ចូរគោរពបុត្រា ក្រែងអុលឡោះតាអាឡាខឹង ហើយអ្នករាល់គ្នាត្រូវវិនាសអន្តរាយ ក្នុងមាគ៌ារបស់អ្នករាល់គ្នា ដ្បិតកំហឹងរបស់ទ្រង់ នឹងឆេះឆួលឡើងយ៉ាងឆាប់ៗ។ អ្នកណាជ្រកកោនក្រោមម្លប់បារមីទ្រង់ អ្នកនោះមានសុភមង្គលហើយ!
លូកា 22:70 - អាល់គីតាប ពេលនោះ គេសួរព្រមគ្នាឡើងថា៖ «បើដូច្នេះ អ្នកជាបុត្រារបស់អុលឡោះឬ?»។ អ៊ីសាឆ្លើយថា៖ «អស់លោកមានប្រសាសន៍ត្រូវមែន គឺខ្ញុំនេះហើយ»។ ព្រះគម្ពីរខ្មែរសាកល ពួកគេទាំងអស់គ្នាសួរថា៖ “បើដូច្នេះ អ្នកជាព្រះបុត្រារបស់ព្រះឬ?”។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“គឺអស់លោកនិយាយទេ ថាគឺខ្ញុំហ្នឹងហើយ”។ Khmer Christian Bible ពួកគេទាំងអស់គ្នាក៏សួរថា៖ «បើដូច្នេះ អ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ឬ?» ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពួកលោកនិយាយត្រូវ គឺខ្ញុំនេះហើយ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះទាំងអស់គ្នាសួរថា៖ «ដូច្នេះ អ្នកជាព្រះរាជបុត្រារបស់ព្រះឬ?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អស់លោកមានប្រសាសន៍ដូច្នោះ គឺខ្ញុំនេះហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ គេសួរព្រមគ្នាឡើងថា៖ «បើដូច្នេះ អ្នកជាព្រះបុត្រារបស់ព្រះជាម្ចាស់ឬ?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «អស់លោកមានប្រសាសន៍ត្រូវមែន គឺខ្ញុំនេះហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទាំងអស់គ្នានិយាយឡើងថា ដូច្នេះ ឯងជាព្រះរាជបុត្រានៃព្រះឬអី ទ្រង់មានបន្ទូលឆ្លើយថា លោករាល់គ្នាមានប្រសាសន៍ដូច្នោះ នោះគឺខ្ញុំនេះហើយ |
ចូរគោរពបុត្រា ក្រែងអុលឡោះតាអាឡាខឹង ហើយអ្នករាល់គ្នាត្រូវវិនាសអន្តរាយ ក្នុងមាគ៌ារបស់អ្នករាល់គ្នា ដ្បិតកំហឹងរបស់ទ្រង់ នឹងឆេះឆួលឡើងយ៉ាងឆាប់ៗ។ អ្នកណាជ្រកកោនក្រោមម្លប់បារមីទ្រង់ អ្នកនោះមានសុភមង្គលហើយ!
