ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 2:9 - អាល់គីតាប

ពេល​នោះ ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ឈរ​នៅ​ក្បែរ​ពួក​គេ សិរី‌រុង‌រឿង​របស់​អុលឡោះ‌ជាអម្ចាស់​បាន​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​ជុំ‌វិញ​គេ នាំ​ឲ្យ​គេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ មាន​ទូតសួគ៌​មួយ​រូប​របស់​ព្រះអម្ចាស់​មកឈរនៅក្បែរ​ពួកគេ ហើយ​រស្មីរុងរឿង​របស់​ព្រះអម្ចាស់​ភ្លឺ​ចិញ្ចែងចិញ្ចាច​នៅជុំវិញ​ពួកគេ ពួកគេ​ក៏​ភ័យខ្លាច​យ៉ាងខ្លាំង​។

សូមមើលជំពូក

Khmer Christian Bible

មាន​ទេវតា​មួយ​រូប​របស់​ព្រះអម្ចាស់​បាន​មក​ឈរ​ចំពោះ​មុខ​ពួកគេ​ ហើយ​សិរី​រុងរឿង​របស់​ព្រះអម្ចាស់​បាន​ចាំង​ចែង​ជុំ​វិញ​ពួកគេ ​ដូច្នេះ​ពួកគេ​ក៏​ភ័យ​ខ្លាច​ជាខ្លាំង​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ មាន​ទេវតា​របស់​ព្រះ‌អម្ចាស់​មួយ​រូប​មក​ឈរ​ជិត​គេ ហើយ​សិរី​ល្អ​របស់​ព្រះ‌អម្ចាស់​ក៏​ភ្លឺ​ឆ្វាត់​ជុំ‌វិញ​គេ ធ្វើ​ឲ្យ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ឈរ​នៅ​ក្បែរ​ពួក​គេ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​បាន​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​ជុំ‌វិញ​គេ នាំ​ឲ្យ​គេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​មើល មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​មក​ឈរ​ជិត​គេ ឯ​សិរី‌ល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់​ជុំ‌វិញ ហើយ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង

សូមមើលជំពូក



លូកា 2:9
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ‌សារ​តែ​ពពក ក្រុម​អ៊ីមុាំ​ពុំ​អាច​បំពេញ​មុខ‌ងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ពេញ​ក្នុង​ដំណាក់​របស់​ទ្រង់។


នៅ​ពេល​ដែល​ហារូន​កំពុង​តែ​និយាយ​ទៅ​កាន់​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ពួក​គេ​នាំ​គ្នា​បែរ​មើល​ទៅ​វាល​រហោ‌ស្ថាន​ឃើញ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​លេច​មក​នៅ​ក្នុង​ពពក។


ព្រឹក​ស្អែក អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ទ្រង់។ តើ​យើង​ទាំង​ពីរ​នាក់​នេះ​ជា​អ្វី បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​យើង​ដូច្នេះ?»។


ចូរ​មាន​ផ្កា​ដុះ​ដេរ‌ដាស ហើយ​ត្រេក​អរ​សប្បាយ ព្រម​ទាំង​បន្លឺ​សំឡេង​ច្រៀង​ដោយ​រីក‌រាយ ដ្បិត​អុលឡោះ​ប្រទាន​ឲ្យ​ទឹក​ដី​នេះ រុង‌រឿង​ដូច​ព្រៃ​នៅ​ភ្នំ​លីបង់ មាន​សោភណ‌ភាព​ដូច​ព្រៃ​ព្រឹក្សា​នៅ​ភ្នំ​កើមែល និង​ដូច​ចម្ការ​ដំណាំ​នៅ​វាល​ទំនាប​សារ៉ូន​ដែរ។ ពេល​នោះ ប្រជា‌ជន​នឹង​ឃើញ សិរី‌រុង‌រឿង និង​ភាព​ថ្កុំ‌ថ្កើង​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង។


ពេល​នោះ អុលឡោះ‌តាអាឡា​នឹង​សំដែង​សិរី‌រុង‌រឿង ឲ្យ​មនុស្ស​លោក​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច្នេះ»។


យេរូ‌សាឡឹម​អើយ! ចូរ​ក្រោក​ឡើង បញ្ចាំង​ពន្លឺ ដ្បិត​ពន្លឺ​របស់​អ្នក​មក​ដល់​ហើយ! សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ភ្លឺ​មក​លើ​អ្នក​ដូច​ថ្ងៃ​រះ។


ខ្ញុំ​ក៏​ក្រោក​ឡើង ចេញ​ទៅ​ជ្រលង​ភ្នំ ហើយ​ខ្ញុំ​ឃើញ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​នៅ​ទី​នោះ ដូច​ខ្ញុំ​ធ្លាប់​ឃើញ​នៅ​ជិត​ទន្លេ​កេបារ​ដែរ។ ពេល​នោះ ខ្ញុំ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។


