Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 10:11 - អាល់គីតាប

11 បន្ទាប់​មក គាត់​ចាក​ចេញ​ពី​ស្រុក​នោះ ទៅ​ស្រុក​អាសើុរ ហើយ​កសាង​ក្រុង​នីនីវេ ក្រុង​រេហូបុត ក្រុង​កាឡាស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 គាត់​ចេញពី​ស្រុក​នោះ​ទៅ​អាស្ស៊ីរី ហើយ​សង់​នីនីវេ រេហូបូត កាឡាស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 គាត់​ចេញ​ពី​ស្រុក​នោះ ទៅ​ស្រុក​អាស‌ស៊ើរ ហើយ​សង់​ក្រុង​នីនីវេ រេហូបូត កាឡាស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 បន្ទាប់​មក គាត់​ចាក​ចេញ​ពី​ស្រុក​នោះ​ទៅ​ស្រុក​អាស៊ើរ ហើយ​កសាង​ក្រុង​នីនីវេ ក្រុង​រេហូ‌បុត ក្រុង​កាឡាស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គឺ​ពី​ស្រុក​នោះ​ហើយ​ដែល​គាត់​ចេញ​ទៅ​ដល់​ស្រុក​អាសស៊ើរ ក៏​សង់​ទី​ក្រុង​នីនីវេ រេហូបូត កាឡាស

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 10:11
17 ការដាក់ឲ្យឆ្លើយតបគ្នា  

និង​ក្រុង​រេសែន ដែល​ជា​ក្រុង​មួយ​ដ៏​ធំ នៅ​ចន្លោះ​ក្រុង​នីនីវេ និង​ក្រុង​កាឡាស។


ស្តេច​សាន‌ហេរីប ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​ក៏​ដក​ទ័ព​ចេញ​ពី​ទី​នោះ វិល​ត្រឡប់​ទៅ​នៅ​ក្រុង​នីនីវេ​វិញ។


នោះ​ពួក​គេ​នាំ​គ្នា​មក​ជួប​លោក​សូរ៉ូ‌បាបិល និង​អស់​លោក​ជា​មេ​ក្រុម​គ្រួសារ ហើយ​ជម្រាប​ថា៖ «ពួក​យើង​ចង់​សាង​សង់​ជា​មួយ​អស់​លោក ដ្បិត​ពួក​យើង​ក៏​គោរព​បម្រើ​អុលឡោះ​ជា​ម្ចាស់​របស់​អស់​លោក ដូច​ជា​អស់​លោក​ដែរ ព្រម​ទាំង​ធ្វើ​គូរបាន​ជូន​ទ្រង់ តាំង​ពី​ជំនាន់​ដែល​ស្តេច​អេសារ-‌ហាដោន ជា​ស្តេច​ស្រុក​អាស្ស៊ីរី នាំ​ពួក​យើង​មក​ទី​នេះ»។


ហើយ​សូម្បី​តែ​ជន‌ជាតិ​អាស្ស៊ីរី​ក៏​ចូល​រួម​ជា​មួយ​ដែរ គឺ​ពួក​គេ​បាន​ចូល​ដៃ​ជា​មួយ ពូជ‌ពង្ស​របស់​លោក​ឡុត។ - សម្រាក


ស្តេច​សានហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ក៏​ដក​ទ័ព​ចេញ​ពី​ទី​នោះ វិល​ត្រឡប់​ទៅ​នៅ​ក្រុង​នីនីវេ​វិញ។


ស្រុក​ខារ៉ាន កាណេ និង​អេដែន អ្នក​ជំនួញ​ពី​ស្រុក​សេបា អាស្ស៊ីរី និង​គីល‌ម៉ាដ នាំ​គ្នា​រក​ស៊ី​ជា​មួយ​អ្នក


ស្ដេច​ស្រុក​អាស្ស៊ីរី និង​កង‌ទ័ព​ទាំង​មូល​ដែល​ស្លាប់​ដោយ​មុខ​ដាវ ក៏​នៅ​ទី​នោះ​ទាំង​អស់​គ្នា​ដែរ ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ផ្នូរ​របស់​ស្ដេច។


ស្រុក​អាស្ស៊ីរី​ពុំ​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេ យើង​ខ្ញុំ​ក៏​លែង​ជិះ​សេះ​ទៅ​ច្បាំង​ទៀត​ដែរ យើង​ខ្ញុំ​លែង​ហៅ​រូប​ព្រះ ដែល​ជា​ស្នាដៃ​របស់​យើង​ខ្ញុំ​ថា​ជា “ម្ចាស់​របស់​យើង​ខ្ញុំ” ទៀត​ហើយ។ មាន​តែ​ទ្រង់​ទេ ដែល​មាន​ចិត្ត អាណិត‌អាសូរ​ដល់​ជន​កំព្រា។


«ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ​មហា​នគរ ជា​បន្ទាន់ ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នោះ​ថា អំពើ​អាក្រក់​របស់​ពួក​គេ​ល្បី​រន្ទឺ​រហូត​មក​ដល់​យើង»។


កូន​ចៅ​របស់​យ៉ាកកូប​ដែល​នៅ​សេស‌សល់ នឹង​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើន ដូច​ជា​ទឹក​សន្សើម​មក​ពីអុលឡោះ‌តាអាឡា និង​ដូច​ទឹក​ភ្លៀង​ស្រោច​ស្រព​លើ​ស្មៅ ដោយ​ឥត​ត្រូវ​ការ​មនុស្ស​ជួយ​ឡើយ។


សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​នីនីវេ។ សៀវភៅ​នេះ​ចែង​អំពី​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ណាហ៊ូម​ជា​អ្នក​ភូមិ​អែល‌កូស​បាន​ឃើញ។


ប្រជា‌ជន​នៅ​ក្រុង​នីនីវេ​នាំ​គ្នា​រត់​ចេញ ពី​ទី​ក្រុង ប្រៀប​ដូច​ជា​អាង​ទឹក​ដែល​ធ្លាយ ទោះ​បី​មាន​គេ​ហៅ​ឲ្យ​ឈប់ ក៏​គ្មាន​នរណា​បែរ​ក្រោយ​ដែរ។


ពេល​គេ​ឃើញ​នាង គេ​នឹង​រត់​ចេញ​ឆ្ងាយ ទាំង​ពោល​ថា: “នីនីវេ​វិនាស​ហើយ គ្មាន​នរណា​អាណិត​នាង គ្មាន​នរណា​សំរាល​ទុក្ខ​នាង​ទេ!”។


អុលឡោះ​នឹង​លើក​ដៃ​វាយ​ប្រហារ ស្រុក​ខាង​ជើង ទ្រង់​នឹង​កំទេច​ស្រុក​អាស្ស៊ីរី ទ្រង់​នឹង​ធ្វើ​ឲ្យ​ក្រុង​នីនីវេ ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​កន្លែង​ហួត‌ហែង​ដូច​វាល​រហោ‌ស្ថាន។


ក៏​ប៉ុន្តែ កែន​នឹង​ត្រូវ​ភ្លើង​ឆាប​ឆេះ អាស‌ស៊ើរ​នឹង​នាំ​អ្នក​ទៅ​ជា​ឈ្លើយ!»។


មាន​ទ័ព​សំពៅ​មក​ពី​ស្រុក​គីទីម ពួក​គេ​នឹង​បង្ក្រាប​អាស‌ស៊ើរ និង​ហេប៊ើរ ក៏​ប៉ុន្តែ អ្នក​ទាំង​នោះក៏​នឹង​ត្រូវ​អន្តរាយ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម