ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 11:9 - អាល់គីតាប

ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “បាបិល” ដ្បិត​នៅ​ទី​នោះ​ហើយ​ដែលអុលឡោះ‌តាអាឡា បាន​បំបែក​ភាសា​របស់​មនុស្ស​លោក​ទាំង​មូល ហើយ​ក៏​ធ្វើ​ឲ្យ​មនុស្ស​បែក​ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស​ពេញ​លើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដោយហេតុនេះ គេ​ដាក់ឈ្មោះ​ទីក្រុងនោះ​ថា​បាបិល ដ្បិត​នៅ​ទីនោះ ព្រះយេហូវ៉ា​បាន​បំភាន់​ភាសា​លើ​ផែនដី​ទាំងមូល ហើយ​ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ពួកគេ​បែកខ្ញែក​គ្នា​ចេញពី​ទីនោះ​ទៅលើ​ផ្ទៃ​ផែនដី​ទាំងមូល​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុនេះ​ហើយ​បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា "បាបិល" ព្រោះ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​បាន​បំភាន់​ភាសារបស់​មនុស្ស​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​គេ​បែក​ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស​ពេញ​លើ​ផែន‌ដី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “បាបិល” ដ្បិត​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អម្ចាស់​បាន​បំបែក​ភាសា​របស់​មនុស្ស​លោក​ទាំង​មូល ហើយ​ព្រះអង្គ​ធ្វើ​ឲ្យ​មនុស្ស​បែក‌ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​ហេតុ​នោះ បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា បាបិល ពី​ព្រោះ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំភាន់​ភាសា​លោកីយ​ទាំង​អស់ ហើយ​កំចាត់‌កំចាយ​គេ​ពី​ទី​នោះ ទៅ​គ្រប់​លើ​ផែនដី។

សូមមើលជំពូក



លោកុ‌ប្បត្តិ 11:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មុន​ដំបូង គាត់​គ្រប់​គ្រង​នៅ​ក្រុង​បាបិល ក្រុង​អេរេក ក្រុង​អាកាដ និង​ក្រុង​កាល់ណេ នៅ​ស្រុក​ស៊ីណើរ។


គឺ​ជន‌ជាតិ​ទាំង​នោះ​ហើយ ដែល​ជា​ពូជ‌ពង្ស​របស់​ហាំ តាម​ពូជ​អំបូរ តាម​ភាសា តាម​ស្រុក និង​តាម​ជាតិ​សាសន៍​របស់​គេ។


ហេប៊ើរ​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ មួយ​ឈ្មោះ​ផាឡេក ដ្បិត​នៅ​ជំនាន់​នោះ មនុស្ស​នៅ​លើ​ផែនដី​បាន​បែក​ខ្ញែក​គ្នា ប្អូន​របស់​គាត់​ឈ្មោះ យ៉ុកថាន។


គឺ​អ្នក​ទាំង​នោះ​ហើយ​ជា​បុព្វ‌បុរស​របស់​ប្រជា‌ជាតិ​នា​នា ដែល​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ បែក​ចេញ​ជា​ស្រុក តាម​ភាសា និង​បែក​ចេញ​ជា​ជាតិ​សាសន៍ តាម​ពូជ​អំបូរ​រៀងៗ​ខ្លួន។


អុលឡោះ‌តាអាឡា​អើយ! សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ របស់​ខ្ញុំ​និយាយ​ស្ដាប់​គ្នា​បាន​ឡើយ ដ្បិត​នៅ​ក្នុង​ទីក្រុង ខ្ញុំ​ឃើញ​មាន​តែ អំពើ​ឃោរ‌ឃៅ និង​ការ​ឈ្លោះ​ប្រកែក​គ្នា។


អុលឡោះ​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​នានា កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ហើយ​ឲ្យ​គេ​រស់​នៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល។ អុលឡោះ​បាន​កំណត់​រដូវ​កាល និង​កំណត់​ព្រំ‌ដែន​ឲ្យ​មនុស្ស​រស់​នៅ។


ដូច្នេះ នៅ​ពេល​ប្រជុំ​គ្នា ប្រសិន​បើ​ក្រុម‌ជំអះ​ទាំង​មូល​នាំ​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​នោះ ហើយ​ប្រសិន​បើ​មាន​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ ឬ​អ្នក​មិន​ជឿ​ចូល​មក គេ​មុខ​ជា​ពោល​ថា បង​ប្អូន​សុទ្ធ​តែ​ជា​មនុស្ស​វិកល‌ចរិត​មិន​ខាន!។