ទ្រង់ប្រទានឲ្យគាត់គ្រប់គ្រងលើអ្វីៗ ទាំងអស់ដែលទ្រង់បានបង្កើតមក ទ្រង់បានបង្ក្រាបអ្វីៗទាំងអស់ ឲ្យនៅក្រោមជើងរបស់គាត់
លូកា 5:9 - អាល់គីតាប លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នកដែលនៅជាមួយភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតគាត់ និងអស់អ្នកដែលនៅជាមួយគាត់ភ្ញាក់ផ្អើលនឹងត្រីដែលចាប់បាន។ Khmer Christian Bible ដ្បិតគាត់ និងពួកអ្នកនៅជាមួយគាត់ទាំងអស់មានសេចក្ដីកោតស្ញែងចំពោះត្រីដែលពួកគេចាប់បាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគាត់ និងអស់អ្នកនៅជាមួយ មានសេចក្ដីអស្ចារ្យក្នុងចិត្តនឹងត្រីដែលគេចាប់បាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នកដែលនៅជាមួយ ភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ទូលដូច្នោះ ដោយហេតុគាត់ នឹងពួកអ្នកនៅជាមួយ នឹកស្ងើចក្នុងចិត្ត ពីត្រីដែលបានច្រើនដល់ម៉្លោះ |
ទ្រង់ប្រទានឲ្យគាត់គ្រប់គ្រងលើអ្វីៗ ទាំងអស់ដែលទ្រង់បានបង្កើតមក ទ្រង់បានបង្ក្រាបអ្វីៗទាំងអស់ ឲ្យនៅក្រោមជើងរបស់គាត់
ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។
លោកពេត្រុសនិយាយដូច្នេះ មកពីគាត់ពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសិស្សទាំងបីភ័យខ្លាចយ៉ាងខ្លាំង។
មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទ ដែលអ៊ីសាបង្រៀន ព្រោះគាត់មានប្រសាសន៍ប្រកបដោយអំណាច។
មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសំដីរបស់អ្នកនេះអីក៏ពូកែម៉្លេះ មើល៍គាត់មានអំណាច អាចបញ្ជាទៅអ៊ីព្លេសឲ្យវាចេញ ហើយវាធ្វើតាម»។
រីឯយ៉ាកកូប និងយ៉ូហានជាកូនលោកសេបេដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្ដដូច្នោះដែរ។ ប៉ុន្តែ អ៊ីសាមានប្រសាសន៍ទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។
ពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបដល់ជើងអ៊ីសា អង្វរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ សូមចេញឲ្យឆ្ងាយពីខ្ញុំទៅ ព្រោះខ្ញុំជាមនុស្សបាប»។