ហារូនក៏ចូលទៅជិតអាសនៈ ហើយអារកកូនគោសម្រាប់រំដោះបាបរបស់គាត់ផ្ទាល់។
លោកអើរ៉ុនក៏ចូលទៅជិតអាសនា សម្លាប់កូនគោទុកជាតង្វាយលោះបាបដែលសម្រាប់ខ្លួន
លោកអើរ៉ុនក៏ចូលទៅជិតអាសនៈ ហើយចាក់កកូនគោ សម្រាប់រំដោះបាបរបស់លោកផ្ទាល់។
អើរ៉ុនក៏ចូលទៅឯអាសនា សំឡាប់កូនគោទុកជាដង្វាយលោះបាបដែលសំរាប់ខ្លួន
ហារូនមានប្រសាសន៍ទៅកាន់ម៉ូសាថា៖ «សូមស្តាប់បងសិន ថ្ងៃនេះជនជាតិអ៊ីស្រអែលបាននាំយកគូរបានដើម្បីរំដោះបាប និងយកជំនូនទាំងមូលមកជូនអុលឡោះតាអាឡា ប្អូនជ្រាបអំពីរឿងដែលកើតមានដល់បងស្រាប់ហើយ ថ្ងៃនេះ ប្រសិនបើបងទទួលទានសាច់ដែលគេយកមកធ្វើជាគូរបានរំដោះបាប តើអុលឡោះតាអាឡាពេញចិត្តដែរឬ?»។
គាត់ដាក់ដៃលើក្បាលសត្វដែលត្រូវធ្វើជាគូរបានរំដោះបាប រួចអារកវានៅត្រង់កន្លែងគេអារកសត្វ សម្រាប់ធ្វើជាគូរបានដុត។