គាត់ទ្រោបលើក្មេងនោះបីដង ទាំងអង្វរអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំ! សូមប្រោសប្រទានឲ្យក្មេងនេះមានដង្ហើមឡើងវិញផង!»។
លូកា 7:14 - អាល់គីតាប អ៊ីសាចូលទៅជិត គាត់ពាល់មឈូស ពួកអ្នកសែងក៏នាំគ្នាឈប់។ អ៊ីសាមានប្រសាសន៍ថា៖ «អ្នកកំលោះអើយ! ចូរក្រោកឡើង»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវយាងចូលទៅជិតពាល់ក្ដារមឈូស រីឯពួកអ្នកសែងក៏ឈប់។ ព្រះអង្គមានបន្ទូលថា៖“អ្នកកំលោះអើយ ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង!”។ Khmer Christian Bible រួចព្រះអង្គក៏ចូលមកពាល់ក្ដារមឈូស ឯពួកអ្នកកំពុងសែងបានឈរនៅទ្រឹង ហើយព្រះអង្គមានបន្ទូលថា៖ «អ្នកកំលោះអើយ! ខ្ញុំប្រាប់អ្នក ចូរក្រោកឡើង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះអង្គយាងចូលទៅពាល់ក្តារមឈូស ឯពួកអ្នកសែងក៏ឈរស្ងៀម។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំលោះអើយ! ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយាងចូលទៅជិត ព្រះអង្គពាល់មឈូស ពួកអ្នកសែងក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំលោះអើយ! ចូរក្រោកឡើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់យាងចូលទៅពាល់ក្តារមឈូស ឯពួកអ្នកសែងក៏ឈប់ ហើយទ្រង់មានបន្ទូលថា អ្នកកំឡោះអើយ ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង |
គាត់ទ្រោបលើក្មេងនោះបីដង ទាំងអង្វរអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំ! សូមប្រោសប្រទានឲ្យក្មេងនេះមានដង្ហើមឡើងវិញផង!»។
អុលឡោះតាអាឡាស្តាប់ពាក្យអង្វររបស់អេលីយ៉េស។ ក្មេងនោះក៏មានដង្ហើមឡើងវិញ ហើយដឹងខ្លួន។
រីឯមនុស្សលោកវិញ កាលណាគេស្លាប់ហើយ គេមិនអាចក្រោកឡើងវិញបានទេ សូម្បីតែផ្ទៃមេឃរលាយ ក៏គេមិនភ្ញាក់ដែរ គឺគេនឹងដេកលក់ ឥតក្រោកឡើងវិញឡើយ។
ប្រសិនបើមនុស្សដែលស្លាប់ទៅហើយ អាចរស់ឡើងវិញបាន នោះខ្ញុំនឹងនៅរង់ចាំគ្រប់ពេលវេលា រហូតដល់ចុងបញ្ចប់នៃជីវិតដ៏វេទនានេះ។
ដ្បិតអ្វីៗទាំងអស់កើតមាន ដោយសារបន្ទូលរបស់ទ្រង់ ទ្រង់បង្គាប់យ៉ាងណា ក៏កើតមានយ៉ាងនោះមែន ។
អុលឡោះតាអាឡាមានបន្ទូលថា៖ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ! សាកសពរបស់គេនឹងក្រោកឡើង! អស់អ្នកដែលដេកក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង! ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ! ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី ធ្វើឲ្យដំណាំដុះឡើងយ៉ាងណា អុលឡោះនឹងប្រទានពន្លឺមក ប្រោសអស់អ្នកដែលស្លាប់ទៅហើយ ឲ្យចេញពីដី មានជីវិតឡើងវិញយ៉ាងនោះដែរ។
អ៊ីសាចាប់ដៃក្មេងស្រីនោះ ទាំងមានប្រសាសន៍ថា៖ «តាលីថាគូមី!» (ប្រែថា “នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!”)។
កាលអ៊ីសាជាអម្ចាស់ឃើញស្ដ្រីមេម៉ាយនោះ គាត់អាណិតអាសូរគាត់យ៉ាងខ្លាំង។ អ៊ីសាប្រាប់ទៅគាត់ថា៖ «សូមកុំយំអី!»។
រំពេចនោះ បុគ្គលដែលស្លាប់ ក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយស្ដី។ អ៊ីសាប្រគល់អ្នកកំលោះទៅម្ដាយវិញ។
ពាក្យដែលគេនិយាយអំពីអ៊ីសា បានលេចឮពាសពេញក្នុងស្រុកយូដា និងតំបន់ជិតខាងទាំងមូល។
អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «ខ្ញុំហ្នឹងហើយដែលប្រោសមនុស្សឲ្យរស់ឡើងវិញ ខ្ញុំនឹងផ្ដល់ឲ្យគេមានជីវិត។ អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយ ក៏នឹងបានរស់ជាមិនខាន។
ដូចអុលឡោះជាបិតាប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ បុត្រាប្រទានជីវិតឲ្យនរណាក៏បាន ស្រេចតែនឹងចិត្តរបស់បុត្រា។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដល់ពេលកំណត់គឺឥឡូវនេះហើយ មនុស្សស្លាប់នឹងឮសំឡេងបុត្រារបស់អុលឡោះ ហើយអស់អ្នកដែលឮសំឡេងនោះនឹងមានជីវិតរស់នៅ
ដូចមានចែងទុកមកថា «យើងនឹងធ្វើឲ្យអ្នកបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន។»។ គាត់ជាឪពុករបស់យើង នៅចំពោះអុលឡោះជាម្ចាស់ដែលគាត់បានជឿ គឺអុលឡោះដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយបានត្រាស់ហៅអ្វីៗដែលគ្មានរូបរាងឲ្យកើតមាន។
ចំពោះអំពើណាដែលគេប្រព្រឹត្ដដោយលួចលាក់ សូម្បីតែយកមកនិយាយក៏គួរឲ្យខ្មាសណាស់ទៅហើយ។