គាត់ជាអ្នកប្រមាញ់ដ៏ពូកែនៅចំពោះអុលឡោះតាអាឡា ហេតុនេះហើយបានជាគេតែងពោលថា «អ្នកនេះជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះអុលឡោះតាអាឡា ដូចនីមរ៉ូដ»។
លោកុប្បត្តិ 10:10 - អាល់គីតាប មុនដំបូង គាត់គ្រប់គ្រងនៅក្រុងបាបិល ក្រុងអេរេក ក្រុងអាកាដ និងក្រុងកាល់ណេ នៅស្រុកស៊ីណើរ។ ព្រះគម្ពីរខ្មែរសាកល ការចាប់ផ្ដើមនៃអាណាចក្ររបស់គាត់ គឺបាបិល អេរេក អាកាឌ និងកាលនេ ដែលនៅក្នុងដែនដីស៊ីណើរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នគរដំបូងរបស់គាត់ គឺបាបិល អេរេក អាកាឌ និងកាលនេ នៅស្រុកស៊ីណើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុនដំបូង គាត់គ្រប់គ្រងនៅក្រុងបាបិល ក្រុងអេរេក ក្រុងអាកាដ និងក្រុងកាល់ណេនៅស្រុកស៊ីណើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើមនគររបស់គាត់ នោះគឺបាបិល អេរេក អាកាឌ នឹងកាលនេ ជាទីក្រុងដែលនៅស្រុកស៊ីណើរ |
គាត់ជាអ្នកប្រមាញ់ដ៏ពូកែនៅចំពោះអុលឡោះតាអាឡា ហេតុនេះហើយបានជាគេតែងពោលថា «អ្នកនេះជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះអុលឡោះតាអាឡា ដូចនីមរ៉ូដ»។
ពេលគេធ្វើដំណើរពីទិសខាងកើតមកដល់វាលរាបមួយ ក្នុងស្រុកស៊ីណើរ គេក៏តាំងទីលំនៅក្នុងតំបន់នោះ។
ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា “បាបិល” ដ្បិតនៅទីនោះហើយដែលអុលឡោះតាអាឡា បានបំបែកភាសារបស់មនុស្សលោកទាំងមូល ហើយក៏ធ្វើឲ្យមនុស្សបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល។
នៅគ្រានោះ អាំរ៉ាផែល ជាស្តេចស្រុកស៊ីណើរ អើយ៉ុក ជាស្តេចស្រុកអេឡាសារ កេដូឡោមើរ ជាស្តេចស្រុកអេឡាំ និងធីដាល ជាស្តេចស្រុកកូយីម
យើងបានប្រព្រឹត្តចំពោះក្រុងកាលនរ ដូចក្រុងកើកេមីស ហើយយើងក៏បានប្រព្រឹត្តចំពោះក្រុងហាម៉ាត់ ក្រុងអើផាឌ ក្រុងសាម៉ារី និងក្រុងដាម៉ាសដូចគ្នាដែរ។
នៅគ្រានោះ អុលឡោះជាអម្ចាស់សំដែងការអស្ចារ្យសាជាថ្មី ដើម្បីលោះប្រជាជនរបស់ទ្រង់ ដែលនៅសេសសល់ គឺអស់អ្នកដែលរស់នៅក្នុងស្រុកអាស្ស៊ីរី ស្រុកអេស៊ីប ស្រុកប៉ាត្រូស ស្រុកអេត្យូពី ស្រុកអេឡាម ស្រុកស៊ីណើរ ក្រុងហាម៉ាត់ និងកោះទាំងឡាយនៅតាមសមុទ្រ។
