ចូរនាំសត្វប្រាំពីរគូ ពីចំណោមសត្វទាំងប៉ុន្មានដែលហាឡាល់មក គឺយកឈ្មោល និងញី ចំពោះសត្វមិនហាឡាល់វិញ ចូរនាំតែមួយគូមក គឺឈ្មោល និងញី។
លេវីវិន័យ 11:1 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា |
ចូរនាំសត្វប្រាំពីរគូ ពីចំណោមសត្វទាំងប៉ុន្មានដែលហាឡាល់មក គឺយកឈ្មោល និងញី ចំពោះសត្វមិនហាឡាល់វិញ ចូរនាំតែមួយគូមក គឺឈ្មោល និងញី។
ណុះហ៍បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។ គាត់បានយកសត្វខ្លះពីក្នុងចំណោមសត្វហាឡាល់គ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបហាឡាល់គ្រប់ប្រភេទ មកដុតទាំងមូល ធ្វើជាគូរបាននៅលើអាសនៈ។
សត្វទាំងប៉ុន្មានដែលលូនវារ ហើយមានជីវិត នឹងបានទៅជាអាហារ សម្រាប់អ្នករាល់គ្នា គឺយើងឲ្យអ្វីៗមកអ្នករាល់គ្នា ដូចយើងបានឲ្យធញ្ញជាតិដល់អ្នករាល់គ្នាដែរ។
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ក្នុងចំណោមសត្វដែលរស់នៅលើផែនដី សត្វដែលអ្នករាល់គ្នាអាចបរិភោគបាន
អ្នករាល់គ្នាត្រូវចេះសម្គាល់មើលសត្វហាឡាល់ និងសត្វមិនហាឡាល់បក្សាបក្សីហាឡាល់ និងបក្សាបក្សីមិនហាឡាល់ ដើម្បីកុំឲ្យអ្នករាល់គ្នាក្លាយទៅជាមនុស្សអាស្រូវ ព្រោះតែសត្វជើងបួន សត្វស្លាប និងសត្វលូនវារដែលយើងចាត់ទុកជាសត្វមិនហាឡាល់សម្រាប់អ្នករាល់គ្នា។
ប៉ុន្ដែ ពេត្រុសឆ្លើយទៅវិញថា៖ «ទេ អុលឡោះជាអម្ចាស់ ខ្ញុំពុំដែលទទួលទានអ្វីដែលហ៊ូកុំហាមឃាត់ ឬមិនហាឡាល់ទាល់តែសោះ»។
សូមកុំបណ្ដោយខ្លួនទៅតាមលទ្ធិផ្សេងៗពីខាងក្រៅឡើយ គួរគប្បីតាំងចិត្ដគំនិតឲ្យបានរឹងប៉ឹងដោយសារក្តីមេត្តារបស់អុលឡោះ គឺមិនមែនដោយកាន់ហ៊ូកុំស្ដីអំពីអាហារទេ ហ៊ូកុំទាំងនោះគ្មានប្រយោជន៍ដល់អ្នកដែលកាន់សោះ។