បន្ទាប់មក គាត់ត្រូវប្រោះចំនួនប្រាំពីរដង ទៅលើមនុស្សទទួលពិធីជម្រះកាយ។ អ៊ីមុាំប្រកាសថាមនុស្សឃ្លង់នោះបានបរិសុទ្ធហើយ រួចលែងសត្វស្លាបដែលនៅរស់ឲ្យហើរទៅវាល។
លេវីវិន័យ 4:17 - អាល់គីតាប គាត់យកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំពីរដង នៅចំពោះអុលឡោះតាអាឡា ខាងមុខវាំងនន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយជ្រលក់ម្រាមដៃចុះក្នុងឈាមរលាស់ប្រាំពីរដង នៅចំពោះព្រះយេហូវ៉ាត្រង់មុខវាំងនន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំពីរដង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ខាងមុខវាំងនន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយជ្រលក់ម្រាមដៃចុះក្នុងឈាម រលាស់៧ដង នៅចំពោះព្រះយេហូវ៉ាត្រង់មុខវាំងនន |
បន្ទាប់មក គាត់ត្រូវប្រោះចំនួនប្រាំពីរដង ទៅលើមនុស្សទទួលពិធីជម្រះកាយ។ អ៊ីមុាំប្រកាសថាមនុស្សឃ្លង់នោះបានបរិសុទ្ធហើយ រួចលែងសត្វស្លាបដែលនៅរស់ឲ្យហើរទៅវាល។
គាត់ត្រូវយកឈាមគោបាមក ហើយជ្រលក់ម្រាមដៃទៅក្នុងឈាមនោះ ប្រោះពីមុខគំរបហិបដែលនៅជ្រុងខាងកើត។ គាត់ត្រូវយកម្រាមដៃធ្វើពិធីប្រោះឈាមលើផ្នែកខាងមុខហិបដូច្នេះចំនួនប្រាំពីរដង។
គាត់ប្រោះប្រេងប្រាំពីរដងទៅលើអាសនៈ ដើម្បីញែកអាសនៈគ្រឿងបរិក្ខាររបស់អាសនៈ ព្រមទាំងអាងសម្រាប់ធ្វើពិធីជម្រះកាយ និងកំណល់របស់អាងនោះ ទុកជាសក្ការៈ។
អ៊ីមុាំអេឡាសារត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយប្រោះឈាមនោះប្រាំពីរដងនៅមុខជំរំជួបអុលឡោះតាអាឡា។