ណាពីអេសាយបង្គាប់ទៅអ្នកបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមួយកញ្ចប់លាបលើដំបៅ នោះស្តេចហេសេគានឹងបានរស់រានមិនខាន»។
លេវីវិន័យ 13:18 - អាល់គីតាប ពេលមនុស្សម្នាក់កើតដំបៅ នៅលើស្បែករួចបានជាវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាកើតមានបូសនៅលើស្បែក ហើយបានសះទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមនុស្សម្នាក់កើតដំបៅនៅលើស្បែក រួចបានជាវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាកើតមានបូសនៅនាស្បែក ហើយបានសះទៅ |
ណាពីអេសាយបង្គាប់ទៅអ្នកបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមួយកញ្ចប់លាបលើដំបៅ នោះស្តេចហេសេគានឹងបានរស់រានមិនខាន»។
ពេលនោះ អ៊ីព្លេសហ្សៃតនចាកចេញពីអុលឡោះតាអាឡាទៅ ហើយធ្វើឲ្យអៃយ៉ូបកើតដំបៅរីកពេញខ្លួន គឺចាប់ពីក្បាលរហូតដល់ចុងជើង។
អុលឡោះមានបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់បង្គាប់យើង ជាម្ចាស់របស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្តាប់បទបញ្ជា និងកាន់តាមហ៊ូកុំទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាអុលឡោះតាអាឡាដែលប្រោសឲ្យអ្នករាល់គ្នាបានជា»។
ផេះនោះនឹងធ្លាក់មកជាធូលីនៅពាសពេញស្រុកអេស៊ីប។ ពេលនោះ ទាំងមនុស្ស ទាំងសត្វ នៅស្រុកអេស៊ីបនឹងកើតបូស ក្លាយទៅជាដំបៅងាទៀតផង»។
បន្ទាប់មក អេសាយបង្គាប់ទៅអ្នកបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមកលាបលើដំបៅរបស់ស្តេចទៅ នោះស្ដេចនឹងបានជាសះស្បើយមិនខាន»។
អ៊ីមុាំត្រូវពិនិត្យមើលគាត់ ប្រសិនបើឃើញថាដំបៅប្រែជាមានពណ៌ស អ៊ីមុាំត្រូវប្រកាសថា អ្នកជំងឺនោះជាមនុស្សបរិសុទ្ធ។
ហើយប្រសិនបើឃើញមានដុំពកពណ៌ស ឬស្នាមក្រហមព្រឿងៗ លេចឡើងត្រង់កន្លែងដែលកើតដំបៅនោះ អ្នកជំងឺត្រូវតែទៅជួបអ៊ីមុាំ។
អ៊ីមុាំត្រូវពិនិត្យមើលអ្នកជំងឺ ប្រសិនបើរោមប្រែជាមានពណ៌ស ហើយមានស្នាមខូងចូលទៅក្នុងស្បែក នោះជារោគឃ្លង់កើតត្រង់កន្លែងដែលរលាក។ ដូច្នេះ អ៊ីមុាំត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ។