ឥន្ទធនូនឹងស្ថិតនៅលើមេឃ ពេលណាយើងមើលឥន្ទធនូ យើងនឹងនឹកដល់សម្ពន្ធមេត្រីដ៏នៅស្ថិតស្ថេរជាអង្វែងតរៀងទៅ ជាសម្ពន្ធមេត្រីដែលយើងបានចងជាមួយសត្វលោកទាំងប៉ុន្មាន ដែលមានជីវិតរស់នៅលើផែនដី»។
លេវីវិន័យ 24:7 - អាល់គីតាប ចូរដាក់គ្រឿងក្រអូបដ៏ល្អបំផុតនៅលើជួរនីមួយៗ ហើយដុតគ្រឿងក្រអូបជំនួសនំបុ័ងទាំងនោះ ទុកទីរំលឹកនៅចំពោះអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចត្រូវដាក់កំញានសុទ្ធពីលើនំទាំងពីរជួននោះ ឲ្យបានទុកជានំបុ័ងរំឭក គឺជាតង្វាយដុតថ្វាយព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរដាក់គ្រឿងក្រអូបដ៏ល្អបំផុតនៅលើជួរនីមួយៗ ហើយដុតគ្រឿងក្រអូបជំនួសនំប៉័ងទាំងនោះ ទុកជាទីរំឭក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវដាក់កំញានសុទ្ធពីលើនំទាំង២ជួននោះ ឲ្យបានទុកជានំបុ័ងរំឭក គឺជាដង្វាយដុតថ្វាយព្រះយេហូវ៉ា |
ឥន្ទធនូនឹងស្ថិតនៅលើមេឃ ពេលណាយើងមើលឥន្ទធនូ យើងនឹងនឹកដល់សម្ពន្ធមេត្រីដ៏នៅស្ថិតស្ថេរជាអង្វែងតរៀងទៅ ជាសម្ពន្ធមេត្រីដែលយើងបានចងជាមួយសត្វលោកទាំងប៉ុន្មាន ដែលមានជីវិតរស់នៅលើផែនដី»។
អ្នករាល់គ្នាត្រូវយកថ្ងៃនេះ ធ្វើជាថ្ងៃបុណ្យរំលឹកអំពីព្រឹត្តការណ៍ដែលកើតមាន ដើម្បីលើកតម្កើងអុលឡោះតាអាឡា នេះជាហ៊ូកុំដែលត្រូវអនុវត្តជារៀងរហូតតទៅឥតប្រែប្រួលបានឡើយ។
ពិធីបុណ្យនេះជាសេចក្តីរំលឹកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដើម្បីឲ្យអ្នករាល់គ្នាចងចាំ ហើយប្រកាសក្រឹត្យវិន័យរបស់អុលឡោះតាអាឡា ដ្បិតទ្រង់បានប្រើអំណាចដ៏ខ្លាំងពូកែ នាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរកត់ត្រាព្រឹត្តិការណ៍នេះក្នុងក្រាំងមួយ ដើម្បីចងចាំទុក។ ចូរប្រាប់យ៉ូស្វេថា យើងនឹងលុបបំបាត់ជនជាតិអាម៉ាឡេកឲ្យអស់ពីផែនដី ឥតឲ្យនរណានឹកចាំពីពួកគេទៀតឡើយ»។
ចូរដាំត្បូងទាំងពីរភ្ជាប់នឹងខ្សែព្រយុងរបស់អាវអេផូដ ទុកជាតំណាងកូនរបស់អ៊ីស្រអែល។ ដូច្នេះ ហារូននឹងពាក់ឈ្មោះរបស់ពួកគេលើខ្សែព្រយុងទាំងពីរ នៅចំពោះមុខយើងដែលជាអុលឡោះតាអាឡា ដើម្បីឲ្យយើងនឹកដល់ពួកគេ។
អ្នកយកកូនចៀមមកដុតទាំងមូលធ្វើគូរបាន តែមិនមែនជូនយើងទេ អ្នកធ្វើគូរបាន តែមិនមែនដើម្បីសិរីរុងរឿងរបស់យើងទេ។ យើងមិនបានបង្ខិតបង្ខំអ្នក ឲ្យយកជំនូនមកឲ្យយើង យើងក៏មិនបានឲ្យអ្នក នឿយហត់ដុតធូបដែរ។
«ប្រសិនបើនរណាម្នាក់ចង់យកម្សៅមកជូនជាជំនូនជូនអុលឡោះតាអាឡា គេត្រូវយកម្សៅម៉ដ្តលាយជាមួយប្រេង ព្រមទាំងដាក់គ្រឿងក្រអូបផង
ហើយយកជំនូននោះមកជូនពួកអ៊ីមុាំជាកូនហារូន។ គេត្រូវយកម្សៅពេញមួយក្តាប់ ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់មក រួចអ៊ីមុាំម្នាក់យកជំនូននេះ ទៅដុតនៅលើអាសនៈ ដើម្បីទុកជាទីរំលឹក។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
អ៊ីមុាំយកជំនូនមួយចំណែកដុតនៅលើអាសនៈ ទុកជាទីរំលឹក។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ។
ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះមកពីសូរ៉កា។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងឲ្យនោះ គឺខ្លួនខ្ញុំផ្ទាល់ដែលត្រូវលះបង់សម្រាប់ឲ្យមនុស្សលោកមានជីវិត»។
“លោកកូនេលាសអើយ អុលឡោះបានស្តាប់ពាក្យទូរអារបស់អ្នកហើយ រីឯទានរបស់លោក ក៏អុលឡោះមិនភ្លេចដែរ។
លោកកូនេលាសសម្លឹងមើលទៅម៉ាឡាអ៊ីកាត់ ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកម្ចាស់មានការអ្វី?»។ ម៉ាឡាអ៊ីកាត់ពោលមកគាត់ថា៖ «អុលឡោះបានស្តាប់ពាក្យទូរអារបស់អ្នកហើយ ទ្រង់ក៏ជ្រាបអំពីទានរបស់អ្នកដែរ ទ្រង់មិនភ្លេចទេ។
ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃគុណ ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងនាមបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់។
ហេតុនេះហើយបានជាអ៊ីសាក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតអុលឡោះ តាមរយៈគាត់បានជាស្ថាពរ ដ្បិតគាត់មានជីវិតរស់រហូត ដើម្បីសូមអង្វរអុលឡោះឲ្យពួកគេ។