លុះដល់រដូវទំពាំងបាយជូរទុំ គាត់ក៏ចាត់ពួកអ្នកបម្រើឲ្យមកជួបអ្នកថែចម្ការទាំងនោះ ដើម្បីទទួលយកផល ដែលជាចំណែករបស់គាត់។
លូកា 20:16 - អាល់គីតាប គឺគាត់មុខជាមកសម្លាប់អ្នកថែរក្សាចំការទាំងនោះមិនខាន រួចប្រគល់ចំការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងទៀត»។ កាលបានឮពាក្យនេះគេពោលថា៖ «ទេ! កុំឲ្យកើតមានដូច្នោះឡើយ»។ ព្រះគម្ពីរខ្មែរសាកល លោកនឹងមកបំផ្លាញជីវិតកសិករទាំងនេះ រួចប្រគល់ចម្ការទំពាំងបាយជូរដល់អ្នកផ្សេងទៀត”។ នៅពេលឮដូច្នេះ គេក៏ពោលថា៖ “កុំឲ្យកើតមានដូច្នោះឡើយ!”។ Khmer Christian Bible គាត់នឹងមកសម្លាប់ពួកអ្នកចម្ការទាំងនេះវិញ ហើយឲ្យចម្ការទំពាំងបាយជូរនោះទៅអ្នកចម្ការផ្សេងទៀត»។ ពេលឮដូច្នេះ ពួកគេនិយាយថា៖ «សូមកុំឲ្យមានរឿងបែបនេះកើតឡើងឡើយ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺគាត់នឹងមកបំផ្លាញពួកអ្នកធ្វើចម្ការនោះ រួចប្រវាស់ទៅឲ្យអ្នកផ្សេងទៀត»។ ពេលពួកគេបានឮសេចក្តីនោះហើយ គេក៏ទូលថា៖ «សូមកុំឲ្យកើតមានដូច្នោះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺគាត់មុខជាមកសម្លាប់អ្នកថែរក្សាចម្ការទាំងនោះមិនខាន រួចប្រគល់ចម្ការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងទៀត»។ កាលបានឮព្រះបន្ទូលនេះ គេពោលថា៖ «ទេ! កុំឲ្យកើតមានដូច្នោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺគាត់នឹងមកបំផ្លាញដល់ពួកធ្វើចំការនោះ រួចប្រវាស់ទៅឲ្យអ្នកឯទៀតវិញ កាលបានឮសេចក្ដីនោះហើយ គេក៏ទូលថា សូមកុំឲ្យបានដូច្នោះឡើយ |
លុះដល់រដូវទំពាំងបាយជូរទុំ គាត់ក៏ចាត់ពួកអ្នកបម្រើឲ្យមកជួបអ្នកថែចម្ការទាំងនោះ ដើម្បីទទួលយកផល ដែលជាចំណែករបស់គាត់។
គេជម្រាបអ៊ីសាថា៖ «គាត់មុខជាសម្លាប់ជនពាលទាំងនោះឥតត្រាប្រណីឡើយ រួចប្រវាស់ចម្ការឲ្យអ្នកផ្សេងទៀត ដែលនឹងប្រគល់ផលជាចំណែករបស់គាត់ជូនគាត់ នៅរដូវទំពាំងបាយជូរទុំ»។
ស្តេចខឹងយ៉ាងខ្លាំង ក៏ចាត់ទាហានឲ្យទៅប្រហារជីវិតឃាតកទាំងនោះ ហើយដុតកំទេចស្រុកភូមិរបស់គេផង។
តើម្ចាស់ចម្ការធ្វើយ៉ាងដូចម្ដេច? គាត់មុខជាមកសម្លាប់អ្នកថែរក្សាចម្ការទាំងនោះមិនខាន រួចប្រគល់ចម្ការទំពាំងបាយជូរ ទៅឲ្យអ្នកផ្សេងទៀត។
ម្យ៉ាងទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឲ្យយើងគ្រប់គ្រងលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ”»។
គេក៏បោះកូនប្រុសម្ចាស់ចំការទៅខាងក្រៅ ហើយសម្លាប់ចោល។ តើម្ចាស់ចំការនឹងធ្វើយ៉ាងដូចម្ដេចដល់អ្នកទាំងនោះ?។
លោកប៉ូល និងលោកបារណាបាសក៏មានប្រសាសន៍ទៅគេ ដោយចិត្ដអង់អាចថា៖ «មុនដំបូង យើងខ្ញុំត្រូវតែប្រកាសបន្ទូលរបស់អុលឡោះដល់បងប្អូន។ ប៉ុន្ដែ ដោយបងប្អូនបដិសេធមិនព្រមទទួលបន្ទូលនេះ ហើយដោយបងប្អូនយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ
ដូច្នេះ ខ្ញុំសូមសួរថា តើអុលឡោះបានបោះបង់ចោលប្រជារាស្ដ្ររបស់ទ្រង់ហើយឬ? ទេ ទ្រង់មិនបោះបង់ចោលគេទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាជាតិអ៊ីស្រអែលដែរ ខ្ញុំជាពូជពង្សរបស់អ៊ីព្រហ៊ីម កើតក្នុងកុលសម្ព័ន្ធពុនយ៉ាមីន។
ដូច្នេះ ខ្ញុំសូមសួរថា សាសន៍យូដាដែលជំពប់ដួល តើគេត្រូវដួលរហូតឬ? ទេ គេមិនដួលរហូតទេ! គឺកំហុសរបស់ពួកគេ បាននាំឲ្យសាសន៍ដទៃទទួលការសង្គ្រោះ ធ្វើឲ្យពួកគេមានចិត្ដច្រណែន។
ដូច្នេះតើមានន័យថា យើងយកជំនឿមកលុបបំបាត់ហ៊ូកុំឬ? ទេ មិនមែនដូច្នោះទេ! គឺយើងធ្វើឲ្យហ៊ូកុំរឹតតែមានតម្លៃថែមទៀត។
មិនដូច្នោះទេ ទោះបីមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកកុហកក្ដី ក៏អុលឡោះនៅតែសច្ចៈដែរ ដូចមានចែងទុកមកថាៈ «ត្រូវឲ្យគេទទួលស្គាល់ថា ទ្រង់សុចរិត ឥតល្អៀងក្នុងបន្ទូលនៃទ្រង់សោះឡើយ ហើយទ្រង់នឹងមានជ័យជំនះ នៅពេលទ្រង់កាត់ក្ដី»។
មិនដូច្នោះទេ! ប្រសិនបើអុលឡោះមិនសុចរិត តើឲ្យអុលឡោះវិនិច្ឆ័យទោសមនុស្សលោកដូចម្ដេចកើត?
បើដូច្នេះ ដោយយើងមិនស្ថិតនៅក្រោមអំណាចនៃហ៊ូកុំ តែស្ថិតនៅក្រោមក្តីមេត្តាករុណា តើយើងត្រូវតែប្រព្រឹត្ដអំពើបាបឬ? ទេ មិនកើតទេ!
ទេ មិនកើតទេ! យើងទាំងអស់គ្នាដែលបានរួចផុតពីអំណាចបាប ហើយតើឲ្យយើងនៅតែប្រព្រឹត្ដអំពើបាបតទៅទៀតដូចម្ដេចកើត!
តើអ្វីៗដ៏ល្អនេះបែរជានាំឲ្យខ្ញុំស្លាប់ឬ? ទេ មិនមែនទេ! គឺបាបវិញទេតើដែលនាំឲ្យខ្ញុំស្លាប់។ បាបបានប្រើហ៊ូកុំដែលល្អធ្វើឲ្យខ្ញុំស្លាប់ ដើម្បីបង្ហាញឲ្យឃើញថា បាបពិតជាបាបមែន ហើយតាមរយៈបញ្ញត្ដិ បាបលេចចេញមករឹតតែអាក្រក់ហួសហេតុទៅទៀត។
ដូច្នេះយើងគិតដូចម្ដេច? តើហ៊ូកុំគ្រាន់តែនាំឲ្យស្គាល់បាបប៉ុណ្ណោះ។ ប្រសិនបើហ៊ូកុំមិនហាមថា «កុំលោភលន់» នោះខ្ញុំមុខជាពុំដឹងថាការលោភលន់នេះជាអ្វីផង។
បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាសរីរាង្គនៃរូបកាយអាល់ម៉ាហ្សៀស? ដូច្នេះ តើគប្បីឲ្យខ្ញុំយកសរីរាង្គអាល់ម៉ាហ្សៀស ទៅធ្វើជាសរីរាង្គរបស់ស្ដ្រីពេស្យាឬ?
ប៉ុន្ដែ ប្រសិនបើយើងប្រាថ្នាចង់បានសុចរិតតាមរយៈអាល់ម៉ាហ្សៀស ហើយបែរជាឃើញថាយើងជាមនុស្សជាប់បាបដូចគេនោះ តើបានសេចក្ដីថា អាល់ម៉ាហ្សៀសនាំឲ្យយើងជាប់បាបឬ? ទេ មិនមែនដូច្នោះទេ!
ដូច្នេះ តើបានសេចក្ដីថា ហ៊ូកុំទាស់នឹងបន្ទូលនៃអុលឡោះឬ? ទេ មិនមែនដូច្នោះទេ! ប្រសិនបើហ៊ូកុំដែលមនុស្សបានទទួលអាចផ្ដល់ជីវិត បានសេចក្ដីថា មនុស្សនឹងបានសុចរិតដោយសារហ៊ូកុំមែន
រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងឡើយ។ ដោយសារឈើឆ្កាងនេះអ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។