ដាក់ទាំងអស់លើដៃរបស់ហារូន និងកូនរបស់គាត់ ហើយប្រាប់ពួកគេឲ្យលើកជំនូននេះឡើង ជាសញ្ញាជូនអុលឡោះតាអាឡា។
លេវីវិន័យ 23:20 - អាល់គីតាប អ៊ីមុាំលើកសត្វទាំងនោះ ព្រមទាំងនំបុ័ងដែលជាផលដំបូង និងកូនចៀមទាំងពីរជូនអុលឡោះតាអាឡា។ ជំនូនទាំងនោះត្រូវជូនជាជំនូនដ៏សក្ការៈដល់អុលឡោះតាអាឡា ហើយប្រគល់ជូនអ៊ីមុាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃត្រូវគ្រវីសត្វទាំងនោះថ្វាយជាមួយនំបុ័ងដែលជាផលដំបូង ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ព្រមទាំងកូនចៀមពីរនោះដែរ តង្វាយទាំងនោះ សុទ្ធតែបរិសុទ្ធដល់ព្រះយេហូវ៉ា ទុកសម្រាប់ពួកសង្ឃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យលើកសត្វទាំងនោះ ព្រមទាំងនំប៉័ងដែលជាផលដំបូង និងកូនចៀមទាំងពីរ ថ្វាយព្រះអម្ចាស់។ តង្វាយទាំងនោះត្រូវថ្វាយជាតង្វាយដ៏សក្ការៈដល់ព្រះអម្ចាស់ ហើយប្រគល់ជូនបូជាចារ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យសង្ឃគ្រវីសត្វទាំងនោះថ្វាយជាមួយនឹងនំបុ័ងដែលជាផលដំបូង ទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ព្រមទាំងកូនចៀម២នោះដែរ ដង្វាយទាំងនោះសុទ្ធតែបរិសុទ្ធ ដល់ព្រះយេហូវ៉ា ទុកសំរាប់ពួកសង្ឃ |
ដាក់ទាំងអស់លើដៃរបស់ហារូន និងកូនរបស់គាត់ ហើយប្រាប់ពួកគេឲ្យលើកជំនូននេះឡើង ជាសញ្ញាជូនអុលឡោះតាអាឡា។
អ្នករាល់គ្នាត្រូវយកនំបុ័ងពីរដុំ ពីផ្ទះរបស់អ្នករាល់គ្នា មកជូនអុលឡោះតាអាឡា។ ត្រូវប្រើម្សៅម៉ដ្តពីរភាគដប់នៃអេផា ដុតជាមួយមេនំបុ័ង សម្រាប់ធ្វើជានំបុ័ងដំបូងបង្អស់ ជូនអុលឡោះតាអាឡា។
អ្នករាល់គ្នាត្រូវធ្វើពពែឈ្មោលមួយ ជាគូរបានរំដោះបាប ព្រមទាំងកូនចៀមពីរអាយុមួយខួប ជាគូរបានមេត្រីភាព។
នៅថ្ងៃនោះ អ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា មិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវអនុវត្តតាមរហូតតទៅនៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
ម៉ូសាយកសាច់ទ្រូងរបស់ចៀម ដែលជាគូរបានសម្រាប់តែងតាំងអ៊ីមុាំ លើកជូនអុលឡោះតាអាឡា។ សាច់នេះត្រូវបានជាចំណែករបស់គាត់ ស្របតាមសេចក្តីដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
«សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ទ្រង់ បានប្រកបដោយសេចក្ដីសុខសាន្ដ នៅលើផែនដី!»។
យើងបានសាបព្រោះបន្ទូលនៃអុលឡោះដែលជាពូជខាងវិញ្ញាណនៅក្នុងបងប្អូន ហើយយើងច្រូតយកផល ជាសម្បត្តិលោកីយ៍ពីបងប្អូន តើមានអ្វីគួរឲ្យអស្ចារ្យ!
គឺអាល់ម៉ាហ្សៀសហើយដែលជាសន្ដិភាពរបស់យើង គាត់បានប្រមូលសាសន៍ទាំងពីរឲ្យរួមគ្នាមកជាប្រជារាស្ដ្រតែមួយ។ ក្នុងរូបកាយរបស់អ៊ីសា គាត់បានរំលំជញ្ជាំងដែលបំបាក់បំបែកយើងឲ្យទៅជាបច្ចាមិត្ដនឹងគ្នា។
ត្រូវយកផលដំបូងនៃស្រូវរបស់អ្នក ព្រមទាំងស្រាទំពាំងបាយជូរថ្មី ប្រេង និងរោមចៀមដែលអ្នកកាត់មុនគេ ជូនអ៊ីមុាំ