អ៊ីមុាំត្រូវបញ្ជាឲ្យគេយកសត្វស្លាបពីរក្បាល ដែលនៅរស់ហើយបរិសុទ្ធ ព្រមទាំងយកឈើតាត្រៅ អំបោះរោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប។
លេវីវិន័យ 14:5 - អាល់គីតាប អ៊ីមុាំត្រូវឲ្យគេអារកសត្វស្លាបមួយ ពីលើផើងធ្វើអំពីដីដែលដាក់ទឹកដងមកពីជ្រោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃត្រូវបង្គាប់ឲ្យសម្លាប់សត្វហើរមួយលើផើងទឹកដែលដងមកពីជ្រោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យត្រូវឲ្យគេអារ-កសត្វស្លាបមួយ ពីលើផើងធ្វើអំពីដី ដែលដាក់ទឹកទើបនឹងដងមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវបង្គាប់ឲ្យសំឡាប់សត្វហើរ១ នៅក្នុងផើងពីលើទឹកហូរ |
អ៊ីមុាំត្រូវបញ្ជាឲ្យគេយកសត្វស្លាបពីរក្បាល ដែលនៅរស់ហើយបរិសុទ្ធ ព្រមទាំងយកឈើតាត្រៅ អំបោះរោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប។
អ៊ីមុាំយកសត្វស្លាបមួយទៀតដែលនៅរស់ ព្រមទាំងយកឈើតាត្រៅ អំបោះរោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប ជ្រលក់ទៅក្នុងឈាមរបស់សត្វដែលគេបានអារកនៅពីលើទឹកដងពីជ្រោះនោះ។
អ៊ីមុាំយកទឹកបរិសុទ្ធដាក់ក្នុងថូដី រួចយកធូលីដីនៅជំរំសក្ការៈនោះដាក់ក្នុងទឹក។
អ៊ីសាត្រូវគេឆ្កាងដោយគាត់មានភាពទន់ខ្សោយ ប៉ុន្ដែ គាត់រស់ឡើងវិញ ដោយអំណាចរបស់អុលឡោះ។ រីឯយើងវិញក៏ដូច្នោះដែរ យើងទន់ខ្សោយរួមជាមួយអ៊ីសាមែន ប៉ុន្ដែ ដោយយល់ដល់បងប្អូន យើងមានជីវិតរស់រួមជាមួយគាត់ ដោយអំណាចរបស់អុលឡោះ។
យើងមានមុខងារដ៏ប្រសើរនេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឲ្យមនុស្សលោកឃើញថា អំណាចដ៏ប្រសើរខ្ពង់ខ្ពស់នេះជាអំណាចរបស់អុលឡោះ មិនមែនជារបស់យើងទេ។
យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជំរកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅសូរ៉កា ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាដៃរបស់អុលឡោះ។
ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា អ៊ីសាក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយគាត់ស្លាប់ ដើម្បីកំទេចអ៊ីព្លេសដែលមានអំណាចលើសេចក្ដីស្លាប់