ខ្ញុំនឹងប្រកាសហ៊ូកុំរបស់អុលឡោះតាអាឡា ទ្រង់មានបន្ទូលមកកាន់ខ្ញុំថា៖ «អ្នកជាបុត្រារបស់យើង គឺយើងទៅជាបិតាអ្នកនៅថ្ងៃនេះ ។
យូដាសជាអ្នកក្បត់អ៊ីសា សួរថា៖ «តួន! តើខ្ញុំឬ?»។ អ៊ីសាបានឆ្លើយទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។
អ៊ីសាមានប្រសាសន៍ទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍មែន ប៉ុន្ដែ ខ្ញុំសុំបញ្ជាក់ប្រាប់អស់លោកថា អំណើះតទៅ អស់លោកនឹងឃើញ បុត្រាមនុស្សនៅខាងស្ដាំអុលឡោះដ៏មានអំណាច ហើយនឹងមកលើពពកក្នុងផ្ទៃមេឃ»។
អ៊ីសា ឈរនៅចំពោះមុខលោកទេសាភិបាលគាត់សួរអ៊ីសាថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ អ៊ីសាមានប្រសាសន៍ថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។
គាត់បានទុកចិត្ដលើអុលឡោះ បើអុលឡោះគាប់ចិត្តនឹងគាត់មែន សូមឲ្យទ្រង់ដោះលែងគាត់ឥឡូវនេះទៅ! ដ្បិតគាត់ពោលថា “ខ្ញុំជាបុត្រារបស់អុលឡោះ”»។
កាលនាយទាហានរ៉ូម៉ាំង និងពួកទាហានដែលនៅយាមអ៊ីសា បានឃើញផែនដីរញ្ជួយ និងបានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «គាត់នេះ ពិតជាបុត្រារបស់អុលឡោះមែន!»។
ពេលនោះ មានសំឡេងពីលើមេឃមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងគាត់ណាស់!»។
អ៊ីព្លេសចូលមកជិតអ៊ីសា ពោលថា៖ «ប្រសិនបើអ្នកពិតជាបុត្រារបស់អុលឡោះមែន សូមធ្វើឲ្យដុំថ្មទាំងនេះទៅជានំបុ័ងមើល៍!»។
អ៊ីសាឆ្លើយថា៖ «មែន គឺខ្ញុំហ្នឹងហើយ។ អស់លោកនឹងឃើញ បុត្រាមនុស្សនៅខាងស្ដាំអុលឡោះដ៏មានអំណាច ហើយនឹងមកជាមួយពពកនៅលើមេឃ»។
លោកពីឡាតសួរអ៊ីសាថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ អ៊ីសាឆ្លើយថា៖ «លោកទេតើ ដែលមានប្រសាសន៍ដូច្នេះ!»។
គេក៏និយាយឡើងថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ ដ្បិតយើងបានឮពាក្យរបស់អ្នកនេះផ្ទាល់តែម្ដង!»។
លោកពីឡាតសួរអ៊ីសាថា៖ «តើអ្នកជាស្ដេចសាសន៍យូដាមែនឬ?»។ អ៊ីសាឆ្លើយថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។
មានអ៊ីព្លេសចេញពីមនុស្សជាច្រើនទាំងស្រែកថា៖ «អ្នកជាបុត្រារបស់អុលឡោះ»។ ប៉ុន្តែ អ៊ីសាគំរាមអ៊ីព្លេសទាំងនោះ មិនឲ្យនិយាយជាដាច់ខាត ព្រោះពួកវាដឹងថា អ៊ីសាជាអាល់ម៉ាហ្សៀស។
ខ្ញុំបានឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា អ្នកនេះពិតជាបុត្រារបស់អុលឡោះមែន»។
លោកណាថាណែលជម្រាបអ៊ីសាថា៖ «តួន! តួនពិតជាបុត្រារបស់អុលឡោះ ហើយពិតជាស្តេចរបស់ជនជាតិអ៊ីស្រអែលមែន»។
ចុះហេតុដូចម្ដេចបានជាពេលខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំជាបុត្រារបស់អុលឡោះ អ្នករាល់គ្នាបែរជាពោលថា ខ្ញុំប្រមាថអុលឡោះទៅវិញ? អុលឡោះជាបិតាបានប្រោសខ្ញុំឲ្យបរិសុទ្ធ ហើយចាត់ខ្ញុំឲ្យមកក្នុងពិភពលោកនេះទៀតផង។
លោកពីឡាតសួរអ៊ីសាថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ?»។ អ៊ីសាមានប្រសាសន៍ថា៖ «លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។
ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «យើងខ្ញុំមានហ៊ូកុំហើយតាមហ៊ូកុំនោះ ជននេះត្រូវតែស្លាប់ ព្រោះគាត់តាំងខ្លួនជាបុត្រារបស់អុលឡោះ»។