អុលឡោះតាអាឡាជាម្ចាស់បានយកស្បែកសត្វមកធ្វើជាសម្លៀកបំពាក់ឲ្យអាដាម និងភរិយារបស់គាត់។
លេវីវិន័យ 7:8 - អាល់គីតាប «ប្រសិនបើអ៊ីមុាំធ្វើគូរបានដុតរបស់នរណាម្នាក់ ស្បែកសត្វដែលគេជូន នោះត្រូវបានជាចំណែករបស់អ៊ីមុាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសង្ឃណាដែលថ្វាយតង្វាយដុតរបស់អ្នកណា សង្ឃនោះត្រូវបានស្បែករបស់សត្វដែលខ្លួនបានដុតថ្វាយ ទុកជារបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ប្រសិនបើបូជាចារ្យថ្វាយតង្វាយដុតទាំងមូលរបស់នរណាម្នាក់ ស្បែកសត្វដែលគេថ្វាយនោះ ត្រូវបានជាចំណែករបស់បូជាចារ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយសង្ឃណាដែលថ្វាយដង្វាយដុតរបស់អ្នកណា សង្ឃនោះឯងត្រូវបានស្បែករបស់សត្វដែលខ្លួនបានដុតថ្វាយ ទុកជារបស់ផងខ្លួន |
អុលឡោះតាអាឡាជាម្ចាស់បានយកស្បែកសត្វមកធ្វើជាសម្លៀកបំពាក់ឲ្យអាដាម និងភរិយារបស់គាត់។
រីឯសាច់ ស្បែក និងលាមករបស់វា ត្រូវយកទៅដុតនៅខាងក្រៅជំរំ ព្រោះជាគូរបានរំដោះបាប។
ហ៊ូកុំទាំងប៉ុន្មានស្តីអំពីគូរបានលោះបាប ក៏ដូចហ៊ូកុំស្តីអំពីគូរបានរំដោះបាបដែរ។ សាច់របស់សត្វត្រូវបានជាចំណែករបស់អ៊ីមុាំដែលធ្វើពិធីរំដោះបាប»។
ជំនូនម្សៅទាំងអស់ ទោះបីនំដែលដុតក្នុងឡ ឬដុតក្នុងពុម្ព ឬនំចៀន ត្រូវបានជាចំណែករបស់អ៊ីមុាំដែលធ្វើពិធីនោះ។
ត្រូវដុតគោញីនោះនៅចំពោះមុខអេឡាសារ គឺដុតទាំងស្បែក ទាំងសាច់ ទាំងឈាម និងគ្រឿងក្នុងទាំងអស់។
ផ្ទុយទៅវិញត្រូវប្រដាប់ខ្លួន ដោយអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ ហើយកុំបណ្ដោយខ្លួនឲ្យខ្វល់ខ្វាយ តាមការលោភលន់របស់និស្ស័យមនុស្សនោះឡើយ។
ហើយគាត់ក៏អាចទទួលអាហារមួយចំណែក ស្មើនឹងពួកលេវីឯទៀតៗ ថែមពីលើអ្វីៗដែលគាត់លក់បាន»។