នៅគ្រានោះស្ដេចស្រុកបាប៊ីឡូន គឺស្តេចម្រដាក់-បាឡាដាន ជាបុត្ររបស់ស្តេចបាឡាដាន បានផ្ញើរាជសារ និងជំនូនមកជូនស្តេចហេសេគា ដ្បិតស្ដេចជ្រាបដំណឹងថា ស្តេចហេសេគាឈឺ ហើយបានជាឡើងវិញ។
“ចូរសួរអុលឡោះតាអាឡាឲ្យយើងផង ដ្បិតស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពមកច្បាំងជាមួយយើង។ ប្រហែលជាអុលឡោះតាអាឡាធ្វើការអស្ចារ្យណាមួយ ដើម្បីជួយយើង ដោយធ្វើឲ្យស្តេចនេប៊ូក្នេសាដកទ័ពថយចេញឆ្ងាយពីយើង”។
នេះជាបន្ទូលដែលអុលឡោះតាអាឡាប្រកាស តាមរយៈណាពីយេរេមា ស្ដីអំពីបាប៊ីឡូន និងស្រុកខាល់ដេ។
«ចូរឡើងទៅវាយលុកស្រុកមេរ៉ាថែម វាយលុកអ្នកស្រុកពេកូដ ចូរកំទេច និងប្រហារពួកគេ ឥតទុកឲ្យនៅសល់អ្វីឡើយ ចូរប្រព្រឹត្តតាមពាក្យទាំងប៉ុន្មានដែលយើង បានបង្គាប់ដល់អ្នក» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ស្រុកខារ៉ាន កាណេ និងអេដែន អ្នកជំនួញពីស្រុកសេបា អាស្ស៊ីរី និងគីលម៉ាដ នាំគ្នារកស៊ីជាមួយអ្នក
អុលឡោះជាអម្ចាស់បានប្រគល់ស្តេចយេហូយ៉ាគីមជាស្ដេចស្រុកយូដា ព្រមទាំងប្រដាប់ប្រដាមួយចំនួនរបស់ម៉ាស្ជិទ ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចនេប៊ូក្នេសា។ ស្តេចនេប៊ូក្នេសាបាននាំឈ្លើយសង្គ្រាមទៅស្រុកស៊ីណើរ ហើយយកប្រដាប់ប្រដាទាំងនោះទៅទុកក្នុងវិហារនៃព្រះរបស់ខ្លួន។
ចូរនាំគ្នាទៅកាល់ណេ ហើយសង្កេតមើលចុះ ចូរទៅរហូតដល់ក្រុងហាម៉ាត់មហានគរ រួចចុះទៅក្រុងកាថ ក្នុងស្រុកភីលីស្ទីន! តើក្រុងទាំងនោះចំរុងចំរើនជាង នគររបស់អ្នករាល់គ្នាឬ? តើទឹកដីរបស់គេធំទូលាយជាងទឹកដី របស់អ្នករាល់គ្នាឬ?
ក្រុងស៊ីយ៉ូនអើយ ចូរឈឺចាប់ និងស្រែកថ្ងូរ ដូចស្ត្រីសំរាលកូនទៅ! ដ្បិតឥឡូវនេះ អ្នកត្រូវចាកចេញពីទីក្រុង ទៅរស់នៅតាមស្រែចម្ការ អ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។ នៅទីនេះ អុលឡោះតាអាឡានឹងរំដោះអ្នក ទ្រង់នឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។
កូនចៅរបស់យ៉ាកកូបដែលនៅសេសសល់ នឹងរស់នៅក្នុងចំណោមជាតិសាសន៍ជាច្រើន ដូចជាទឹកសន្សើមមកពីអុលឡោះតាអាឡា និងដូចទឹកភ្លៀងស្រោចស្រពលើស្មៅ ដោយឥតត្រូវការមនុស្សជួយឡើយ។
ម៉ាឡាអ៊ីកាត់ឆ្លើយថា៖ «នាងទាំងពីរសង់ផ្ទះមួយនៅស្រុកស៊ីណើរ សម្រាប់ស្ត្រីនៅក្នុងហិបនោះ។ ពេលសង់រួចរាល់ហើយ ពួកនាងយកហិបទៅដាក់នៅកន្លែងរបស់វា»។