ពេល​យូសុះ​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់ មក​ប្រាប់​គាត់​ក្នុង​សុបិន​និមិត្ដ​ថា៖ «យូសុះ​ជា​ពូជ‌ពង្ស​របស់​ទត​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារីយំ​មក​ធ្វើ​ជា​ភរិយា​ឡើយ! កូន​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ។


ម៉ាឡា‌អ៊ីកាត់​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារីយំ ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! អុលឡោះ‌ជាអម្ចាស់​គាប់​ចិត្ត​នឹង​នាង​ហើយ ទ្រង់​នៅ​ជា​មួយ​នាង»។


ក្នុង​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​នៅ​មើល​ហ្វូង​សត្វ​របស់​គេ​តាម​វាល​ស្មៅ។


ស្ដ្រី​ទាំង​នោះ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ស្រាប់​តែ​មាន​បុរស​ពីរ​នាក់ ស្លៀក​ពាក់​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​មក​ឈរ​ជិត​នាង។


ណាពី​អេសាយ​ពោល​ពាក្យ​ទាំង​នេះ មក​ពី​គាត់​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​អ៊ីសា ហើយ​គាត់​ក៏​ថ្លែង​ទុក​អំពី​អ៊ីសា។


ពេល​នោះ ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ដល់ ហើយ​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំ‌ឃាំង។ ម៉ាឡា‌អ៊ីកាត់​ដាស់​ពេត្រុស​ដោយ​កេះ​គាត់​ពី​ចំហៀង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!»។ ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​គាត់។


ព្រោះ​ពី​យប់​មិញ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ ដែល​ខ្ញុំ​ជឿ និង​គោរព​បម្រើ​បាន​មក​ជិត​ខ្ញុំ


លុះ​ដល់​យប់ មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់ មក​បើក​ទ្វារ​ពន្ធ​ធនាគារ​ឲ្យ​ក្រុម​សាវ័ក​ចេញ​ទាំង​ពោល​ថា៖


យើង​ទាំង​អស់​គ្នា ដែល​គ្មាន​ស្បៃ​នៅ​បាំង​មុខ យើង​បញ្ចេញ​សិរី‌រុង‌រឿង​របស់​អ៊ីសា‌ជាអម្ចាស់​ដែល​ចាំង​មក​លើ​យើង ហើយ​យើង​នឹង​ផ្លាស់​ប្រែ​ឲ្យ​បាន​ដូច​អ៊ីសា គឺ​មាន​សិរី‌រុង‌រឿង​កាន់​តែ​ភ្លឺ​ឡើងៗ។ នេះ​ហើយ​ជា​ស្នា​ដៃ​របស់​រស​នៃ​អ៊ីសា‌ជាអម្ចាស់។


អុលឡោះ​ដែល​មាន​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ទ្រង់​ក៏​បាន​បំភ្លឺ​ចិត្ដ​គំនិត​របស់​យើង​ឲ្យ​ស្គាល់​យ៉ាង​ច្បាស់ នូវ​សិរី‌រុង‌រឿង​របស់​អុលឡោះ ដែល​ភ្លឺ​ចាំង​ពី​មុខ​របស់​អាល់ម៉ា‌ហ្សៀស​ដែរ។


យើង​ត្រូវ​ទទួល​ស្គាល់​ថា គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​នោះ​ធំ​ណាស់ គឺ​ថាៈ អុលឡោះ​បាន​បង្ហាញ​ឲ្យ​យើង ស្គាល់​អាល់ម៉ា‌ហ្សៀស​ក្នុង​ឋានៈ​ជា​មនុស្ស អុលឡោះ​បាន​រាប់​គាត់​ឲ្យ​សុចរិត ដោយ​រស‌អុលឡោះ ពួក​ម៉ាឡា‌អ៊ីកាត់​បាន​ឃើញ​គាត់ គេ​ប្រកាស​អំពី​គាត់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា គេ​បាន​ជឿ​លើ​អាល់ម៉ា‌ហ្សៀស អុលឡោះ​បាន​លើក​គាត់​ឡើង ឲ្យ​មាន​សិរី‌រុង‌រឿង។


នេះ​ជា​អព្ភូត‌ហេតុ​មួយ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ បាន​ជា​ណាពី​ម៉ូសា​មាន​ប្រសាសន៍​ថាៈ«ខ្ញុំ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ក៏​ញ័រ​រន្ធត់​ទៀត​ផង»។


ក្រោយ​មក ខ្ញុំ​ឃើញ​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត មាន​អំណាច​ដ៏​ខ្លាំង​ពូកែ ចុះ​ពី​លើ​មេឃ​មក ហើយ​សិរី‌រុង‌រឿង​របស់​ម៉ាឡា‌អ៊ីកាត់​នោះ​ភ្លឺ​ចាំង​មក​លើ​ផែនដី។


បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​ធំ​ពណ៌​ស ព្រម​ទាំង​ឃើញ​ទ្រង់ ដែល​នៅ​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។ ផែនដី និង​ផ្ទៃ​មេឃ បាន​រត់​ចេញ​បាត់​ពី​មុខ​ទ្រង់​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។