អ្នកដែលបានស្ដាប់អ៊ីសាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលគាត់បង្រៀន ព្រោះគាត់ មានប្រសាសន៍ប្រកបដោយអំណាចខុសប្លែកពីពួកតួន។
លូកា 4:32 - អាល់គីតាប មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទ ដែលអ៊ីសាបង្រៀន ព្រោះគាត់មានប្រសាសន៍ប្រកបដោយអំណាច។ ព្រះគម្ពីរខ្មែរសាកល គេក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ពីព្រោះព្រះបន្ទូលរបស់ព្រះអង្គប្រកបដោយសិទ្ធិអំណាច។ Khmer Christian Bible ពួកអ្នកស្ដាប់នឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះបន្ទូលព្រះអង្គប្រកបដោយសិទ្ធិអំណាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏នឹកប្លែកពីសេចក្ដីដែលទ្រង់បង្រៀនណាស់ ពីព្រោះទ្រង់មានបន្ទូលដោយអំណាច |
អ្នកដែលបានស្ដាប់អ៊ីសាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលគាត់បង្រៀន ព្រោះគាត់ មានប្រសាសន៍ប្រកបដោយអំណាចខុសប្លែកពីពួកតួន។
អស់អ្នកដែលស្ដាប់អ៊ីសា នឹកឆ្ងល់ពីពាក្យឆ្លើយឆ្លងរបស់គាត់ ប្រកបដោយប្រាជ្ញាញាណ។
នៅក្នុងសាលាប្រជុំ មានបុរសម្នាក់ ដែលមានអ៊ីព្លេសនៅក្នុងខ្លួន ស្រែកឡើងខ្លាំងៗថា៖
មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសំដីរបស់អ្នកនេះអីក៏ពូកែម៉្លេះ មើល៍គាត់មានអំណាច អាចបញ្ជាទៅអ៊ីព្លេសឲ្យវាចេញ ហើយវាធ្វើតាម»។
មានតែរសអុលឡោះទេដែលផ្ដល់ជីវិត និស្ស័យលោកីយ៍គ្មានប្រយោជន៍អ្វីឡើយ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីរសអុលឡោះដែលផ្ដល់ជីវិត។
យើងបដិសេធមិនប្រព្រឹត្ដការលួចលាក់ណាដែលគួរឲ្យអៀនខ្មាសនោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬក្លែងបន្លំបន្ទូលរបស់អុលឡោះដែរ។ ផ្ទុយទៅវិញ យើងបង្ហាញឲ្យមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេឲ្យទុកចិត្ដលើយើង នៅចំពោះអុលឡោះ។
ដ្បិតយើងបាននាំដំណឹងល្អមកជូនបងប្អូន មិនមែនត្រឹមតែដោយពាក្យសំដីប៉ុណ្ណោះទេ គឺដោយមានអំណាច មានរសអុលឡោះដ៏វិសុទ្ធ និងមានចិត្ដជឿជាក់ទាំងស្រុងថែមទៀតផង។ កាលយើងនៅជាមួយបងប្អូន យើងបានប្រព្រឹត្ដយ៉ាងណា សម្រាប់ជាប្រយោជន៍បងប្អូន ដូចបងប្អូនជ្រាបស្រាប់ហើយ។
អ្នកត្រូវបង្រៀនសេចក្ដីនេះ ទាំងដាស់តឿន និងស្ដីបន្ទោសដោយប្រើអំណាចពេញទី។ កុំឲ្យនរណាមើលងាយអ្នកបានឡើយ។