Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 24:8 - អាល់គីតាប

8 រៀង​រាល់​ថ្ងៃ​ឈប់​សម្រាក​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​យក​នំបុ័ង​មក​តម្កល់​នៅ​ចំពោះអុលឡោះ‌តាអាឡា​ជា​និច្ច ស្រប​តាម​សម្ពន្ធ‌មេត្រី ដែល​នៅ​ស្ថិត​ស្ថេរ​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 រាល់​តែ​ថ្ងៃ​សប្ប័ទ ត្រូវ​ឲ្យ​លោក​តម្រៀប​នំ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌និច្ច ទុក​ជា​តង្វាយ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នេះ​ហើយ​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 រៀង​រាល់​ថ្ងៃ​សប្ប័ទ* ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​យក​នំប៉័ង​មក​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ជានិច្ច ស្រប​តាម​សម្ពន្ធ‌មេត្រី ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 រាល់​តែ​ថ្ងៃ​ឈប់​សំរាក​ត្រូវ​ឲ្យ​លោក​ដំរៀប​នំ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច ទុក​ជា​ដង្វាយ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នេះ​ហើយ​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 24:8
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ត្រូវ​តម្កល់​នំបុ័ង​ជូន​អុលឡោះ‌តាអាឡា រៀប‌ចំ​ម្សៅ​ម៉ដ្ត​សម្រាប់​ជំនូន​ម្សៅ ព្រម​ទាំង​រៀប‌ចំ​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​ដាក់​មេ នំ​ចំអិន​ដោយ​ប្រើ​ពុម្ព ឬ​នំ​ផ្សេងៗ​ទៀត។ ពួក​គេ​ក៏​ទទួល​ខុស​ត្រូវ​ពិនិត្យ​មើល​រង្វាស់​រង្វាល់​ទាំង​ប៉ុន្មាន​ដែរ។


រីឯ​បង​ប្អូន​របស់​ពួក​គេ​ពី​អំបូរ​កេ‌ហាត់ មាន​ភារកិច្ច​ចាត់​ចែង​មើល​នំបុ័ង ដែល​ត្រូវ​រៀប​ជូន​អុលឡោះ​រាល់​ថ្ងៃ​ឈប់​សម្រាក។


ពួក​ធ្វើ​គូរបាន​ដុត និង​គ្រឿង​ក្រអូប​ចំពោះអុលឡោះ‌តាអាឡា រាល់​ព្រឹក រាល់​ល្ងាច។ ពួក​គេ​ក៏​តម្កល់​នំបុ័ង​នៅ​លើ​តុ​ដ៏​វិសុទ្ធ ព្រម​ទាំង​អុជ​ចង្កៀង​ដែល​ស្ថិត​នៅ​លើ​ជើង​ចង្កៀង​មាស​ជា​រៀង​រាល់​ល្ងាច។ ពួក​យើង​ប្រណិ‌ប័តន៍​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​បាន​បង្គាប់។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ទ្រង់។


ខ្ញុំ​ចង់​សង់​ដំណាក់​មួយ​ជូន​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ខ្ញុំ ដើម្បី​ញែក​ជូន​ទ្រង់​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ទ្រង់ សម្រាប់​តម្កល់​នំបុ័ង​ជូន​ទ្រង់​ជា​អចិ‌ន្ត្រៃយ៍ ព្រម​ទាំង​ធ្វើ​គូរបាន​ដុត​ទាំង​មូល នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​ឈប់​សម្រាក នៅ​ថ្ងៃ​ចូល​ខែ​ថ្មី និង​នៅ​ថ្ងៃ​បុណ្យ​សំខាន់​ផ្សេងៗ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ជា​ទំនៀម‌ទម្លាប់​ដែល​អ៊ីស្រ‌អែល​ត្រូវ​កាន់​តាម រហូត​ត​រៀង​ទៅ។


គឺ​ចំណាយ​ទៅ​លើ​នំបុ័ង​ដែល​ត្រូវ​តាំង​ជូន​អុលឡោះ‌តាអាឡា ជំនូន​អចិន្ត្រៃយ៍ គូរបាន​ដុត ដែល​ត្រូវ​ជូន​ជា​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​បុណ្យ​ដើម​ខែ និង​បុណ្យ​សំខាន់ៗ វត្ថុ​សក្ការៈ​ឯ​ទៀតៗ គូរបាន​រំដោះ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល ព្រម​ទាំង​ការ​ប្រើ‌ប្រាស់​ផ្សេង​ទៀត ក្នុង​ដំណាក់​របស់​ម្ចាស់​នៃ​យើង។


ត្រូវ​តម្កល់​នំបុ័ង​នៅ​លើ​តុ​នោះ ទុក​ជា​ជំនូន​អចិន្ត្រៃយ៍​នៅ​ចំពោះ​មុខ​យើង។


ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​ក្រាល​លើ​តុ​សម្រាប់​តម្កល់​នំបុ័ង រួច​យក​ចាន ពែង ចាន​គោម ព្រម​ទាំង​ថូ​សម្រាប់​ធ្វើ​ពិធី​ច្រួច​ស្រា​មក​ដាក់​ពី​លើ។ រី​ឯ​នំ​បុ័ង​ស្ថិត​នៅ​លើ​តុ​នោះ​ស្រាប់។


ថ្ងៃ​នោះ​អ្នក​បម្រើ​ម្នាក់​របស់​ស្តេច​សូល​ស្ថិត​នៅ​ក្នុង​ទី​សក្ការៈ​របស់អុលឡោះ‌តាអាឡា ដើម្បី​បំពេញ​កិច្ចការ​ខាង​សាសនា គឺ​គាត់​ឈ្មោះ​ដូអេក ជា​ជន‌ជាតិ​អេដុម ដែល​ទទួល​ខុស​ត្រូវ​លើ​ពួក​គង្វាល​របស់​ស្តេច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម