប្រញាប់​ច្របាច់​ម្សៅម៉ដ្ដ​បី​រង្វាល់ ធ្វើ​នំប៉័ង​ទៅ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អ័ប្រា‌ហាំ​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ជួប​លោក​ស្រី​សារ៉ា​នៅ​ក្នុង​ជំរំ ប្រាប់​ថា៖ «ចូរ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​បី​រង្វាល់ មក ហើយ​លាយ​ធ្វើ​នំ​ឲ្យ​ឆាប់​ឡើង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អប្រាហាំ​ប្រញាប់‌ប្រញាល់​ចូល​ទៅ​រក​នាង​សារ៉ា​នៅ​ក្នុង​ជំរំ ប្រាប់​ថា៖ «ចូរ​យក​ម្សៅ​បី​កំប៉ុង​មក ហើយ​រៀបចំ​ធ្វើ​នំ​ឲ្យ​បាន​រួស‌រាន់​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ័ប្រា‌ហាំ​ក៏​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ក្នុង​ត្រសាល ប្រាប់​សារ៉ា​ថា ចូរ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​៣​រង្វាល់​មក​លាយ​ធ្វើ​នំ​ឲ្យ​ឆាប់ៗ

សូមមើលជំពូក



លោកុ‌ប្បត្តិ 18:6
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​ទៅ​យក​នំបុ័ង​មួយ​ដុំ មក​ជូន​លោក​ពិសា ដើម្បី​ឲ្យ​មាន​កម្លាំង រួច​សឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ដូច្នេះ លោក​នឹង​មិន​ឆៀង​កាត់​តាម​ផ្ទះ​អ្នក​បម្រើ​របស់​លោក ដោយ​ឥត​បាន​ការ​ឡើយ»។ បុរស​ទាំង​បី​តប​ថា៖ «សុំ​ធ្វើ​តាម​ពាក្យ​អ្នក​ចុះ»។


បន្ទាប់​មក គាត់​រត់​ទៅ​រក​ហ្វូង​សត្វ យក​កូន​គោ​ស្ទាវ​យ៉ាង​ធាត់​ល្អ​មួយ ប្រគល់​ឲ្យ​ក្មេង​បម្រើ​ម្នាក់​យក​ទៅ​សម្លាប់​ធ្វើ​ម្ហូប​ជា​បន្ទាន់។


ប៉ុន្តែ ដោយ​ឡូត​ចេះ​តែ​ទទូច​អង្វរ​ខ្លាំង​ពេក ម៉ាឡា‌អ៊ីកាត់​ទាំង​ពីរ​ក៏​ចូល​ទៅ​ផ្ទះ​គាត់។ គាត់​បាន​រៀប​ចំ​ម្ហូប​អាហារ និង​ឲ្យ​គេ​ដុត​នំបុ័ង​ឥត​មេ​ជូន​ម៉ាឡា‌អ៊ីកាត់ ម៉ាឡា‌អ៊ីកាត់​ក៏​បរិភោគ។


សម្តេច​អាំ‌ណូន​ក៏​ទៅ​ដេក ហើយ​ធ្វើ​ពុត​ជា​ឈឺ។ ពេល​ស្តេច​មក​សួរ​សុខ​ទុក្ខ សម្តេច​និយាយ​ថា៖ «សូម​ឪពុក​មេត្តា​អនុញ្ញាត​ឲ្យ​តាម៉ារ ជា​ប្អូន​ស្រី​ខ្ញុំ​មក​ធ្វើ​នំ​ពីរ​នៅ​មុខ​ខ្ញុំ រួច​ហើយ​នាង​លើក​នំ​នោះ មក​ឲ្យ​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ ទើប​ខ្ញុំ​ទទួល​ទាន»។


ខ្ញុំ​ប្រញាប់‌ប្រញាល់​ប្រតិបត្តិ តាម​បទ​បញ្ជា​របស់​ទ្រង់ ឥត​ធ្វេស‌ប្រហែស​សោះ​ឡើយ។


រីឯ​មនុស្ស​ថ្លៃ‌ថ្នូរ​វិញ គេ​រៀបចំ​គម្រោង‌ការ​ដ៏​ថ្លៃ‌ថ្នូរ ហើយ​គិត​តែ​ពី​ធ្វើ​គម្រោង‌ការ​ថ្លៃ‌ថ្នូរ​នេះ។


អ៊ីសា​មាន​ប្រសាសន៍​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ថា៖ «នគរ​នៃ​អុលឡោះ​ប្រៀប​បី​ដូច​ជា​មេ​នំបុ័ង ដែល​ស្ដ្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។


បន្ទាប់​ពី​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជា​មួយ​ក្រុម​គ្រួសារ​របស់​នាង​រួច​ហើយ នាង​បាន​អញ្ជើញ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង​ដោយ​ពោល​ថា៖ «បើ​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ពិត​ជា​ជឿ​លើ​អ៊ីសា‌ជាអម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ឯ​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ!»។ នាង​បាន​ទទូច​សុំ​ឲ្យ​យើង​យល់​ព្រម តាម​សេចក្ដី​អញ្ជើញ​របស់​នាង។


ត្រូវ​ជួយ​ទំនុក​បម្រុង​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ដែល​ខ្វះ​ខាត ព្រម​ទាំង​ទទួល​ភ្ញៀវ​ដោយ​រាក់​ទាក់​ផង។


បង​ប្អូន​អើយ អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​មាន​សេរី‌ភាព ក៏​ប៉ុន្ដែ សូម​កុំ​យក​សេរី‌ភាព​នេះ​មក​ធ្វើ​ជា​លេស ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​សោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ដ​ស្រឡាញ់


សូម​កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​យ៉ាង​រាក់‌ទាក់។ ដោយ​ទទួល​អ្នក​ដទៃ​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ម៉ាឡា‌អ៊ីកាត់​ទាំង​មិន​ដឹង​ខ្លួន។


ត្រូវ​ចេះ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​រាក់​ទាក់​ឥត​រអ៊ូ‌រទាំ​ឡើយ។


លោក​គេឌាន​ចូល​ទៅ​យក​កូន​ពពែ​មួយ​មក​រៀប‌ចំ​ធ្វើ​ម្ហូប និង​យក​ម្សៅ​មួយ​ថាំង​មក​ធ្វើ​នំបុ័ង​ឥត​មេ។ គាត់​ស្រង់​សាច់​ដាក់​ក្នុង​កញ្ច្រែង ហើយ​ដួស​ទឹក​សម្ល​ដាក់​ក្នុង​ចាន​មួយ រួច​យក​ទៅ​ជូន​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​នៅ​ក្រោម​ដើម​ជ្រៃ។


ស្ត្រី​នោះ​ប្រញាប់‌ប្រញាល់​ទៅ​ចាប់​កូន​គោ​មួយ​យ៉ាង​ធាត់ ដែល​នាង​បាន​ចិញ្ចឹម​យក​មក​សម្លាប់ រួច​នាង​យក​ម្សៅ​មក​ច្របាច់ ហើយ​ដុត​ធ្វើ​នំបុ័ង​ឥត​មេ។