លេវីវិន័យ 9:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 លោកអើរ៉ុនក៏ចូលទៅជិតអាសនៈ ហើយចាក់កកូនគោ សម្រាប់រំដោះបាបរបស់លោកផ្ទាល់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 លោកអើរ៉ុនក៏ចូលទៅជិតអាសនា សម្លាប់កូនគោទុកជាតង្វាយលោះបាបដែលសម្រាប់ខ្លួន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 អើរ៉ុនក៏ចូលទៅឯអាសនា សំឡាប់កូនគោទុកជាដង្វាយលោះបាបដែលសំរាប់ខ្លួន សូមមើលជំពូកអាល់គីតាប8 ហារូនក៏ចូលទៅជិតអាសនៈ ហើយអារកកូនគោសម្រាប់រំដោះបាបរបស់គាត់ផ្ទាល់។ សូមមើលជំពូក |
លោកអើរ៉ុនមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «សូមស្ដាប់បងសិន ថ្ងៃនេះ ជនជាតិអ៊ីស្រាអែលបាននាំយកយញ្ញបូជា ដើម្បីរំដោះបាប និងយកតង្វាយទាំងមូល មកថ្វាយព្រះអម្ចាស់ ប្អូនជ្រាបអំពីរឿងដែលកើតមានដល់បងស្រាប់ហើយ ថ្ងៃនេះ ប្រសិនបើបងទទួលទានសាច់ដែលគេយកមកថ្វាយជាយញ្ញបូជារំដោះបាប តើព្រះអម្ចាស់សព្វព្រះហឫទ័យដែរឬ?»។