លោកុប្បត្តិ 13:5 - អាល់គីតាប ឡូតដែលមកជាមួយអ៊ីប្រាំ ក៏មានហ្វូងចៀម ហ្វូងគោ និងមានជំរំជាច្រើនដែរ។ ព្រះគម្ពីរខ្មែរសាកល រីឯឡុតដែលដើរជាមួយអាប់រ៉ាម ក៏មានហ្វូងចៀម ហ្វូងគោ និងរោងជាច្រើនដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯឡុតដែលទៅជាមួយលោកអាប់រ៉ាម ក៏មានហ្វូងចៀម ហ្វូងគោ និងជំរំជាច្រើនដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡុតដែលមកជាមួយលោកអាប់រ៉ាម ក៏មានហ្វូងចៀម ហ្វូងគោ និងមានជំរំជាច្រើនដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯឡុតដែលទៅជាមួយនឹងអាប់រ៉ាម គាត់ក៏មានហ្វូងចៀម ហ្វូងគោ នឹងត្រសាលជាច្រើនដែរ |
នៅពេលអ៊ីប្រាំ ចាកចេញពីស្រុកហារ៉ានទៅនោះ គាត់មានអាយុចិតសិបប្រាំឆ្នាំ។ គាត់បាននាំសារ៉ាយជាភរិយា និងឡូតជាក្មួយទៅជាមួយ។ គាត់ក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលពួកគាត់រកបាន ព្រមទាំងអ្នកបម្រើដែលពួកគាត់ទិញបាននៅស្រុកហារ៉ាន ទៅជាមួយដែរ។ ពួកគាត់នាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ លុះបានមកដល់ស្រុកកាណានហើយ
ស្រុកនោះពុំមានលទ្ធភាពឲ្យគាត់ទាំងពីរនៅជាមួយគ្នាបានឡើយ ដ្បិតគាត់ទាំងពីរមានសម្បត្តិច្រើនពេក ជាហេតុធ្វើឲ្យរស់នៅជាមួយគ្នាមិនកើត។
កូនប្រុសទាំងពីរមានវ័យចំរើនធំឡើង។ អេសាវក៏បានទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ គាត់ចូលចិត្តនៅតាមទីវាល។ រីឯយ៉ាកកូបវិញ គាត់ចូលចិត្តស្ងៀមស្ងាត់ ហើយនៅតែក្នុងជំរំ។
អដាបង្កើតកូនមួយនាក់ ឈ្មោះយ៉ាបាល ជាបុព្វបុរសរបស់ជនជាតិដែលបោះជំរំរស់នៅ ហើយចិញ្ចឹមហ្វូងសត្វ។
ចូរដណ្ដើមយកជំរំ និងហ្វូងសត្វរបស់ពួកគេ ព្រមទាំងយកក្រណាត់ដ៏ក្រាស់ៗ ឥវ៉ាន់ និងហ្វូងអូដ្ឋរបស់ពួកគេដែរ។ ចូរស្រែកដាក់ពួកគេថា ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង!