អុលឡោះតាអាឡាមានបន្ទូលមកកាន់អ៊ីប្រាំថា៖ «ចូរចាកចេញពីស្រុកកំណើតរបស់អ្នក ចាកចេញពីញាតិសន្តានរបស់អ្នក និងចាកចេញពីក្រុមគ្រួសារឪពុករបស់អ្នក រួចធ្វើដំណើរទៅកាន់ស្រុកមួយដែលយើងនឹងបង្ហាញអ្នក។
លោកុប្បត្តិ 15:7 - អាល់គីតាប អុលឡោះមានបន្ទូលមកគាត់ទៀតថា៖ «យើងជាអុលឡោះតាអាឡាដែលបាននាំអ្នកចេញពីក្រុងអ៊ើរ នៅស្រុកខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឲ្យអ្នកទុកជាសម្បត្តិ»។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “យើងជាយេហូវ៉ាដែលនាំអ្នកចេញមកពីអ៊ើរនៃជនជាតិខាល់ដេ ដើម្បីប្រគល់ទឹកដីនេះដល់អ្នក ឲ្យកាន់កាប់វា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះយេហូវ៉ា ដែលបាននាំអ្នកចេញពីស្រុកអ៊ើររបស់សាសន៍ខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឲ្យអ្នកទុកជាកេរអាករ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលមកលោកទៀតថា៖ «យើងជាព្រះអម្ចាស់ដែលបាននាំអ្នកចេញពីក្រុងអ៊ើរនៅស្រុកខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឲ្យអ្នកទុកជាសម្បត្តិ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់មានបន្ទូលទៅគាត់ថា អញជាព្រះយេហូវ៉ា ដែលនាំឯងចេញពីស្រុកអ៊ើររបស់សាសន៍ខាល់ដេ មកដើម្បីនឹងឲ្យស្រុកនេះដល់ឯងទុកជាកេរអាករ |
អុលឡោះតាអាឡាមានបន្ទូលមកកាន់អ៊ីប្រាំថា៖ «ចូរចាកចេញពីស្រុកកំណើតរបស់អ្នក ចាកចេញពីញាតិសន្តានរបស់អ្នក និងចាកចេញពីក្រុមគ្រួសារឪពុករបស់អ្នក រួចធ្វើដំណើរទៅកាន់ស្រុកមួយដែលយើងនឹងបង្ហាញអ្នក។
អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
សូមអុលឡោះប្រទានពរកូន និងពូជពង្សកូន ដូចទ្រង់បានប្រទានដល់អ៊ីព្រហ៊ីម កាលពីមុនដែរ ដើម្បីឲ្យកូនទទួលទឹកដីដែលកូនស្នាក់អាស្រ័យនៅនេះ ទុកជាកម្មសិទ្ធិ គឺជាទឹកដីដែលអុលឡោះបានប្រគល់ដល់អ៊ីព្រហ៊ីម!»។
យូសុះប្រាប់ទៅបងៗរបស់គាត់ថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ អុលឡោះនឹងមកជួយអ្នករាល់គ្នាពុំខាន ហើយទ្រង់នឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលទ្រង់សន្យា ថានឹងប្រទានឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប»។
ទ្រង់នឹកដល់បន្ទូលដ៏វិសុទ្ធ ដែលទ្រង់បានសន្យាជាមួយអ៊ីព្រហ៊ីម ជាអ្នកបម្រើរបស់ទ្រង់។
ទ្រង់បានយកទឹកដីរបស់ប្រជាជាតិនានា មកចែកឲ្យពួកគេ ព្រមទាំងឲ្យពួកគេទទួលភោគផល ដែលប្រជាជាតិទាំងនោះបានដាំ
សូមនឹកដល់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាអ្នកបម្រើរបស់ទ្រង់ផង ដ្បិតទ្រង់បានសន្យាជាមួយអស់ណាពីទាំងនោះយ៉ាងម៉ឺងម៉ាត់ថា “យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នករាល់គ្នា បានកើនចំនួនឡើង ដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកដែលយើងបានសន្យានេះ ដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះជាមត៌ករហូតតទៅ”»។
ចូរនាំគ្នាចាប់យកស្រុក រួចតាំងទីលំនៅនៅក្នុងស្រុកនោះ ដ្បិតយើងបានប្រគល់ឲ្យអ្នករាល់គ្នា ទុកជាកម្មសិទ្ធិហើយ។
អុលឡោះមានបន្ទូលសន្យាមកអ៊ីព្រហ៊ីម និងពូជពង្សរបស់គាត់ថា គេនឹងបានទទួលពិភពលោកទុកជាមត៌ក ដោយមិនគិតតាមហ៊ូកុំទេ គឺគិតតាមសេចក្ដីសុចរិតដែលបានមកពីជំនឿវិញ។
នៅគ្រានោះខ្ញុំបានបង្គាប់ពួកគេ ដូចតទៅ: “អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា បានប្រគល់ស្រុកនេះមកអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាកាន់កាប់ទឹកដីនេះហើយ។ ដូច្នេះ អ្នកទាំងអស់គ្នាដែលជាទាហានដ៏អង់អាច ត្រូវប្រដាប់អាវុធដើរនៅមុខជនជាតិអ៊ីស្រអែលឯទៀតៗ ដែលជាបងប្អូនរបស់អ្នករាល់គ្នា។
អ្នកចូលកាន់កាប់ស្រុកដូច្នេះ មិនមែនមកពីអ្នកសុចរិត ឬមានចិត្តទៀងត្រង់ទេ តែអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់របស់ពួកគេ។ ទ្រង់ក៏ធ្វើតាមបន្ទូល ដែលទ្រង់បានសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាបុព្វបុរសរបស់អ្នក។