គេបានចាប់ផ្តើមប្រមូលជំនូនមកដាក់ជាគំនរ ចាប់ពីខែទីបី រហូតដល់ខែទីប្រាំពីរ។
លេវីវិន័យ 23:16 - អាល់គីតាប អ្នករាល់គ្នាត្រូវគិតហាសិបថ្ងៃ រហូតដល់ថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាកទីប្រាំពីរ ថ្ងៃនោះ ត្រូវយកជំនូនពីស្រូវថ្មីមកជូនអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវតែរាប់ទៅដល់ថ្ងៃក្រោយថ្ងៃសប្ប័ទទីប្រាំពីរនោះ គឺទាំងអស់ត្រូវជាហាសិបថ្ងៃ នោះអ្នករាល់គ្នាត្រូវថ្វាយតង្វាយម្សៅជាថ្មីទៀតដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាត្រូវគិតហាសិបថ្ងៃ រហូតដល់ថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទទីប្រាំពីរ ថ្ងៃនោះត្រូវយកតង្វាយពីស្រូវថ្មីមកថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវតែរាប់ទៅដល់ថ្ងៃក្រោយថ្ងៃឈប់សំរាកទី៧នោះ គឺទាំងអស់ត្រូវជា៥០ថ្ងៃ នោះត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយម្សៅជាថ្មីទៀតដល់ព្រះយេហូវ៉ា |
គេបានចាប់ផ្តើមប្រមូលជំនូនមកដាក់ជាគំនរ ចាប់ពីខែទីបី រហូតដល់ខែទីប្រាំពីរ។
អ្នករាល់គ្នាត្រូវយកនំបុ័ងពីរដុំ ពីផ្ទះរបស់អ្នករាល់គ្នា មកជូនអុលឡោះតាអាឡា។ ត្រូវប្រើម្សៅម៉ដ្តពីរភាគដប់នៃអេផា ដុតជាមួយមេនំបុ័ង សម្រាប់ធ្វើជានំបុ័ងដំបូងបង្អស់ ជូនអុលឡោះតាអាឡា។
«នៅថ្ងៃបុណ្យផលដំបូង ជាថ្ងៃអ្នករាល់គ្នាយកស្រូវទើបនឹងច្រូតមកជូនអុលឡោះតាអាឡា ក្នុងឱកាសបុណ្យថ្ងៃទីហាសិប ត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា គឺអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។