នោះឲ្យក្រុមអ៊ីមុាំទទួលយក គឺម្នាក់ៗត្រូវទទួលយកចំណែករបស់ខ្លួនពីអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលកន្លែងបាក់បែកទាំងប៉ុន្មាននៅក្នុងដំណាក់ ដែលគេយល់ថាចាំបាច់គួរតែជួសជុល»។
លេវីវិន័យ 27:2 - អាល់គីតាប «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ប្រសិនបើមានគេបន់អុលឡោះតាអាឡា ដោយសន្យាជូននរណាម្នាក់ទៅទ្រង់ គេអាចរួចពីបំណន់របស់ខ្លួនបានដោយបង់ប្រាក់ តាមការវាយតម្លៃរបស់មនុស្ស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «កាលណាមនុស្សណាបន់បំណន់ បើរបស់ដែលសន្យាថ្វាយជាមនុស្ស នោះត្រូវជារបស់ព្រះយេហូវ៉ាតាមដែលអ្នកគិតថ្លៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើមានគេបន់ព្រះអម្ចាស់ ដោយសន្យាថ្វាយនរណាម្នាក់ទៅព្រះអង្គ គេអាចរួចពីបំណន់របស់ខ្លួនបានដោយបង់ប្រាក់ តាមការវាយតម្លៃរបស់មនុស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាមនុស្សណាបន់បំណន់ បើរបស់ដែលសន្យាថ្វាយជាមនុស្ស នោះត្រូវជារបស់ផងព្រះយេហូវ៉ាតាមដែលឯងគិតថ្លៃ |
នោះឲ្យក្រុមអ៊ីមុាំទទួលយក គឺម្នាក់ៗត្រូវទទួលយកចំណែករបស់ខ្លួនពីអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលកន្លែងបាក់បែកទាំងប៉ុន្មាននៅក្នុងដំណាក់ ដែលគេយល់ថាចាំបាច់គួរតែជួសជុល»។
ការខ្វល់ខ្វាយច្រើនបណ្ដាលឲ្យយល់សប្ដិច្រើន ហើយការនិយាយច្រើនក៏បណ្ដាលឲ្យខុសច្រើនដែរ។
ពេលនោះ ជនជាតិអ៊ីស្រអែលទូរអាអុលឡោះតាអាឡាថា៖ «ប្រសិនបើអុលឡោះប្រគល់ជនជាតិនោះមកក្នុងកណ្តាប់ដៃខ្ញុំ ខ្ញុំនឹងបំផ្លាញទីក្រុងទាំងឡាយរបស់ពួកគេជូនផ្តាច់ដល់អុលឡោះ»។
ប្រសិនបើស្ត្រីណាម្នាក់បន់អុលឡោះតាអាឡា ឬសន្យាអំពីរឿងអ្វីមួយ ក្នុងគ្រាដែលនាងនៅក្មេង ហើយរស់នៅជាមួយឪពុករបស់ខ្លួន
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ប្រសិនបើបុរស ឬស្ត្រីណាម្នាក់សម្រេចចិត្តញែកខ្លួនជាអ្នកណាសារីតជូនអុលឡោះតាអាឡា
«ប្រសិនបើអ្នកដើរកាត់ចម្ការទំពាំងបាយជូររបស់អ្នកដទៃ អ្នកអាចបេះផ្លែបរិភោគតាមចិត្ត រហូតដល់ឆ្អែត តែអ្នកមិនអាចបេះដាក់ថង់យកទៅជាមួយបានឡើយ។
លុះគំរប់ពីរខែហើយ នាងក៏វិលត្រឡប់មករកឪពុកវិញ រួចគាត់យកនាងធ្វើគូរបាន តាមពាក្យដែលគាត់បានសន្យាជាមួយអុលឡោះជាអម្ចាស់។ នាងពុំដែលបានស្គាល់បុរសណានៅឡើយទេ។ ចាប់ពីពេលនោះ ជនជាតិអ៊ីស្រអែលប្រកាន់ទំនៀមទម្លាប់ដូចតទៅ:
នាងទូរអាអង្វរអុលឡោះដោយសច្ចាថា៖ «ឱ! អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! សូមមើលមកខ្ញុំ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំ ហើយកុំបំភ្លេចខ្ញុំឡើយ។ ប្រសិនបើទ្រង់ប្រោសប្រទានឲ្យខ្ញុំមានកូនប្រុសមួយ ខ្ញុំនឹងយកកូននោះមកជូនទ្រង់ ដើម្បីឲ្យនៅបម្រើទ្រង់អស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។
ឥឡូវនេះ នាងខ្ញុំសូមយកកូនមកជូនអុលឡោះតាអាឡា ឲ្យនៅជាមួយទ្រង់អស់មួយជីវិត»។ បន្ទាប់មក គេនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា។