អ៊ីព្រហ៊ីមនៅតែមានប្រសាសន៍ទៅកាន់អុលឡោះថា៖ «ប្រហែលមានតែសែសិបនាក់ទេ»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ព្រោះតែអ្នកទាំងសែសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។
លោកុប្បត្តិ 18:30 - អាល់គីតាប អ៊ីព្រហ៊ីមមានប្រសាសន៍ថា៖ «សូមអុលឡោះជាអម្ចាស់មេត្តាកុំខឹងនឹងខ្ញុំធ្វើអ្វី ខ្ញុំសូមអង្វរម្តងទៀត។ ប្រហែលជាមានតែសាមសិបនាក់»។ ទ្រង់មានបន្ទូលថា៖ ព្រោះតែអ្នកទាំងសាមសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។ ព្រះគម្ពីរខ្មែរសាកល គាត់ទូលទៀតថា៖ “សូមព្រះអម្ចាស់នៃទូលបង្គំកុំព្រះពិរោធឡើយ នោះទូលបង្គំនឹងទូលទៀត។ ប្រហែលជាព្រះអង្គរកឃើញសាមសិបនាក់នៅទីនោះ”។ ព្រះអង្គមានបន្ទូលថា៖ “យើងនឹងមិនធ្វើឡើយ ប្រសិនបើយើងរកឃើញសាមសិបនាក់នៅទីនោះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកទូលថា៖ «សូមព្រះអម្ចាស់កុំខ្ញាល់ ដើម្បីឲ្យទូលបង្គំបានទូលព្រះអង្គទៀត។ នៅទីនោះប្រហែលជារកបានតែសាមសិបនាក់ទេ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមានសាមសិបនាក់ យើងនឹងមិនធ្វើអ្វីឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំទូលថា៖ «សូមព្រះអម្ចាស់មេត្តាកុំខ្ញាល់នឹងទូលបង្គំធ្វើអ្វី ទូលបង្គំសូមអង្វរម្ដងទៀត។ ប្រហែលជាមានតែសាមសិបនាក់»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងសាមសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ទូលថា សូមកុំឲ្យព្រះអម្ចាស់ខ្ញាល់ នោះទូលបង្គំនឹងទូលទៀតថា នៅទីនោះប្រហែលជានឹងឃើញមានតែ៣០នាក់ទេ នោះទ្រង់មានបន្ទូលថា បើអញឃើញមាន៣០នាក់ នោះអញក៏មិនធ្វើអ្វីដែរ |
អ៊ីព្រហ៊ីមនៅតែមានប្រសាសន៍ទៅកាន់អុលឡោះថា៖ «ប្រហែលមានតែសែសិបនាក់ទេ»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ព្រោះតែអ្នកទាំងសែសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។
អ៊ីព្រហ៊ីមមានប្រសាសន៍ថា៖ «សូមមេត្តាអភ័យទោសដល់ខ្ញុំ ដែលហ៊ានតវ៉ាជាមួយអុលឡោះជាអម្ចាស់ ប្រហែលជាមានតែម្ភៃនាក់ប៉ុណ្ណោះ»។ ទ្រង់មានបន្ទូលថា៖ «ព្រោះតែអ្នកទាំងម្ភៃនោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។
ពេលនោះ យូដាខិតចូលទៅជិតយូសុះអង្វរថា៖ «ចៅហ្វាយអើយ សូមមេត្តាប្រោសប្រណី សូមអនុញ្ញាតឲ្យខ្ញុំជម្រាបជូនចៅហ្វាយស្តាប់មួយម៉ាត់សិន សូមកុំខឹងនឹងខ្ញុំឡើយ ដ្បិតចៅហ្វាយមានអំណាចស្មើនឹងស្តេចហ្វៀរ៉អ៊ូនដែរ។
«ខ្ញុំជាមនុស្សទន់ទាបណាស់ តើឲ្យខ្ញុំឆ្លើយទៅទ្រង់វិញ ដូចម្ដេចបាន? ខ្ញុំនឹងយកដៃខ្ទប់មាត់។
អស់អ្នកដែលស្ថិតនៅក្នុងអង្គប្រជុំដ៏វិសុទ្ធ នាំគ្នាស្ញែងខ្លាចទ្រង់ ហើយអស់អ្នកដែលនៅជុំវិញទ្រង់ ក៏កោតស្ញប់ស្ញែងទ្រង់ដែរ។
ដ្បិតទ្រង់ដាក់ទោសអ្នកដែលសម្លាប់គេ ទ្រង់ចងចាំជានិច្ច ទ្រង់មិនភ្លេចសំរែករបស់ជនរងគ្រោះឡើយ។
ពេលនោះ ខ្ញុំលាន់មាត់ថា៖ «ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញស្តេច ជាអុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល»។
លោកគេឌានជម្រាបអុលឡោះថា៖ «សូមទ្រង់កុំខឹងនឹងខ្ញុំអី។ ខ្ញុំសូមប្រាប់តែម្តងទៀតប៉ុណ្ណោះ សូមមេត្តាអនុញ្ញាតឲ្យខ្ញុំសាកល្បង ជាលើកចុងក្រោយ គឺសូមឲ្យស្បែកចៀមនៅស្ងួត ហើយឲ្យសន្សើមធ្លាក់ជោកដីទាំងប៉ុន្មានដែលនៅជុំវិញ»។