ស្ត្រីជាម្តាយពោលទៅកាន់អេលីយ៉េសថា៖ «អ្នកនាំសាររបស់អុលឡោះអើយ! តើនាងខ្ញុំ និងលោកមានរឿងអ្វីជាមួយគ្នា បានជាលោកអញ្ជើញមកស្នាក់នៅផ្ទះនាងខ្ញុំ ដើម្បីរំលឹកពីកំហុសរបស់នាងខ្ញុំ ហើយធ្វើឲ្យកូននាងខ្ញុំស្លាប់ដូច្នេះ!»។
លូកា 8:37 - អាល់គីតាប អ្នកស្រុកនៅតំបន់គេរ៉ាស៊ីនទាំងអស់ អង្វរអ៊ីសាឲ្យចាកចេញពីស្រុកភូមិរបស់គេ ដ្បិតគេភ័យខ្លាចខ្លាំងណាស់។ អ៊ីសាក៏ចុះទូកត្រឡប់ទៅវិញ។ ព្រះគម្ពីរខ្មែរសាកល ប្រជាជនទាំងអស់នៅតំបន់ជុំវិញគេរ៉ាស៊ីន ក៏ទូលអង្វរព្រះអង្គឲ្យចាកចេញពីពួកគេ ពីព្រោះមានសេចក្ដីភ័យខ្លាចយ៉ាងខ្លាំងកើតមានដល់ពួកគេ។ ដូច្នេះ ព្រះយេស៊ូវក៏ជិះទូកត្រឡប់ទៅវិញ។ Khmer Christian Bible អ្នកទាំងអស់ដែលនៅជុំវិញតំបន់របស់ពួកគេរ៉ាស៊ីនបានសុំឲ្យព្រះអង្គចាកចេញពីពួកគេ ព្រោះពួកគេមានសេចក្ដីភ័យខ្លាចជាខ្លាំង ដូច្នេះព្រះអង្គក៏យាងចុះទូកត្រលប់មកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មនុស្សទាំងអស់ដែលនៅជុំវិញស្រុកគេរ៉ាស៊ីន បានសូមឲ្យព្រះអង្គយាងចេញពីពួកគេ ដ្បិតគេភ័យខ្លាចជាខ្លាំង។ ដូច្នេះ ព្រះអង្គក៏យាងចុះទូក ត្រឡប់ទៅវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រុកនៅតំបន់គេរ៉ាស៊ីនទាំងអស់អង្វរព្រះយេស៊ូ ឲ្យចាកចេញពីស្រុកភូមិរបស់គេ ដ្បិតគេភ័យខ្លាចខ្លាំងណាស់។ ព្រះយេស៊ូក៏យាងចុះទូកត្រឡប់ទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមនុស្សទាំងប៉ុន្មាន ដែលនៅជុំវិញស្រុកគេរ៉ាស៊ីន គេសូមឲ្យទ្រង់ថយចេញពីគេទៅ ដ្បិតគេកើតមានសេចក្ដីស្ញែងខ្លាចជាខ្លាំង នោះទ្រង់យាងចុះទូកត្រឡប់វិលវិញទៅ |
ស្ត្រីជាម្តាយពោលទៅកាន់អេលីយ៉េសថា៖ «អ្នកនាំសាររបស់អុលឡោះអើយ! តើនាងខ្ញុំ និងលោកមានរឿងអ្វីជាមួយគ្នា បានជាលោកអញ្ជើញមកស្នាក់នៅផ្ទះនាងខ្ញុំ ដើម្បីរំលឹកពីកំហុសរបស់នាងខ្ញុំ ហើយធ្វើឲ្យកូននាងខ្ញុំស្លាប់ដូច្នេះ!»។
អ្នកភូមិទាំងអស់ក៏នាំគ្នាចេញមកជួបអ៊ីសា លុះបានឃើញហើយ គេអង្វរគាត់ឲ្យចាកចេញពីស្រុកភូមិរបស់គេ។
អ៊ីសាមានប្រសាសន៍ទៅសិស្សទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកណាបដិសេធមិនទទួលអ្នករាល់គ្នា ក៏ដូចជាបដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលអុលឡោះ ដែលចាត់ខ្ញុំឲ្យមកនោះដែរ»។
ពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបដល់ជើងអ៊ីសា អង្វរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ សូមចេញឲ្យឆ្ងាយពីខ្ញុំទៅ ព្រោះខ្ញុំជាមនុស្សបាប»។
ពេលគាត់ឃើញអ៊ីសា គាត់ក្រាបដល់ជើងអ៊ីសា ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱអ៊ីសាជាបុត្រារបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើអ្នកចង់ធ្វើអ្វីខ្ញុំ? សូមមេត្ដាកុំធ្វើទុក្ខទោសខ្ញុំអី»។
អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក នាំគ្នារៀបរាប់អំពីរបៀបដែលអ៊ីសាប្រោសបុរសអ៊ីព្លេសចូលនោះឲ្យបានជា។
បុរសដែលអ៊ីព្លេសចូលពីមុននោះ បានអង្វរសុំនៅជាមួយអ៊ីសាដែរ ប៉ុន្តែ អ៊ីសាមិនយល់ព្រមទេ។ អ៊ីសាប្រាប់ថា៖
បើភូមិណាគេមិនព្រមទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។
គេនាំគ្នាមកអង្វរករសុំទោសអ្នកទាំងពីរ រួចដោះលែងគាត់ និងអង្វរឲ្យគាត់ចាកចេញពីក្រុងនោះផង។
ហេតុនេះ សូមកុំបណ្តោយឲ្យយើងខ្ញុំស្លាប់ឡើយ ដ្បិតភ្លើងដ៏សន្ធោសន្ធៅនោះនឹងឆាបឆេះយើងខ្ញុំ។ ប្រសិនបើយើងខ្ញុំឮសំឡេងរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើងតទៅមុខទៀត យើងខ្ញុំមុខជាស្លាប់មិនខាន។
ប្រជាជននៅបេតសេម៉េសពោលថា៖ «តើនរណាអាចឈរនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធនេះបាន? តើយើងអាចផ្ទេរហិបរបស់ទ្រង់ទៅកន្លែងណា ដើម្បីឲ្យចេញឆ្ងាយពីពួកយើង?»។