ពួកចៅហ្វាយ 6:19 - អាល់គីតាប19 លោកគេឌានចូលទៅយកកូនពពែមួយមករៀបចំធ្វើម្ហូប និងយកម្សៅមួយថាំងមកធ្វើនំបុ័ងឥតមេ។ គាត់ស្រង់សាច់ដាក់ក្នុងកញ្ច្រែង ហើយដួសទឹកសម្លដាក់ក្នុងចានមួយ រួចយកទៅជូនម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡានៅក្រោមដើមជ្រៃ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ដូច្នេះ គេឌានក៏ចូលទៅក្នុងផ្ទះរបស់លោក ហើយរៀបចំកូនពពែមួយ និងនំបុ័ងឥតដំបែធ្វើពីម្សៅមួយថាំង។ លោកយកសាច់ដាក់ក្នុងកញ្ច្រែង ហើយដាក់ទឹកសម្លក្នុងចាន នាំយកមកថ្វាយព្រះអង្គ នៅក្រោមដើមម៉ៃសាក់ លោកក៏ថ្វាយតង្វាយនោះដល់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 លោកគេឌានចូលទៅយកកូនពពែមួយមករៀបចំធ្វើម្ហូប និងយកម្សៅមួយថាំងមកធ្វើនំប៉័ងឥតមេ។ លោកស្រង់សាច់ដាក់ក្នុងកញ្ច្រែង ហើយដួសទឹកសម្លដាក់ក្នុងចានមួយ រួចយកទៅជូនទេវតារបស់ព្រះអម្ចាស់ នៅក្រោមដើមជ្រៃ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ដូច្នេះ គេឌានក៏ចូលទៅក្នុងផ្ទះ ចាត់ចែងរៀបចំកូនពពែ១ នឹងនំបុ័ងឥតដំបែធ្វើពីម្សៅ១ថាំង ដាក់សាច់ក្នុងកញ្ច្រែង ហើយក៏ដាក់ទឹកសំឡក្នុងចាន នាំយកមកថ្វាយទ្រង់ នៅត្រង់ដើមម៉ៃសាក់នោះ សូមមើលជំពូក |