លោកុប្បត្តិ 1:24 - អាល់គីតាប អុលឡោះមានបន្ទូលថា៖ «ចូរមានសត្វផ្សេងៗកើតចេញពីដីតាមពូជរបស់វា គឺមានសត្វស្រុក សត្វលូនវារ សត្វព្រៃ តាមពូជរបស់វា» នោះក៏កើតមានដូច្នោះមែន។ ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលថា៖ “ចូរឲ្យផែនដីធ្វើឲ្យសត្វមានជីវិតកើតចេញមកតាមពូជរបស់វា គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅលើផែនដី តាមពូជរបស់វា”។ នោះក៏កើតមានដូច្នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យផែនដីកើតចេញជាពពួកសត្វចតុប្បាទតាមពូជ គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅផែនដីតាមពូជ» នោះក៏កើតមានដូច្នោះមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វផ្សេងៗកើតចេញពីដីតាមពូជរបស់វា គឺមានសត្វស្រុក សត្វលូនវារ សត្វព្រៃ តាមពូជរបស់វា» នោះក៏កើតមានដូច្នោះមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានចតុប្បាទជាតិកើតមកនៅដីគោកតាមពូជ គឺជាសត្វស្រុកសត្វលូនវារ នឹងសត្វព្រៃនៅផែនដីតាមពូជ នោះក៏មានដូច្នោះ |
អុលឡោះតាអាឡាជាម្ចាស់បានយកដីមកសូនធ្វើជាសត្វស្រុកគ្រប់យ៉ាង និងធ្វើជាបក្សាបក្សីគ្រប់យ៉ាង ដែលហើរនៅលើអាកាស រួចទ្រង់នាំសត្វទាំងនោះមកឲ្យមនុស្ស ព្រោះអុលឡោះចង់ដឹងថា គេនឹងដាក់ឈ្មោះឲ្យវាយ៉ាងណា។ ដូច្នេះ សត្វទាំងអស់មានឈ្មោះ តាមដែលមនុស្សដាក់ឲ្យ។
សត្វមួយគូៗ ក្នុងពូជនីមួយៗនឹងនាំគ្នាមករកអ្នក ដើម្បីឲ្យបានរួចជីវិត គឺមានសត្វស្លាប សត្វស្រុក និងសត្វលូនវារនៅលើដី។
សត្វព្រៃទាំងប៉ុន្មានតាមពូជរបស់វា សត្វស្រុកទាំងអស់តាមពូជរបស់វានីមួយៗ សត្វលូនវារទាំងប៉ុន្មាននៅលើដីតាមពូជរបស់វា បក្សាបក្សីទាំងប៉ុន្មាន តាមពូជរបស់វា ព្រមទាំងសត្វទាំងអស់ដែលហើរ និងមានស្លាប ក៏ចូលជាមួយដែរ។
សត្វជើងបួន ឧរង្គសត្វ បក្សាបក្សី និងសត្វដែលលូនវារនៅលើដីទាំងប៉ុន្មាននាំគ្នាចេញពីទូកធំ តាមពូជរបស់វាដែរ។
ពពែព្រៃមានកូននៅពេលណា តើអ្នកដឹងឬទេ? តើអ្នកដែលសង្កេតឃើញ ក្ដាន់ញីបង្កើតកូនឬទេ?
តើអ្នកឬដែលផ្ដល់កម្លាំងឲ្យសេះ? តើអ្នកឬដែលធ្វើឲ្យមានសក់ដ៏វែងអន្លាយ ដុះនៅលើកញ្ចឹងករបស់វា?
ពេលនោះ មនុស្សម្នាចាកចេញពីផ្ទះ ដើម្បីបំពេញការងាររៀងៗខ្លួន គេធ្វើការរហូតដល់ល្ងាច។
សត្វព្រៃ និងសត្វស្រុក ព្រមទាំងបក្សាបក្សី និងសត្វលូនវារទាំងឡាយអើយ ចូរសរសើរតម្កើងទ្រង់!