Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:9 - ព្រះគម្ពីរខ្មែរសាកល

9 ដ្បិត​គាត់ និង​អស់អ្នក​ដែល​នៅ​ជាមួយ​គាត់​ភ្ញាក់ផ្អើល​នឹង​ត្រី​ដែល​ចាប់​បាន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ដ្បិត​គាត់​ និង​ពួក​អ្នក​នៅ​ជាមួយ​គាត់​ទាំង​អស់​មាន​សេចក្ដី​កោតស្ញែង​ចំពោះ​ត្រី​ដែល​ពួកគេ​ចាប់​បាន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដ្បិត​គាត់ និង​អស់​អ្នក​នៅ​ជា​មួយ មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​ត្រី​ដែល​គេ​ចាប់​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​ស៊ីម៉ូន​និយាយ​ដូច្នេះ ព្រោះ​គាត់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ ភ័យ​ស្ញប់‌ស្ញែង​ជា​ខ្លាំង នៅ​ពេល​បាន​ឃើញ​ត្រី​ច្រើន​យ៉ាង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 គាត់​ទូល​ដូច្នោះ ដោយ​ហេតុ​គាត់ នឹង​ពួក​អ្នក​នៅ​ជា​មួយ នឹក​ស្ងើច​ក្នុង​ចិត្ត ពី​ត្រី​ដែល​បាន​ច្រើន​ដល់​ម៉្លោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 លោក​ស៊ីម៉ូន​និយាយ​ដូច្នេះ ព្រោះ​គាត់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ភ័យ​ស្ញប់‌ស្ញែង​ជា​ខ្លាំង នៅ​ពេល​បាន​ឃើញ​ត្រី​ច្រើន​យ៉ាង​នេះ។

សូមមើលជំពូក ចម្លង




លូកា 5:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ធ្វើឲ្យ​គេ​មានអំណាច​លើ​ស្នាព្រះហស្ត​របស់ព្រះអង្គ ព្រះអង្គ​បាន​ដាក់​របស់សព្វសារពើ​នៅក្រោម​ជើង​គេ


ទាំង​បក្សាបក្សីនៅលើអាកាស ត្រីនៅក្នុងសមុទ្រ និង​សត្វ​ដែល​ឆ្លងកាត់​តាម​ផ្លូវ​សមុទ្រ​។


តាមពិត គាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ ពីព្រោះ​ពួកគេ​ភ័យរន្ធត់​។


អស់អ្នក​ដែល​ឮ ក៏​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​ពួក​អ្នកគង្វាល​បាន​ប្រាប់​ពួកគេ។


គេ​ក៏​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ ពីព្រោះ​ព្រះបន្ទូល​របស់​ព្រះអង្គ​ប្រកបដោយ​សិទ្ធិអំណាច​។


មនុស្ស​ទាំងអស់​ក៏​ភ្ញាក់ផ្អើល ហើយ​និយាយ​គ្នាទៅវិញទៅមក​ថា៖ “តើ​ពាក្យសម្ដី​នេះ​ជា​អ្វី​? លោក​បញ្ជា​ពួក​វិញ្ញាណអសោច​ដោយ​សិទ្ធិអំណាច និង​មហិទ្ធិឫទ្ធិ ហើយ​ពួកវា​ក៏​ចេញទៅ​!”។


យ៉ាកុប និង​យ៉ូហាន​ជា​កូន​សេបេដេ ដែល​ជា​ដៃគូ​របស់​ស៊ីម៉ូន ក៏​ភ្ញាក់ផ្អើល​ដូចគ្នា​ដែរ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ស៊ីម៉ូន​ថា៖“កុំ​ខ្លាច​ឡើយ! ចាប់ពីឥឡូវនេះទៅ អ្នក​នឹង​នេសាទ​មនុស្ស​វិញ”។


នៅពេល​ឃើញ​ដូច្នេះ ស៊ីម៉ូន​ពេត្រុស​ក៏​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះយេស៊ូវ ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​យាង​ចេញ​ពី​ទូលបង្គំ​ទៅ ដ្បិត​ទូលបង្គំ​ជា​មនុស្សបាប​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម