រ៉ូម 11:11 - អាល់គីតាប11 ដូច្នេះ ខ្ញុំសូមសួរថា សាសន៍យូដាដែលជំពប់ដួល តើគេត្រូវដួលរហូតឬ? ទេ គេមិនដួលរហូតទេ! គឺកំហុសរបស់ពួកគេ បាននាំឲ្យសាសន៍ដទៃទទួលការសង្គ្រោះ ធ្វើឲ្យពួកគេមានចិត្ដច្រណែន។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ដូច្នេះ ខ្ញុំសូមសួរថា តើជនជាតិអ៊ីស្រាអែលបានជំពប់ដើម្បីដួលឬ? មិនមែនដូច្នោះជាដាច់ខាត! ផ្ទុយទៅវិញ ដោយការបំពានរបស់ពួកគេ សេចក្ដីសង្គ្រោះបានមកដល់សាសន៍ដទៃ ដើម្បីធ្វើឲ្យជនជាតិអ៊ីស្រាអែលច្រណែន។ សូមមើលជំពូកKhmer Christian Bible11 ដូច្នេះ ខ្ញុំសូមសួរថា តើពួកគេបានជំពប់ដើម្បីដួលចុះឬ? មិនមែនដូច្នោះទេ ផ្ទុយទៅវិញដើម្បីឲ្យសាសន៍ដទៃបានទទួលសេចក្ដីសង្គ្រោះដោយសារកំហុសរបស់ពួកគេ ព្រមទាំងធ្វើឲ្យពួកគេច្រណែន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ដូច្នេះ ខ្ញុំសួរថា តើគេបានជំពប់ដើម្បីឲ្យដួលរហូតឬ? ទេ មិនមែនដូច្នោះទេ! គឺដោយសារការជំពប់ដួលរបស់គេ ការសង្គ្រោះបានទៅដល់ពួកសាសន៍ដទៃ ដើម្បីធ្វើឲ្យសាសន៍អ៊ីស្រាអែលច្រណែន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ដូច្នេះ ខ្ញុំសូមសួរថា សាសន៍យូដាដែលជំពប់ដួល តើគេត្រូវដួលរហូតឬ? ទេ គេមិនដួលរហូតទេ! គឺកំហុសរបស់ពួកគេបាននាំឲ្យសាសន៍ដទៃទទួលការសង្គ្រោះ ធ្វើឲ្យពួកគេមានចិត្តច្រណែន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ដូច្នេះ ខ្ញុំសួរថា តើគេបានជំពប់ ឲ្យគ្រាន់តែដួលប៉ុណ្ណោះឬអី ទេ មិនមែនឡើយ គឺដោយសារការដួលរបស់គេ បានជាមានសេចក្ដីសង្គ្រោះ ផ្សាយទៅដល់ពួកសាសន៍ដទៃវិញ ដើម្បីបណ្តាលឲ្យគេច្រណែន សូមមើលជំពូក |
ចូរឆ្លើយទៅពួកគេវិញថា: យើងជាអុលឡោះដែលមានជីវិតអស់កល្ប! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ តែយើងចង់ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីឲ្យបានរស់រានមានជីវិត។ ពូជពង្សអ៊ីស្រអែលអើយ ចូរនាំគ្នាវិលត្រឡប់មកវិញ ចូរលះបង់កិរិយាមារយាទអាក្រក់ទៅ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ប៉ុន្ដែ ដោយសាសន៍យូដាចេះតែប្រឆាំងនឹងគាត់ ហើយជេរប្រមាថគាត់ទៀតផងនោះ គាត់ក៏រលាស់ធូលីដីពីអាវរបស់គាត់ ទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះ គ្មានជាប់ជំពាក់អ្វីជាមួយខ្ញុំទេចាប់ពីពេលនេះ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។