គាត់ងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតគាត់។ ពេលឃើញបុរសបីនាក់នោះ គាត់ក៏រត់ចេញពីមាត់ទ្វារជំរំទៅជួបក្រាបដល់ដី
លោកុប្បត្តិ 18:3 - អាល់គីតាប ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើពេញចិត្តនឹងខ្ញុំមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។ ព្រះគម្ពីរខ្មែរសាកល រួចនិយាយថា៖ “លោកម្ចាស់នៃខ្ញុំអើយ ប្រសិនបើខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក សូមកុំទៅហួសបាវបម្រើរបស់លោកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានប្រសាសន៍ថា៖ «លោកម្ចាស់អើយ ប្រសិនបើខ្ញុំប្របាទបានប្រកបដោយគុណនៅចំពោះលោក សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើលោកពេញចិត្តនឹងខ្ញុំប្របាទមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ទូលថា ព្រះអម្ចាស់អើយ បើសិនជាទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ នោះសូមកុំអាលយាងហួសពីទូលបង្គំជាបាវបំរើទ្រង់ទៅឡើយ |
គាត់ងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតគាត់។ ពេលឃើញបុរសបីនាក់នោះ គាត់ក៏រត់ចេញពីមាត់ទ្វារជំរំទៅជួបក្រាបដល់ដី
គាត់ពោលថា៖ «អ្នកដែលអុលឡោះតាអាឡាប្រទានពរអើយ សូមអញ្ជើញមក ម្តេចឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះជូនអ្នក ហើយក៏បានរៀបចំកន្លែងមួយសម្រាប់អូដ្ឋដែរ»។
ខ្ញុំមាន គោ លា ចៀម និងមានអ្នកបម្រើប្រុសស្រី ជាច្រើន។ ខ្ញុំចាត់គេឲ្យមកជម្រាបលោកម្ចាស់ ជាដំណឹង ដើម្បីសូមសេចក្តីសន្តោសមេត្តាពីលោកម្ចាស់”»។
ប៉ូទីផារពេញចិត្តនឹងយូសុះណាស់ គាត់ក៏ឲ្យយូសុះធ្វើជាអ្នកបម្រើជំនិតរបស់គាត់ ហើយតែងតាំងយូសុះឲ្យមើលខុសត្រូវលើផ្ទះសំបែង និងគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់។
សូមកុំអញ្ជើញទៅណា ចាំខ្ញុំត្រឡប់មកវិញ ទាំងនាំយកជំនូនមកជូនផង»។ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាឆ្លើយថា៖ «យើងនឹងចាំនៅទីនេះរហូតដល់អ្នកត្រឡប់មកវិញ»។
លោកគេឌានចូលទៅយកកូនពពែមួយមករៀបចំធ្វើម្ហូប និងយកម្សៅមួយថាំងមកធ្វើនំបុ័ងឥតមេ។ គាត់ស្រង់សាច់ដាក់ក្នុងកញ្ច្រែង ហើយដួសទឹកសម្លដាក់ក្នុងចានមួយ រួចយកទៅជូនម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡានៅក្រោមដើមជ្រៃ។
ម៉ាឡាអ៊ីកាត់របស់អុលឡោះពោលមកគាត់ថា៖ «ចូរដាក់សាច់ និងនំបុ័ងឥតមេលើថ្មនេះទៅ រួចចាក់ទឹកសម្លពីលើផង»។ លោកគេឌានធ្វើតាម។