រីឯបុរសណា ដែលគ្មានសញ្ញាសំគាល់ខតាន់ នៅលើរូបកាយទេ ត្រូវកាត់កាល់បុរសនោះ ឲ្យដាច់ចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះអ្នកនោះបានផ្តាច់សម្ពន្ធមេត្រីរបស់យើងហើយ»។
លេវីវិន័យ 7:20 - អាល់គីតាប ប្រសិនបើនរណាម្នាក់មិនបរិសុទ្ធ ហើយបរិភោគសាច់នៃគូរបានមេត្រីភាពដែលគេជូនអុលឡោះតាអាឡា ត្រូវតែបណ្តេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នកណាដែលជាប់មានសេចក្ដីសៅហ្មងនៅខ្លួន បានបរិភោគសាច់នៃយញ្ញបូជា ជាតង្វាយមេត្រីដែលជារបស់ព្រះយេហូវ៉ា នោះនឹងត្រូវកាត់កាល់ចេញពីសាសន៍ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើនរណាម្នាក់មិនបរិសុទ្ធ ហើយបរិភោគសាច់នៃយញ្ញបូជាមេត្រីភាពដែលគេថ្វាយព្រះអម្ចាស់ ត្រូវតែបណ្ដេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាដែលជាប់មានសេចក្ដីសៅហ្មងនៅខ្លួន បានបរិភោគសាច់នៃយញ្ញបូជា ជាដង្វាយមេត្រីដែលជារបស់ផងព្រះយេហូវ៉ា នោះនឹងត្រូវកាត់កាល់ចេញពីសាសន៍ខ្លួន |
រីឯបុរសណា ដែលគ្មានសញ្ញាសំគាល់ខតាន់ នៅលើរូបកាយទេ ត្រូវកាត់កាល់បុរសនោះ ឲ្យដាច់ចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះអ្នកនោះបានផ្តាច់សម្ពន្ធមេត្រីរបស់យើងហើយ»។
អ្នកណាផ្សំប្រេងដូចប្រេងសក្ការៈ ឬយកប្រេងនេះទៅលាបលើមនុស្សសាមញ្ញធម្មតា ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។
អ្នកណាផ្សំគ្រឿងក្រអូប ដូចគ្រឿងក្រអូបនេះ ដើម្បីប្រើប្រាស់ ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។
ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: អ្នករាល់គ្នាបរិភោគសាច់ដែលមានជាប់ឈាម អ្នករាល់គ្នាគោរពព្រះក្លែងក្លាយ ហើយបង្ហូរឈាមមនុស្ស តើអ្នករាល់គ្នាស្មានថា ខ្លួនកាន់កាប់ស្រុកនេះបានឬ?
អស់អ្នកដែលប្រព្រឹត្តអំពើណាមួយក្នុងចំណោមអំពើគួរស្អប់ខ្ពើមទាំងនេះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។
នរណាបរិភោគសាច់នេះនៅថ្ងៃទីបីនឹងមានទោស ដ្បិតគេប្រមាថរបស់ដែលគេបានញែកជាសក្ការៈជូនអុលឡោះតាអាឡា។ អ្នកប្រព្រឹត្តដូច្នេះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។
រីឯយើង យើងនឹងដាក់ទោសបុរសនោះ យើងនឹងដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះគេបានប្រគល់កូនចៅរបស់ខ្លួនទៅឲ្យព្រះម៉ូឡុក ជាហេតុបណ្តាលឲ្យទីសក្ការៈរបស់យើងទៅជាសៅហ្មង ហើយបង្អាប់បង្អោនឈ្មោះបរិសុទ្ធរបស់យើងទៀតផង។
ប្រសិនបើសាច់នោះទៅប៉ះនឹងវត្ថុមិនហាឡាល់ មិនត្រូវបរិភោគវាឡើយ គឺត្រូវតែដុតចោល។ មានតែអ្នកបរិសុទ្ធប៉ុណ្ណោះទើបអាចបរិភោគសាច់នៃគូរបានបាន។
ប្រសិនបើនរណាបរិភោគខ្លាញ់សត្វ ដែលគេបានធ្វើជាគូរបានជូនអុលឡោះតាអាឡា ត្រូវបណ្តេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។
អ្នកណាប៉ះពាល់សាកសពរបស់មនុស្ស តែមិនធ្វើពិធីជម្រះកាយទេ អ្នកនោះធ្វើឲ្យជំរំសក្ការៈរបស់អុលឡោះតាអាឡាទៅជាសៅហ្មង។ ត្រូវដកមនុស្សបែបនេះចេញពីចំណោមជនជាតិអ៊ីស្រអែល។ ដោយគេពុំបានយកទឹកសម្រាប់ពិធីជម្រះកាយឲ្យបានបរិសុទ្ធមកលាងខ្លួនទេ គេត្រូវនៅសៅហ្មងដូច្នេះ រហូតតទៅ។
ដូច្នេះម្នាក់ៗត្រូវពិនិត្យពិច័យមើលចិត្ដគំនិតរបស់ខ្លួនឯងសិន សឹមពិសានំបុ័ង និងពិសាពីពែងរបស់អ៊ីសាជាអម្ចាស់
នៅថ្ងៃនោះស្តេចសូលមិនសួរនាំអ្វីឡើយ ដោយស្តេចនឹកស្មានថា មានហេតុអ្វីមួយកើតឡើងចំពោះទត ធ្វើឲ្យគាត់ក្លាយទៅមិនបរិសុទ្ធ គឺនឹកស្មានថាគាត់ពិតជាមិនបរិសុទ្ធមែន។